ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុសំខាន់មួយ ដែលនាងមិនចូលរួមសម្ដែងភាពយន្ត និងប្រឡងសម្រស់

1 អាទិត្យ មុន

រាជធានីភ្នំពេញ៖ នាដការបាំបុរាណសុគា គឹមលាង នៅតែបដិសេធមិនទទួលការថតភាពយន្ត

រាជធានីភ្នំពេញ៖ នាដការបាំបុរាណសុគា គឹមលាង នៅតែបដិសេធមិនទទួលការថតភាពយន្តដដែល បើទោះបីជាកន្លងមកនាងធ្លាប់បង្ហើបតម្រុយចង់កសាងស្នាដៃសម្ដែងភាពយន្តក៏ដោយ ។ ការប្រលងសម្រស់ ក៏នាងមិនចូលរួមដែរ ។ តើមកពីហេតុអ្វី ?

កាលពីពេល ថ្មីៗកន្លងមក សុគា គឹមលាង បញ្ជាក់ថា «នាងខ្ញុំនៅតែមិនទទួលថតភាពយន្ត ឬចូលរួមប្រកួតប្រជែងសម្រស់នៅក្នុងកម្មវិធីណាមួយទាំងអស់ ។ បើទោះបីជាកន្លងមកនាងខ្ញុំធ្លាប់បានបង្ហើបថាមានគម្រោងនឹងសាងស្នាដៃក្នុងវិស័យសម្ដែង និងវិស័យបវរកញ្ញាក្ដី ដោយសារនាងខ្ញុំមិនហ៊ានថតសិចស៊ីខ្លាំង ព្រោះខា្លចប៉ះពាល់ដល់កិត្តិយស» ។

បើទោះបីជាមិនបានសាងស្នាដៃក្នុងខ្សែភាពយន្តណាមួយក្ដី ប៉ុន្តែសុគា គឹមលាង ត្រូវមហាជនស្គាល់ និងកោតសរសើរចំពោះស្នាដៃរបស់នាងនៅក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ។ នាងបានបង្ហាញស្នាដៃតាមរយៈការគ្រងឈុតជាតួអង្គអប្សរា និងតួអង្គ ផ្សេងៗទៀតក្នុងទម្រង់សិល្បៈបុរាណខ្មែរ ចូលរួមលើកស្ទួយ និងផ្សព្វផ្សាយឱ្យមហាជនបានឃើញ។ ជាក់ស្តែងកាលពីពេល ថ្មីៗកន្លងមកនាងបានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីផលិតវីដេអូ ខ្មែរMakeup Trend បង្ហាញពីរបាំអប្សរា និងល្ខោនបាសាក់ ។

វីដេអូនេះផ្ទុះខ្លាំងពាសពេញក្នុង និងក្រៅប្រទេស រហូតធ្វើឱ្យនាងមានគម្រោងនឹងផលិតវីដេអូ ថ្មីៗផ្សេងទៀតក្នុងពេល ឆាប់ៗខាងមុខ ។

សុគា គឹមលាង ត្រៀមបង្កើតស្នាដៃ ថ្មីៗជាច្រើនផ្សេងទៀត ដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់សិល្បៈខ្មែរ ។

មិនត្រឹមតែជានាដការបាំបុរាណដ៏មានប្រជាប្រិយភាពប៉ុណ្ណោះទេ រាល់ពេលមានកម្មវិធីសប្បុរសធម ម្ដងៗតែងតែមានវត្តមានសុគា គឹមលាង ជានិច្ច ។ ជាពិសេសចាប់តាំងពីមានវត្តមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកាលពីឆ្នាំមុនមកកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បីខ្លាំងឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ