ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីករណ្តៅ​យក​អាចម៍ដី​លក់ ជ្រៅ​លើស​ច្បាប់​អនុញ្ញាត នៅ​ក្រុង​ស្វាយ​រៀង

2 ខែ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ភូមិ​ទា​ហ៊ាន​ក្រោម និង​ភូមិ​ស្វាយ​តឿ ត្អូញត្អែរ ករណី​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាច​ម៌​ដី​លក់ បង្ក​ឲ្យ​ហុយធូលី​ដី​ហុយ​ចូល​ផ្ទះ​របស់​ពួក​គាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ជា​ពិសេស​ក្មេង​ៗ សំណូមពរ​ដល់​អាជ្ញាធរ​មេត្តា​ពិនិត្យ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ភូមិ​ទា​ហ៊ាន​ក្រោម និង​ភូមិ​ស្វាយ​តឿ ត្អូញត្អែរ ករណី​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាច​ម៌​ដី​លក់ បង្ក​ឲ្យ​ហុយធូលី​ដី​ហុយ​ចូល​ផ្ទះ​របស់​ពួក​គាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ជា​ពិសេស​ក្មេង​ៗ សំណូមពរ​ដល់​អាជ្ញាធរ​មេត្តា​ពិនិត្យ និង​ដោះស្រាយ​ផង​ទាន ។

ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៤ នៅ​ភូមិ​ទាហាន​ក្រោម និង​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

បើ​តាម​ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាច​ម៌​ដី​លក់ បាន​មក​ជីករណ្តៅ​ដី​កន្លះ​ខែ​មក​ហើយ រថយន្ត​ដឹក​អាច​ម៌​ដី ធ្វើ​ចរាចរណ៍ ដឹក​អាច​ម៌​ដី តាម​ផ្លូវ​ក្នុងភូមិ​បង្ក​ឲ្យ​ហុយធូលី​ដី ចូល​ផ្ទះ​របស់​ពួក​គាត់​រាល់ថ្ងៃ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​គ្រួសារ និង​កូនចៅ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង ហើយ​ការ​ជីករណ្តៅ​ដី​ទៀត​សោទ គឺ​ជីក​ជ្រៅ ជម្រៅ​ជិត​១០​ម៉ែត្រ នៅ​ជិត​ផ្ទះ​របស់​ប្រជាពលរដ្ឋ ពួក​គាត់​ព្រួយ​បារ​ម្ម​ណ៍​ខ្លាច​ធ្លាក់​កូនចៅ​ពួក​គាត់ និង​សត្វ​នៅ​រដូវវស្សា​ខាង​មុខ សូម​ឲ្យ​អាជ្ញាធរ​មេត្តា ចុះ​ពិនិត្យ​ផង ។

ទាក់ទិន​ករណី​នេះ​ដែរ លោក ប៉ាត់ សាក់ ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី នេះ​ឈ្មោះ គល់ សា​វី គេ​មាន​អាជ្ញា​បណ្ណ ធ្វើ​អាជីវកម្ម អនុញ្ញាត​ដោយ​លោក​អភិបាលក្រុង​ស្វាយ​រៀង ទំហំ​កន្លះ​ហិ​កតា ជម្រៅ​០៣​ម៉ែត្រ ក៏​ប៉ុន្តែ​ជាក់ស្តែង ជីក​ជម្រៅ​០៧​ម៉ែត្រ លើស​ច្បាប់​អនុញ្ញាត ។

ករណី​នេះ​ដែរ លោក ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង បាន​មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ២០២៤ នេះ​ថា លោក​មិន​ទាន់​ជ្រាប​ទេ លោក​នឹង​ឲ្យ​មន្ត្រី​រដ្ឋបាល​សាលាក្រុង ពិនិត្យ​មើល​ថា តើ​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​នេះ មាន​សុំ​ច្បាប់​អនុញ្ញាត មក​សាលាក្រុង ឬ​នៅ ? លោក​មិន​ទាន់​អាច​ឆ្លើយ​តប​ទេ រង់ចាំ​ស្អែក លោក​នឹង​ចាត់​មន្ត្រី ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​ជីករណ្តៅ​ដី​ជាក់ស្តែង និង​ឲ្យ​លោក​មេ​ភូមិ ចុះ​ទៅ​ប្រាប់​ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី ស្រោច​ទឹក​តាម​ផ្លូវ កុំ​ឲ្យ​ហុយធូលី​ដី​លើ​ផ្ទះ​ប្រជាពលរដ្ឋ​។ ហើយ​ចំពោះ​ច្បាប់​អនុញ្ញាត​របស់​សាលាក្រុង គឺ​ឲ្យ​ជីក​ជម្រៅ​ត្រឹម ០៣​ម៉ែត្រ​ប៉ុណ្ណោះ តែ​នេះ ជីក​ជម្រៅ​ជិត​១០​ម៉ែត្រ ជីក​ដល់​ក្បាល​ប្រែ​ត​។

សូម​បញ្ជាក់​ថា ភ្នាក់ងារ​យើង​មិន​អាច​រក​ការ​បំភ្លឺ​ពី​ម្ចាស់​អាជីវកម្ម «​គល់ សា​វី​» បាន​ទេ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៣ ឧសភា​នេះ ៕

អត្ថបទសរសេរ ដោយ