ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​វៀតណាម​៣​នាក់ រឹបអូស​ថ្នាំ​ញៀន​ជាង​២៥​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ជាង​៨០​គីឡូក្រាម

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឧត្ដមសេនីយ៍ឯក ប៊ុ​ន​ប៉ា ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឧត្ដមសេនីយ៍ឯក ប៊ុ​ន​ប៉ា ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង ទទួល​សហការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​១០) សហការ​ជាមួយ​ស្នងការ​រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សារ​ទុក ជួញដូរ និង​កែ​ច្នៃ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​៣​គោលដៅ ៖ គោលដៅ​ទី​១ តាម​បណ្តោយ​ផ្លូវ​៥១ ក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​, គោលដៅ​ទី​២ នៅ​ខុន​ដូរ​ខា​ឡា (CALLA)​បន្ទប់​លេខ​១១០៥ ជាន់​ទី​១១ ផ្លូវ​លេខ​៥១៦ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​៣ ខុន​ដូរ Time Square បន្ទប់​លេខ​១២H ជាន់​ទី​១២ ផ្លូវ​៣១៧ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​ជនល្មើស​០៣​នាក់ ស្រី​០១​នាក់ ៖
១.​ឈ្មោះ ង្វៀ​ង ម៉ា​ញ់​ហា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម
២.​ឈ្មោះ យឿ​ង ឌឹ​ក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម
៣.​ឈ្មោះ ង្វៀ​ង ធី​ឡាន ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​វៀតណាម​។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
១. គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(MDMA) ទម្ងន់ ១៥៤៧៧,៦៨ ក្រាម
២. គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ២៣៦៧,៣១​ក្រាម
៣.​គ្រឿងញៀន​ប្រភេទ​កេ​តា​មីន (KETAMINE) ទម្ងន់ ៧២២៦​ក្រាម
៤.​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន ((Heroine) ទម្ងន់ ៣១,២១​ក្រាម
៥.​សារធាតុ​គីមី​ផ្សំ ទម្ងន់​សរុប ៨១៤៩០,៨៤​ក្រាម (៨១​គីឡូ ៤៩០,៨៤​ក្រាម​)
វត្ថុ​តាង​គ្រឿងញៀន​សរុប​ទម្ងន់ ២៥១០២,២​ក្រាម (២៥​គីឡូ ១០២,២​ក្រាម​)

បច្ចុប្បន្ន​ជនល្មើស​ខាងលើ​ត្រូវ​បាន កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ