ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន Taylor Swift នឹងបង្កើនការចំណាយនៅចក្រភពអង់គ្លេសជាង១ពាន់លានដុល្លារ

2 ខែ មុន

ចក្រភពអង់គ្លេស ៖ ទិន្នន័យថ្មីមួយបានបង្ហាញថា កម្មវិធីដំណើរប្រគំតន្ត្រីទេសចរណ៍ Eras Tour

ចក្រភពអង់គ្លេស ៖ ទិន្នន័យថ្មីមួយបានបង្ហាញថា កម្មវិធីដំណើរប្រគំតន្ត្រីទេសចរណ៍ Eras Tour របស់កំពូលតារាចម្រៀង Taylor Swift នឹងជំរុញការចំណាយនៅចក្រភពអង់គ្លេសជិត១ពាន់​លាន​ផោន ដែលស្មើនឹង ១.២ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ ដោយមានអ្នកគាំទ្រជាង១លាននាក់កំពុងត្រៀមខ្លួនជាស្រេច ដើម្បីទស្សនាផ្ទាល់ការប្រគំតន្ត្រីដ៏អស្ចារ្យរបស់កំពូលតារាចម្រៀងប៉ុបអាមេរិកវ័យ៣៤ឆ្នាំរូបនេះ។

យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍ពីធនាគារសកលនៃចក្រភពអង់គ្លេស Barclays បានបង្ហាញថា ការប្រគំតន្ត្រីទេសចរណ៍ឆ្លងកាត់ទ្វីបទាំង ៦ របស់ Taylor Swift នឹងធ្វើដំណើរទៅដល់ចក្រភពអង់គ្លេស ហើយចំណាយពេល១៥ថ្ងៃ នៅទីនោះ នៅក្នុងខែមិថុនា និងសីហា ដោយអ្នកគាំទ្ររំពឹងថានឹងចំណាយជាមធ្យម ៨៤៨ផោន ដែលស្មើនឹង១ពាន់ដុល្លារអាមេរិកក្នុងម្នាក់លើសំបុត្រចូលទស្សនា ការធ្វើដំណើរ ការស្នាក់នៅ និងសំលៀកបំពាក់។

របាយការណ៍ពី Barclays គឺជាឧទាហរណ៍ចុងក្រោយបំផុត នៃអ្វីដែលត្រូវបានហៅថា «Swiftonomics» ដែលចង់បញ្ជាក់ពីឥទ្ធិពលសេដ្ឋកិច្ចរបស់តារាចម្រៀងស្រស់សោភារូបនេះ។ ជាក់ស្តែង នៅពេលដែលសំបុត្រសម្រាប់កម្មវិធី Eras Tour បានដាក់លក់ជាផ្លូវការ កាលពីឆ្នាំមុន បង្កការជាប់គាំងលើគេហទំព័រ​រ៉ាប់រងលើការលក់ និងនាំឱ្យបណ្តាសណ្ឋាគារត្រូវបានកក់អស់គ្នាសល់ នៅក្នុងទីក្រុងនានាជុំវិញពិភពលោក។

តាមរយៈកម្មវិធីប្រគំតន្រ្តីទេសចរណ៍ Eras Tour នេះ ម្ចាស់បទ Shake It Off និង Cruel Summer រូបនេះ បានហក់ចូលក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes ជាលើកដំបូង កាលពីខែមុន។ ហើយគិតមកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិរបស់តារាចម្រៀងស្រីរូបនេះសរុបចំនួន ១.១ពាន់លានដុល្លារអាមេរិក៕ (ប្រភព ៖ BBC រូបភាព ៖ Independent, STV News និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ