ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន៤នាក់ត្រូវ​បញ្ជូនទៅស្នងការខេត្តពីបទ​ហិ.ង្សាកា.ប់បំផ្លាញម៉ូតូជនរងគ្រោះខូចអស់​២​គ្រឿង

3 ខែ មុន
  • កំពត

ខេត្តកំពត ៖ ក្មេងទំនើង៤នាក់ត្រូវបានកំលាំងអធិការដ្ឋានគរបាលស្រុកឈូក ចាប់ឃាត់ខ្លួន និង

ខេត្តកំពត ៖ ក្មេងទំនើង៤នាក់ត្រូវបានកំលាំងអធិការដ្ឋានគរបាលស្រុកឈូក ចាប់ឃាត់ខ្លួន និងបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន បន្ទាប់ពី​ក្មេងទំនើងទាំង៦នាក់បានធ្វើសកម្មភាពស្ទាក់វាយយុវជនពីរនាក់ និងកា.ប់បំផ្លាញម៉ូតូជនរងគ្រោះទាំងពីរនាក់ខូចខាតយ៉ាងដំណំអស់ពីរគ្រឿង កាលពីវេលា២១.០០នាទីយប់ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៤ នៅចំណុចភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។

តាមប្រភពព័ត៌មានពីអធិការនគរបាលស្រុកឈូកបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌​មានថាមានក្រុមក្មេងទំនើងបានធ្វើសកម្មភាពនៅចំណុចខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុក​ឈូក បានចុះអន្តរាគមន៍និងស្រាវជ្រាវ ភ្លាមៗ(វេលាម៉ោង២១និង២០នាទី) នៅចំណុច ភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត និងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ។ ពេលនោះកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងជាជនសង្ស័យចំនួន៤នាក់ មានឈ្មោះដូចខាងក្រោមរួមនិងវត្ថុតាង ៖

១-ឈ្មោះ អ៊ុង វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ។
២-ឈ្មោះ ថន សុភ័ក្រ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ។
៣-ឈ្មោះ ឆាន់ ទីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក ។
៤-ឈ្មោះ ង៉ែត លាភ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ។

រីឯបក្ខពួកជនសង្ស័យ២នាក់ផ្សេងទៀតបានគេចខ្លួន ។ ចំណែកជនរង២នាក់ មានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ឯក ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខូចខាតម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ យ៉ាងធ្ងន់ធ្ងរ។
២-ឈ្មោះ យ៉ាត់ ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខូចខាតម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវយ៉ាងធ្ងន់ធ្ងរ។

ប្រភពពីសមត្ថកិច្ចដដែលឲ្យដឹងថា:ក្រោយពីកម្លាំងសមត្ថកិច្ចគាត់ខ្លួនក្មេងទំនើងទាំងបួននាក់ពួកគេបានសារភាពថាពួកខ្លួនទាំងបួននាក់និងបក្ខពួក(ពីរនាក់ទៀតដែលរត់គេចខ្លួន)ពិតជាបានកាប់ម៉ូតូជនរងគ្រោះនិងកាំបិតតាំងតោឲ្យខូចខាតពិតប្រាកដមែនដោយសារពីមុនមកធ្លាប់មានទំនាស់និងគ្នា។

វត្ថុតាងដកហូតរួមមាន : កាំបិតបុ័ងតោ ០១ដើម , ម៉ូតូបីគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ 1KA -4476 (មធ្យោបាយធ្វើសកម្មភាព) ,ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1JS-4894 (មធ្យោបាយធ្វើសកម្មភាព) ,ម៉ូតូម៉ាកហុងដាBEAT ស លាយ ក្រហម ពាក់ស្លាកលេខ តាកែវ 1AC- 2190 (មធ្យោបាយធ្វើសកម្មភាព) ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើរួមនិងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ