ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ឆ្នាំទាំង៤នេះ លែងខ្វះលុយចាយ ហើយរកស៊ីកាក់កបណាស់

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហា​កំពូល​ឆ្នាំ ! មនុស្ស​ប្រុស​ស្រី​ណា​ដែល​កើត​ឆ្នាំ​ទាំង​៤​នេះ មាន ខាល ម្សាញ់ មមែ និង​កុរ…

រាជធានី​ភ្នំពេញ ៖ មហា​កំពូល​ឆ្នាំ ! មនុស្ស​ប្រុស​ស្រី​ណា​ដែល​កើត​ឆ្នាំ​ទាំង​៤​នេះ មាន ខាល ម្សាញ់ មមែ និង​កុរ មាន​រាសី​ឡើង​ខ្ពស់​ណាស់ ។​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​ចំណេញ​បាន​មក​សម​ស្រប​ទៅ​នឹង​ដើមទុន​ដែល​បាន​ចំណាយ ។​ឯ​បញ្ហា​ស្នេហា គូស្នេហ៍​ស្រុះស្រួល​ចិត្ត​គ្នា​បាន​ល្អ​ណាស់ ។

ឆ្នាំខាល ៖ រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ។ គ្រប់​កិច្ចការ​ដែល​ប៉ងប្រាថ្នា​ក្នុងថ្ងៃនេះ តែង​ទទួល​បាន​ផ្លែផ្កា​ល្អ​និង​រមែង​បាន​ជួប​តែ​នឹង​រឿង​ល្អជា​និច្ច គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ធ្វើ​ឱ្យ​លោក​អ្នក​មានការ​លំបាក​នោះ​ឡើយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ និង​អាច​ពង្រីក​អាជីវកម្ម​ឱ្យ​ធំ​បន្ថែម​ទៀត​បាន ។ ឯ​បញ្ហា​ស្នេហា គូ​ស្វាមីភរិយា នឹង​មាន​ភាព​សុខដុមរមនា​ជាមួយ​គ្នា គ្មាន​អ្វី​ជា​ផល​រមាស់​ឡើយ ។

ឆ្នាំម្សាញ់ ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​ត្រូវ​បាន​អ្នកធំ​ជឿ​ទុកចិត្ត និង​ផ្តល់​ការ​សរសើរ​ព្រមទាំង​មាន​សេចក្តីសុខ​ផង​ដែរ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ខ្សត់​ទ្រព្យ ឬ​អ្នក​ចូល​ចិត្ត​ប្រើ​អំណាច​រំលោភ​បំពាន​ខ្លះ​ដែរ តែ​មិនជា​អ្វី​នោះ​ទេ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​ចំណេញ​បាន​មក​សម​ស្រប​ទៅ​នឹង​ដើមទុន​ដែល​បាន​ចំណាយ ។​ឯ​បញ្ហា​ស្នេហា គូស្នេហ៍​ស្រុះស្រួល​ចិត្ត​គ្នា​បាន​ល្អ​ណាស់ ។

ឆ្នាំមមែ ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោក​អ្នក​ព្យាយាម​ធ្វើ សុទ្ធតែ​នាំ​មក​នូវ​អត្ថប្រយោជន៍​ធំ​ទូលំទូលាយ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើជា​អ្នករាជការ​វិញ​នោះ​ក៏​អាច​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​តួនាទី​ថ្មី ហើយ​ល្អ​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​លក់​ចេញ​ទិញ​ចូល​វិញ ទោះបីជា​ចេញ​ទៅ​ជួញ​នៅ​ទីណា​ក្តី​មិន​ថា​ជិត​ឬ​ឆ្ងាយ​ឡើយ គឺ​តែង​បាន​ផលកំ​រៃ​កាក់កប​ជាទី​ពេញចិត្ត​ដែរ ។ ឯ​បញ្ហា​ស្នេហា​មាន​ស្ថាន​ភាពល្អ​ប្រពៃ ។

ឆ្នាំកុរ ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ រាល់​សេចក្តី​ប៉ងប្រាថ្នា​ទាំងឡាយ​ដែល​លោក​អ្នក​ចង់​ពឹងពាក់​អ្នកមាន​បុណ្យស័ក្តិ​ខ្ពស់ ដើម្បី​ផលប្រយោជន៍​អ្វីមួយ​នោះ គឺ​ពិតជា​អាច​ទទួល​បាន​ជោគជ័យ​ជាទី​គាប់ចិត្ត​នៅ​ក្នុងថ្ងៃនេះ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី ឬ​ជួញដូរ​វិញ មាន​អតិថិជន​ថ្មី​ចាស់​ទាក់ទង​ច្រើន​ធ្វើ​ឱ្យ​មុខរបរ​លោក​អ្នក​មានការ​រីក​លូតលាស់​ទៅ​មុខ ។​ឯ​បញ្ហា​ស្នេហា គូស្នេហ៍​មាន​តែ​ភាព​ផ្អែមល្ហែម បើ​នៅ​លីវ​អាច​ជួប​មនុស្ស​ជាទី​ពេញចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ