ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​នាង​មកលេងបន្ទប់ជួល ឆ្លៀតឱកាស​លួ.ចទូរស័ព្ទ២គ្រឿង លុះ១ខែក្រោយ ត្រូវអស់លក្ខណ៍​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារីម្នាក់មាន​ទំនាក់ទំនង​ជា​មួយបុរសជា​សង្សារបាន២ខែ ក៏​ត្រូវបុរសជា​សង្សារ​រូប

រាជធានីភ្នំពេញ ៖ នារីម្នាក់មាន​ទំនាក់ទំនង​ជា​មួយបុរសជា​សង្សារបាន២ខែ ក៏​ត្រូវបុរសជា​សង្សារ​រូបនោះ​លួចទូរស័ព្ទចំនួនពីរគ្រឿងបានសម្រេច រួចយកទៅលក់ចាយអស់ ​និង​រត់គេចខ្លួនបាត់ស្រមោល លុះ​មួយខែក្រោយមក​ស្រាប់តែ​ប្រទះឃើញ​នៅចំណុចក្លិបមួយកន្លែង​ ក៏ត្រូវនាងឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗ ។

ហេតុការណ៍ខាងលើ បាន​បង្កឱ្យមានការភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង១១​និង​៣០នាទីយប់​ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចក្លិប G21 ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។

ជនសង្ស័យឈ្មោះ ការ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអូដឹមសង្កាត់ចោម​ចៅ​៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទូរសព្ទដែលត្រូវបានជនសង្ស័យលួច មានម៉ាកអាយ​ហ្វូន​១គ្រឿង និងម៉ាក​អូប៉ូ ១គ្រឿង ទាំងអស់ចំនួនពីរគ្រឿង ។

តាមប្រភពព័ត៌មានបញ្ជាក់ពីនារីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ធ្លាប់មានទំនាក់ទំនងគ្នាជាមួយជនសង្ស័យខាងលើរួចម្ដងហើយ បន្ទាប់មកក៏បែកគ្នាវិញ ។ លុះក្រោយមកបានទាក់ទងគ្នាវិញ ស្រាប់តែជនសង្ស័យសុំទៅលេងបន្ទប់ជួលរបស់នាងនៅម្ដុំភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឃើញឱកាសល្អក៏លួចយកទូរសព្ទរបស់​នាង​បានសម្រេចរួចរត់គេចខ្លួនទៅបាត់ស្រមោល និងបានយកទៅលក់ចាយអស់ទាំងពីរគ្រឿង ។

តាមប្រភពដដែលបានបន្ត​ថា បន្ទាប់មកជនសង្ស័យ​រត់ទៅខេត្តព្រះសីហនុជិត១ខែ ស្រាប់តែត្រឡប់មកវិញ ត្រូវបានមិត្តភ័ក្ដិ​របស់នាងប្រទះ​ឃើញនៅជិតក្លិបG21 ត្រង់​ចំណុចខាងលើ ក៏ទាក់ទងហៅនារីរងគ្រោះមកធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗរួចប្រគល់ទៅសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំនៅប៉ុស្តិ៍ ។

បន្ទាប់ពីធ្វើការសួរនាំដឹងដំណើររឿងកើតហេតុដំបូងនៅខាងសង្កាត់កាកាបទី១ ខាងសមត្ថកិច្ចសង្កាត់ចោមចៅ១ ប្រគល់ជនសង្ស័យទៅឱ្យសមត្ថកិច្ចកាកាបទី១វិញ ។ ជនរងគ្រោះពេលដែលជនសង្ស័យលួចយកទូរស័សព្ទទៅបាត់នោះ ​នាង​អត់បានដាក់ពាក្យបណ្ដឹងនោះទេ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសង្កាត់កាកាបទី១ធ្វើការនាំខ្លួនទៅសួរនាំបន្តរួចចាត់ការទៅនីតិវិធីបន្តផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ