ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យសំណង់នៅកម្ពុជាកម្រើកឡើងវិញគួរសម

4 ម៉ោង មុន

វិស័យ​សំណង​នៅ​កម្ពុជា ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា កំពុង​តែ​មាន​សញ្ញា​កម្រើក​ឡើង​វិញ​គួរសម​ក្រោយ​ពេល​ដែល​ធ្លាក់​ថយ​ជា​បន្តបន្ទាប់ តាំងពី​ការ​រីក​រាលដាល​ដោយ​មេរោគ​កូ​វី​ដ​១៩​មក ។ លោក ឡៅ…

វិស័យ​សំណង​នៅ​កម្ពុជា ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា កំពុង​តែ​មាន​សញ្ញា​កម្រើក​ឡើង​វិញ​គួរសម​ក្រោយ​ពេល​ដែល​ធ្លាក់​ថយ​ជា​បន្តបន្ទាប់ តាំងពី​ការ​រីក​រាលដាល​ដោយ​មេរោគ​កូ​វី​ដ​១៩​មក ។

លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​នេះ បាន​អះអាង​នៅ​ក្នុង​កម្មវិធី​ពិ​ពណ៌​អន្តរជាតិ​ស្តី​ពី​ផលិតផល​ឧស្សាហកម្ម​សំណង់ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ថា ៧​ខែ​នៃ​ឆ្នាំ​២០២៥ ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន​ជាង​២.៤០០​គម្រោង នៅ​លើ​ផ្ទៃក្រឡា​សរុប​១២,៤៧​លាន​ម៉ែត្រការ៉េ ។

លោក​បាន​បន្ត​ថា គម្រោង​ទាំងនេះ មាន​តម្លៃ​សរុប​៤,៩ ពាន់​លាន​ដុល្លារ មាន​កំណើន​កើនឡើង​ប្រមាណ​ជា​៦០,០៥​ភាគរយ ។
លោក​បាន​បន្ត​ថា នៅ​ក្នុង​ចំណោម​គម្រោង​ទាំងនោះ អ្នក​វិនិយោគទុន​បរទេស​ដែល​បាន​ដាក់​ទុន​នៅ​ក្នុង​គម្រោង​សាងសង់​ថ្មី គឺ​មាន​១១៤ គម្រោង មាន​ផ្ទៃក្រឡា​សរុប ៣,៤៤ លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​សរុប​ប្រមាណ​ជា ១,២៩ ពាន់​លាន​ដុល្លារ ៕