ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ន យូ​ប៊ី​ន ឆ្លើយ​តប​ការ​រិះគន់​រឿង​ជះ​លុយ ដើម្បី​បាន​ដើរ​លើ​កម្រាលព្រំ​​

3 អាទិត្យ មុន
  • ភ្នំពេញ

ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ភាព​យ៉ាង​ជោគជ័យ​ចូលរួម​ដើរ​លើ​កម្រាលព្រំ​នៃ​កម្មវិធី Cannes Film Festival 2024 តារា​សម្តែង​នាង​ស៊ី​ន យូ​ប៊ី​ន បាន​ធ្វើការ​ឆ្លើយ​តប​ចំពោះ​មហាជន​មួយ​ចំនួន​ដែ​លា​ធ្វើការ​រិះគន់​មក​លើ​រូប​នាង និង​អ្នកសិល្បៈ​ផ្សេង​ទៀត​ដោយ​ធ្វើការ​ចោទប្រកាន់​ថា បាន​ជះ​លុយ​ដើម្បី​មានឱកាស​បាន​ដើរ​លើ​កម្រាលព្រំ​នៃ​កម្មវិធី​លំដាប់​ពិភពលោក​ខាងលើ​នេះ…

ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ភាព​យ៉ាង​ជោគជ័យ​ចូលរួម​ដើរ​លើ​កម្រាលព្រំ​នៃ​កម្មវិធី Cannes Film Festival 2024 តារា​សម្តែង​នាង​ស៊ី​ន យូ​ប៊ី​ន បាន​ធ្វើការ​ឆ្លើយ​តប​ចំពោះ​មហាជន​មួយ​ចំនួន​ដែ​លា​ធ្វើការ​រិះគន់​មក​លើ​រូប​នាង និង​អ្នកសិល្បៈ​ផ្សេង​ទៀត​ដោយ​ធ្វើការ​ចោទប្រកាន់​ថា បាន​ជះ​លុយ​ដើម្បី​មានឱកាស​បាន​ដើរ​លើ​កម្រាលព្រំ​នៃ​កម្មវិធី​លំដាប់​ពិភពលោក​ខាងលើ​នេះ ។

តារា​ស្រី​រូប​នេះ ហាក់​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ដ្បិត​នាង​មិន​បាន​ធ្វើ​រឿង​មួយ​នេះ ខណៈ​ពេល​ដែល​នាង​បាន​ខិតខំ និង​ចំណាយ​លុយ​ផ្ទាល់ខ្លួន​សម្រាប់​ច្នៃ​ម៉ូត​បង្ហាញ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​អោយ​បរទេស​បាន​ស្គាល់ ។

ក្នុង​ពេល​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ស៊ី​ន យូ​ប៊ី​ន បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ថា ទទួលស្គាល់​ពេល​ទៅ​គឺ​ត្រូវ​ចំណាយ​លុយ​មែន ព្រោះ​ខាង​កម្មវិធី​គេ​គ្រាន់តែ​ចេញ​លិខិត​អញ្ជើញ​អោយ​យើង​តែ​មួយ​សន្លឹក​គត់ ចំណែក​ថ្លៃ​សំបុត្រ​យន្តហោះ និង​ការ​ស្នាក់​គឺ​យើង​ទាំងអស់​។

នាង​បន្ត​ថា នាង​យក​លុយ​ផ្ទាល់ខ្លួន​ទាំង​អស់នេះ គឺ​ដើម្បី គឺ​ដើម្បី​ខ្មែរ ហើយ​កុំ​ចោទ​នាង​ថា យក​រឿង​នឹង​បាំង​មុខ គឺ​អត់​ទេ បើ​នាង​ទៅ​ស្លៀក​តែ​របស់​ប្រ៊េ​ន​របស់​គេ មិន​ស្លៀក​អ្វី​ដែល​ជា​វប្បធម៌​ខ្មែរ​គឺ​បាន ប៉ុន្តែ​នាង​ខំ​ធ្វើ ខំ​ពាក់​អស់​លុយ​ខ្លួនឯង​ទៀត ។

នាង​ថា តើ​ខ្ញុំ​ធ្វើ​ដើម្បី​អី គឺ​ធ្វើ​ដើម្បី​ខ្មែរ ពេល​គេ​សួរ​មកពីណា គឺ​ខ្ញុំ​ឆ្លើយ​មក​ពី​កម្ពុជា ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​នៅ​ពេល​បាន​ស្លៀក​បំពាក់​អ្វី​ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ ។ នាង​បញ្ជាក់​ថា ចំណុច​នេះ​បាន​ធ្វើ​អោយ​គេ​ស្គាល់​យើង​ម្តង​បន្តិច​ៗ រហូត​ដល់​វ៉េបសាយ​បរទេស​ដែល​កន្លង​មក សរសេរ​តែ​ឈ្មោះ​នាង​នោះ គេ​ក៏​បាន​ផ្លាស់​ប្តូរ​បន្ថែម​ដោយ​ពាក្យ​កម្ពុជា​។ ទាំង​អស់នេះ គឺ​ធ្វើ​អោយ​នាង​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដែល​នាង​បាន​ចូលរួម​ជា​ផ្នែក​តូច​ៗ ដើម្បី​អោយ​គេ​ស្គាល់​កម្ពុជា​។

យ៉ាងណា​បើ​តាម ស៊ី​ន យូ​ប៊ី​ន នាង​ស្នើ​សុំ​អោយ​មហាជន​ខ្លះ​កុំ​មានការ​លើក​ឡើង​ថា នាង​ធ្វើ​ដើ​ម្បូ​បាន​Like view ឬ​ចង់​ល្បី នោះ​ឡើយ ពោ​ក​នេះ​មិនមែន​លើក​ទី​មួយ​ទេ​ដែល​នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​អ​ន្ទ​រ​ជាតិ ហើយ​នៅ​ក្នុងស្រុក​បងប្អូន​ទស្សនិកជន​ខ្មែរ​ក៏​បាន​ស្គាល់​នាង​ច្បាស់​តាម​រយះ​ការ​សម្តែង​ផង​ដែរ ។

ស៊ី​ន យូ​ប៊ី​ន បាន​បញ្ជាក់​ថា យើង​ទាំងអស់​គ្នា​មិន​អាច​រើស​កន្លែង ឬ​ឪពុក​ម្តាយ​សម្រាប់​កើត​នោះ​ឡើយ ប៉ុន្តែ​យើង​អាច​រើស​ធ្វើ​ជា​មនុស្ស​ល្អ​ម្នាក់​ដែល​សងគុណ​ប្រទេស​ជាតិ និង​ផែនដី​នេះ​បាន ហើយ​មិន​បាន​ធ្វើ​អ្វី​សងគុណ​ទេ សូមកុំ​បំផ្លាញ​ជាតិ និង​ទឹកចិត្ត​អ្នក​ដែល​បាន​ជួយ​ជាតិ​។

គួរ​បញ្ជាក់​ថា​តារា​សម្តែង​នាង ស៊ី​ន យូ​ប៊ី​ន បាន​បង្ហាញ​ឈុត​ទី​៣​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​«​នារី​ចម្បាំង​ព្រះ​មហានគរ​ឥន្ទ្រ​ប្រ​ត្ថ​ព្រះ​ពិស្ណុលោក​»​ដែល​មាន​រំលេច​នូវ​រូប​ល្ខោន​ស្រមោល​ស្បែក​ធំ ដើរ​លើ​កម្រាលព្រំ​កម្មវិធី the77th cannes film festival ទីក្រុង​កាន​ប្រទេស​បារាំង យ៉ាង​ទាក់ទាញ ។
ការ​បង្ហាញ​ឈុត​មួយ​នេះ​ត្រូវ​បាន​ចាត់ទុកជា​មោទនភាព​មួយ​សម្រាប់​អ្នក​សិ​ល្បះ​ខ្មែរ​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​សម្រាប់ ស៊ី​ន យូ​ប៊ី​ន ផ្ទាល់​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​សិ​ល្បះ​វិ​ប្ប​ធម៌​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ឲ្យ​បាន​ស្គាល់​កាន់តែ​ច្បាស់ ។

បើ​តាម ស៊ី​ន យូ​ប៊ី​ន នេះ​ជា​ចំណែក​តូច​មួយ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​វិ​ប្ប​ធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ដែល​នាង​ខ្ញុំ​អាច​ធ្វើ​បាន​។ ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​តារា​សម្តែង​រូប​ស្រស់​នាង ស៊ី​ន យូ​ប៊ី​ន បង្ហាញ​ឈុត​ដោយ​មាន​រចនា​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​សម្រាប់​គ្រង​បង្ហាញ ក្នុង​ពេល​ដែល​នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​ធំ​ៗ​ជា​អន្តរជាតិ ។

កន្លង​មក​កាលពី​អំឡុង​ពេល​ដែល​នាង​បាន​ចូលរួម​កម្មវិធី​ដូច​គ្នា​ខាងលើ​នា​ឆ្នាំ​២០២៣ តារ​ស្រី​រូប​នេះ​បាន​បង្ហាញ​ឈុត​ប្រណីត​ចំនួន​ទ​៤ សម្រាប់​ស្លៀក​ចូលរួម​ដោយនៅ​ក្នុង​នោះ​មាន​ឈុត​មួយ​ដែល​ត្រូវ​បាន​រចនា​ដោយ​ស្បៃ​ភ្ជាប់​ដោយ​រូប​ទង់ជាតិ​ប្រទេស​កម្ពុជា លម្អ​ដោយ​គ្រឿងអលង្ការ​ប្រណីត​នៃ​រូប​សត្វ​នាគរាជ និង​ផ្ការំដួល ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ