ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ករខ្មែរនាំចេញអាថោកជាងគេក៏៦៨៥ដុល្លារដែរ នៅក្នុងមួយតោន

1 ឆ្នាំ មុន

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ផលិតផល​អង្ករ​១១​ប្រភេទ​ដែល​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ដែល​ថោក​ជាងគេ​ក៏​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ ៦៨៥​ដុល្លារ​ដែរ​នៅ​ក្នុង​មួយ​តោន ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តម្លៃ​នេះ គឺ​គិត​ត្រឹមតែ​កំពង់​ផែ ដើម្បី​នាំ​ចេញ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​ទៅ​ដល់​គោលដៅ និង​កន្លែង​លក់​គឺ​ផ្សេង​ទៅ​តាម​តម្លៃ​ចំណាយ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ…

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ផលិតផល​អង្ករ​១១​ប្រភេទ​ដែល​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ដែល​ថោក​ជាងគេ​ក៏​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ ៦៨៥​ដុល្លារ​ដែរ​នៅ​ក្នុង​មួយ​តោន ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តម្លៃ​នេះ គឺ​គិត​ត្រឹមតែ​កំពង់​ផែ ដើម្បី​នាំ​ចេញ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​ទៅ​ដល់​គោលដៅ និង​កន្លែង​លក់​គឺ​ផ្សេង​ទៅ​តាម​តម្លៃ​ចំណាយ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ។

ប្រភព​ដដែល​បាន​ឲ្យ​តម្លៃ​អង្ករ ដែល​ថោក​ជាងគេ ហើយ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ គឺជា​ប្រភេទ​អង្ក​ស ហើយ​ចំពោះ​អង្ករ​ដែល​ថ្លៃ​ជាងគេ​គឺ​ប្រភេទ​អង្ករ​សរីរាង្គ​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​១.៤២៥​ដុល្លារ ។

នៅ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង​២៤៨.០០០ តោន ដោយ​ទទួល បាន​ប្រាក់​ចំណូល​សរុប​ចំនួន​១៧០ លាន​ដុល្លារ ។

បរិមាណ​នៃ​ការ​នាំ​ចេញ​នេះ គឺ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​គោលដៅ​រហូត​ដល់​៦០ ប្រទេស គ្រាន់តែ​ថា ប្រទេស​ដែល​ទិញ​ច្រើន​ជាងគេ គឺ​ចិន សហភាព​អឺរ៉ុប និង អាស៊ាន ។ មក​ដល់​ពេល​នេះ កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​លំដាប់​ទី​៧ នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ