ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! តួអង្គចិត្តអាក្រក់ក្នុងរឿងPenthouse នឹងចូលរោងការនៅចុងឆ្នាំនេះ

2 ខែ មុន

យោង​តាម​ព័ត៌មាន ​ដែល​ចុះ​ផ្សាយ​ដោយ The Fact នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា តារា​សម្ដែងលោក Uhm Ki Joon…

យោង​តាម​ព័ត៌មាន ​ដែល​ចុះ​ផ្សាយ​ដោយ The Fact នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា តារា​សម្ដែងលោក Uhm Ki Joon ដែលល្បីល្បាញដើរតួចិត្តអាក្រក់ក្នុងរឿង Penthouse នឹង​រៀបចំ​ពិធី​មង្គលការ​ ​នៅ​ខែ​ធ្នូ ។ ប្រភព​បាន​និយាយ​ថា Uhm Ki Joon បាន​ព្យាយាម​ការពារ​អត្តសញ្ញាណ​គូដណ្តឹង​រហូត​ដល់​ថ្ងៃ​រៀបការ។

ពិធី​មង្គលការ​នេះ​ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ឯកជន​ដោយ​មានតែ​វត្តមាន​ក្រុម​គ្រួសារ សាច់ញាតិ និង​មិត្តភក្តិ​ជិតស្និទ្ធ​របស់​កូនកំលោះ​កូនក្រមុំ ហើយអ្នកសារព័ត៌មានមិនត្រូវបានអញ្ជើញឱ្យធ្វើការទេ។

កើតនៅឆ្នាំ១៩៧៦ លោក Uhm Ki Joon បានសម្ដែងជាលើកដំបូងនៅក្នុងរឿង Richard III (១៩៩៥) និងរឿងជាច្រើនទៀត។ ហើយមុនពេលសម្ដែងជាតួអាក្រក់ Matthew Lee ក្នុងរឿង The Escape of the Seven: Resurrection លោក Uhm Ki Joon ទទួលបានការគាំទ្រ​ក្រោយសម្តែងជាតួអង្គ Joo Dan Tae នៅក្នុងរឿង Penthouse ។  

អ្នកទស្សនាវាយតម្លៃតួអង្គ Joo Dan Tae ជាកត្តាដែលជួយឱ្យភាពយន្តកាន់តែមានភាពទាក់ទាញ និងគួរឱ្យចង់តាមដាន។ ការសម្តែងជាតួអាក្រក់នេះនេះបានជួយ Uhm Ki Joon កសាងជំហររឹងមាំបន្ទាប់ពីធ្វើការអស់រយៈពេលជាង 20 ឆ្នាំ។ បន្ទាប់ពី Penthouse តារាសម្តែងរូបនេះបានបង្ហាញខ្លួនជាច្រើននៅក្នុងកម្មវិធីកម្សាន្ត និងចូលរួមក្នុងខ្សែភាពយន្តជាច្រើនរបស់ tvN ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ