ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យនឹងសម្រុកចូលចំពោះអ្នកឆ្នាំឆ្លូវ មមី ម្សាញ់ ច និងថោះ ពេលកាន់តែចាស់

2 ខែ មុន
  • ភ្នំពេញ

មនុស្ស​ឆ្នាំ ឆ្លូវ មមី ម្សាញ់ ច និង ថោះ ទំ​នា​ួ​ឭ​យ​ទាយ​ថា​កាន់តែ​ចាស់ កាន់តែ​សំណាង​។ ឆ្នាំឆ្លូវ…

មនុស្ស​ឆ្នាំ ឆ្លូវ មមី ម្សាញ់ ច និង ថោះ ទំ​នា​ួ​ឭ​យ​ទាយ​ថា​កាន់តែ​ចាស់ កាន់តែ​សំណាង​។

ឆ្នាំឆ្លូវ

ឆ្នាំឆ្លូវ ធ្វើ​អ្វី​ក៏​មាន​សច្ចៈ​ធម៌​ដែរ ថែម​ទាំង​មិន​ចូល​ចិត្ត​ដណ្តើម​ជាមួយ​នរណា​នោះ​ទេ​។ ជា​ពិសេស ប្រាក់​ដែល​កាន់តែ​រក​នឹង​កាន់តែ​កើន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​ចាស់​ទៅ​ក៏​មាន​លុយ​ចាយ​មិន​ចេះ​អស់​ផង​ដែរ​។ ដូចនេះ អ្នក​នឹង​មិន​រស់​ក្នុង​ជីវភាព​ដែល​ខ្វះខាត​នោះ​ឡើយ​។

ឆ្នាំមមី

ឆ្នាំមមី មិន​ថា​បំពេញការងារ​អ្វី​ទេ​គឺ​យកចិត្តទុកដាក់​ខ្ពស់​ណាស់​។ ជា​ពិសេស ការងារ និង​មុខរបរ​គឺ​រីក​ចម្រើន​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​អាយុ​កាន់តែ​ច្រើន ប្រាក់​ដែល​ទទួល​បាន​ក៏​កាន់តែ​ច្រើន​ផង​ដែរ​។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ជួប​បញ្ហា​ខ្វះខាត​ទៀត​ទេ​។

ឆ្នាំម្សាញ់

ឆ្នាំម្សាញ់ មិន​ថា​បំពេញការងារ​អ្វី​ទេ​គឺ​មាន​ភាព​នឹងនរ​ខ្លាំង​ណាស់​។ ជា​ពិសេស ប្រាក់​ដែល​រកបាន​ក៏​មិន​ចេះ​តិច​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លាភ​ល្អ​ៗ​នឹង​នាំ​គ្នា​រត់​មក​ក្បែរ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពេល​ដែល​ចាស់​ទៅ​គឺ​សម្បូរ​ទៅ​ដោយ​ក្រដាសប្រាក់​ដែល​មាន​កាន់​ក្នុង​ដៃ​តែ​ម្តង​។ ដូចនេះ អ្នក​នឹង​រាប់​មិន​ចេះ​អស់នោះ​ឡើយ​។

ឆ្នាំច

ឆ្នាំច គឺជា​បុគ្គល​ដែល​តែងតែ​រវល់​នឹង​ការងារ​ជា​និច្ច​។ ជា​ពិសេស ក៏​មានទ្រព្យ​ធំ​ៗ​តាម​ជាប់​ជិត​ខ្លួន​ច្រើន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្នងបង្អែក​របស់​អ្នក​នឹង​មិន​ចេះ​តូច​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ក្លាយជា​អ្នកមាន​ក្នុង​រយៈពេល​មិនយូរ​មិនឆាប់​នោះ​ឡើយ​។ ដូចនេះ អ្នក​នឹង​អាច​មាន​លុយ​ចាយ​ដល់​ចាស់​តែ​ម្តង​។

ឆ្នាំថោះ

ឆ្នាំថោះ មាន​ខួរក្បាល​ដែល​ឆ្លាត និង​មាន​សុជីវធម៌​ខ្លាំង​ណាស់​។ ជា​ពិសេស ក្នុង​ពេល​វ័យក្មេង​មិន​ដូច​ចាស់​នោះ​ទេ ដោយ​ចាស់​ទៅ​ទើប​មាន​ប្រាក់​ចាយ​ច្រើន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​បណ្តាក់ទុន​ទទួល​បាន​ផល​ធំ​ផង​ដែរ​។ ដូចនេះ អ្នក​នឹង​អាច​រស់នៅ​ដោយ​គ្មាន​ទុក្ខ​កង្វល់​ក្នុង​ពេល​ចាស់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ