ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម ប្រកាស​បញ្ជី​កសិករ​ផ្គត់ផ្គង់​បន្លែ ដែល​មាន​សុវត្ថិភាព

3 អាទិត្យ មុន
  • ភ្នំពេញ

ឆ្លើយ​តប​នឹង​បញ្ហា​បន្លែ ដែល​មាន​សុវត្ថិភាព​សម្រាប់​បម្រើ​ការ​ហូប​ចុក​របស់​ប្រជាពលរដ្ឋ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ចេញ​នូវ​បញ្ជី​កសិករ

ឆ្លើយ​តប​នឹង​បញ្ហា​បន្លែ ដែល​មាន​សុវត្ថិភាព​សម្រាប់​បម្រើ​ការ​ហូប​ចុក​របស់​ប្រជាពលរដ្ឋ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ចេញ​នូវ​បញ្ជី​កសិករ និង​ក្រុមហ៊ុន ដែល​មា​នទី​តាំង​នៅ​កន្លែង​ផ្សេង​ៗ​គ្នា រហូត​ដល់​ទៅ ៣០៦​នាក់ ។

លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​នៅ​លើ​បណ្តាញ​​សង្គម​របស់​លោក​នូវ​បញ្ជី​ឈ្មោះ​កសិករ និង​ក្រុមហ៊ុន​ទាំងនេះ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

លោក​បាន​បន្ត​ថា បន្លែ​សុវត្ថិភាព ជា​ប្រភេទ​បន្លែ ដែល​ប្រជា​កសិករ​ដាំ​ដុះ​ជា​ទ្រង់ទ្រាយ​ធំ ឬ​តូច ទៅ​តាម​ទំហំ​ដី ដោយ​មានការ​ប្រើប្រាស់​ថ្នាំ​បា​.​ញ់​ស​.​ម្លា​.​ប់​សត្វល្អិត​ផ្សេង​ៗ តែ​ធ្វើ​ឡើង​តាម​លក្ខណៈ​បច្ចេក​ទេស​ត្រឹមត្រូវ​ស្តង់ដា នៃ​ការ​ណែនាំ​ច្បាស់លាស់ ហើយ​កសិករ​បន្លែ​សុវត្ថិភាព ទទួល​បានការ​បណ្តុះបណ្តាល​​ត្រឹមត្រូវ​ពី​អ្នកជំនាញ​កសិកម្ម​។

លោក​បាន​បន្ត​ទៀត​ថា បន្លែ​ដែល​ទទួលស្គាល់​ថា ជា​បន្លែ​សុវត្ថិភាព លុះត្រាតែ​បាន​ទទួល វិញ្ញាបន​បត្រ​បញ្ជាក់​ជា​ប្រភេទ​បន្លែ​បាន​អនុវត្ត​កសិកម្ម​ល្អ (GAP) ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

តាម​ការ​បញ្ជាក់​នៅ​ក្នុង​បញ្ជី​កសិករ និង​ក្រុមហ៊ុន ដែល​ទទួល​បានការ​ទទួលស្គាល់​ថា ជា​អ្នក​ដាំ និង​ផ្គត់ផ្គង់​បន្លែ ដែល​មាន​សុវត្ថិភាព​ទាំងនេះ មាន​សរុប​រហូត​ដល់​ទៅ ៣០៦​នាក់ ។

បញ្ជី​នោះ បាន​ឲ្យ​ដឹង​ថា អ្នក​ដាំ និង​ផ្គត់ផ្គង់​បន្លែ ដែល​មាន​សុវត្ថិភាព គឺ​ភាគច្រើន​នៅ​ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ក្រចេះ តាកែវ ត្បូងឃ្មុំ បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង ព្រះ​វិហារ រាជធានី​ភ្នំពេញ មណ្ឌល​គី​រី សៀមរាប ស្ទឹង​ត្រែង ឧត្តរមានជ័យ និង​ស្វាយ​រៀង ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ