ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា បោះពាក្យចង់បន្តរស់មានឈ្មោះជាមេម៉ាយ ក្រោយចំណងស្នេហ៍មិនទាន់ឈានដល់មង្គលការ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូតមកទល់នាពេលនេះ ចំណងស្នេហ៍របស់តារាចម្រៀងនាង ពេជ្រ សោភា នៅ

រាជធានីភ្នំពេញ ៖ រហូតមកទល់នាពេលនេះ ចំណងស្នេហ៍របស់តារាចម្រៀងនាង ពេជ្រ សោភា នៅមិនទាន់ឈានដល់មង្គលការតាមបំណងឡើយ បើទោះបីជាពួកគេបានសាងស្នេហ៍ក្រៅឆាកជាមួយគ្នាអស់ជាច្រើនឆ្នាំក៏ដោយ។

ក្នុងពេលដែលចំណងស្នេហ៍មិនទាន់ឈានដល់ការក្រាបផ្ទឹមការដល់កន្ទេលនោះ ពេជ្រ សោភា បានបោះពាក្យចង់បន្តរស់មានឈ្មោះជាមេម៉ាយបន្តទៀត ក្រោមហេតុផលមិនចង់ឈឺចាប់។

ពេជ្រ សោភា បានបង្ហោះសារលើបណ្តាញសង្គមថា ចង់នៅមេម៉ាយ ជីវិតស្រស់ស្រាយ មេម៉ាយឥឡូវមិនអន់ទេ ។

នាងបញ្ជាក់ថា ស៊ូមេម៉ាយ ក៏មិនស៊ូនឹងការដេកយំOkay មេម៉ាយបន្តទៀត យូរទៅខ្លាចពាក្យថារៀបការមិចទេ ។

តាមរយៈសំណេរដែលខាងលើមហាជន ជាពិសេសបណ្តាអ្នកគាំទ្រតារារូបនេះបានសម្ដែងការព្រួយបារម្ភ និងដាក់ការសង្ស័យថា ចំណងស្នេហ៏របស់ ពេជ្រ សោភា និងតារាសម្ដែងលោក ឆឹម សក្កដា ទំនងជួបភាពរកាំរកូស។

យ៉ាងណារឿងរ៉ាវខាងលើនេះ នាង ពេជ្រ សោភា និងលោក ឆឹម សក្កដា នៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ខណៈពេលមហាជនរំពឹងថា ការបង្ហោះសារខាងលើពីពេជ្រ សោភា គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។

ជាការកត់សម្គាល់សារបង្ហោះរបស់ តារាចម្រៀងនាង ពេជ្រ សោភា នាពេលនេះបានកើតឡើង ក្រោយពេលរឿង​រ៉ាវគ្រួសារប្រះឆារបស់អតីតកូនក្រុមរបស់នាងក្នុងកម្មវិធី The Vioce Cambodia នាង វ៉ាឌី ភាលី ផ្ទុះកក្រើកពេញហ្វេសប៊ុក។

រឿងខាងលើនេះក៏បានធ្វើឱ្យតារាចម្រៀង ពេជ្រសោភា ហាក់រំជួលចិត្ត ក្នុងពេលដែលនាងក៏បានបញ្ចេញសារលើកទឹកចិត្តដល វ៉ាឌី ភាលី ផងដែរ ។

ពេជ្រ សោភា បានបង្ហោះសារទៅកាន់បេក្ខភាព The voice Cambodia រដូវកាលទី៣រូបនេះថា រឹងមាំណាអូនស្តាប់ឱ្យបាន អូនមិនបានបាត់បងមនុស្សស្មោះ ទេគេទេអ្នកបាត់បង់មនុស្សល្អ ពូកែ ឆ្លាត មួយទៀតដោះលែង ជូនពរគេចុះយើងអស់កម្មហើយ បងជឿថាភាលីរបស់បងអាចធ្វើបាន អូនមេម៉ាយអីឡូវឡូយណាស់ បើចង់យំ យំឱ្យអស់ប្រាប់ខ្លួនឯងថា ខ្ញុំជាហើយញញឹមដើរទៅមុខជាមួយនឹងរឿងថ្មីៗណាVady Phealy៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ