ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BlackPink ឈរលើកំពូលតារាង ក្លាយជាគឺជាតារាដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកូរ៉េ ក្នុងឆ្នាំ២០២៤

3 អាទិត្យ មុន

(សេអ៊ូល)៖ ទស្សនាវដ្ដី Forbes Korea ទើប​បាន​ប្រកាស​បញ្ជី​ឈ្មោះ​តារា​មាន​ឥទ្ធិពល​បំផុត​ទាំង៤០។ ក្នុងនោះក្រុមចម្រៀង BlackPink, កីឡាករបាល់ទាត់ Son Heung…

(សេអ៊ូល)៖ ទស្សនាវដ្ដី Forbes Korea ទើប​បាន​ប្រកាស​បញ្ជី​ឈ្មោះ​តារា​មាន​ឥទ្ធិពល​បំផុត​ទាំង៤០។ ក្នុងនោះក្រុមចម្រៀង BlackPink, កីឡាករបាល់ទាត់ Son Heung Min និង NewJeans ស្ថិតនៅកំពូលទាំង៣។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុម Kpop និងតារាកីឡាលំដាប់ពិភពលោកបានគ្របដណ្តប់លើកំពូលតារាល្បីរបស់ប្រទេសកូរ៉េ។ តំណែងលេខ១ ក្នុង បញ្ជីឈ្មោះ Power Celebrity 40 ឆ្នាំនេះ បានទៅលើក្រុមចម្រៀងនារី BlackPink ។ ពួកគេទទួលបានចំណាត់ថ្នាក់លេខមួយវិញបន្ទាប់ពីរយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩។ BlackPink បានសម្តែងសរុបចំនួន៦៦តំបន់ នៅក្នុងទីក្រុងចំនួន៣៤ ក្នុង ២២ប្រទេសជុំវិញពិភពលោកចាប់ពីចុងឆ្នាំ ២០២២។

ជាមធ្យម ការប្រគុំតន្ត្រី BlackPink ទាក់ទាញអ្នកទស្សនាប្រហែល ២៦,០០០ នាក់ និងរកចំណូលបាន ៤.៦៥លានដុល្លារ ។ ជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនេះ BlackPink បានក្លាយជាក្រុមចម្រៀងនារីដែលរកចំណូលបានច្រើនជាងគេក្នុងពិភពលោក។ BlackPink ក៏ជាសិល្បការិនី Kpop ដំបូងគេដែលសម្តែងជា Headliner នៅ Coachella ដែលជាមហោស្រពតន្ត្រីដ៏ធំបំផុតរបស់អាមេរិក។ ប្រាក់ចំណូលរបស់ BlackPink ពីការសម្តែងតែឯងគឺប្រហែល១០០ពាន់លានវ៉ុន។ ប្រសិនបើថ្លៃផ្សាយពាណិជ្ជកម្ម និងសកម្មភាពBAឱ្យម៉ាកល្បីៗជាច្រើនត្រូវបានរួមបញ្ចូល ប្រាក់ចំណូលរបស់ BlackPink ក៏កើនឡើងផងដែរ។

ចំណែកលេខ២ បានទៅលើ កីឡាករ Son Heung Min យោងតាម ​​Jmagazine ប្រាក់ខែគឺប្រហែល ៣៧.៩ ពាន់លានវ៉ុន (២៧.៤លានដុល្លារ ) សម្រាប់គាត់។ បុគ្គលល្បីៗក្នុងវិស័យកីឡាមានប្រេកង់ខ្ពស់ក្នុងការបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយ Son Heung Min ត្រូវបានគេលើកឡើងចំនួន ៧៣៤ដងក្នុងចំណងជើងរបស់កាសែតធំៗចំនួន ៥ក្នុងឆ្នាំកន្លងទៅ។

ចំណែក ក្រុមចម្រៀង NewJeans បាន​ឡើង​ទៅ​កាន់​ចំណាត់​ថ្នាក់​ក្រុម​ចម្រៀង​នារី​លំដាប់​ពិភពលោក​ភ្លាមៗ​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​ពួក​គេ។ ដោយហក់ពីលេខ២៤ មកលេខ៣។  កាលពីឆ្នាំមុន NewJeans មានបទចម្រៀងចំនួន៨បទនៅក្នុងកំពូល 200 នៅលើ Circle Chart ហើយទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីតន្ត្រី។ ទើបតែបានបង្ហាញខ្លួនក្រុមចម្រៀងនេ បានថតផ្សាយពាណិជ្ជកម្មចំនួន៣១ ដោយបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដល់ ៣០ពាន់លានវ៉ុន (ប្រហែល ២១.៧លានដុល្លារ )។

ចំណាត់ថ្នាក់​លេខ​៤ ​គឺ​កីឡាករ Kim Min Jae  គាត់កើតនៅឆ្នាំ១៩៩៦ ដោយលេងជាខ្សែការពារកណ្តាលសម្រាប់ក្លឹប Bayern Munich ក្នុងក្របខ័ណ្ឌ Bundesliga និងក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ។ ក្នុងមួយឆ្នាំអាចរកចំណូលបាន ១៧.៥ ពាន់លានវ៉ុន ( ១២.៦ លានដុល្លារ) ។

លោក Lim Young Woong ជាប់ចំណាត់ថ្នាក់ លេខ៥ ។ Lim Young Woong មានបទចម្រៀងសរុបចំនួន១៥បទក្នុងកំពូល 200 នៃ Circle Chart រួមទាំង Love Always Runs Away, London Boy និង Grains of Sand ។ Lim Young Woong ទទួលបានជោគជ័យក្នុងការប្រគុំតន្ត្រីនៅទីក្រុងចំនួន៦ ក្នុងប្រទេសកូរ៉េក្នុងឆ្នាំ២០២៣។ តារាចម្រៀងប្រុសរូបនេះគ្រោងនឹងរៀបចំការប្រគុំតន្ត្រីទ្រង់ទ្រាយធំនៅកីឡដ្ឋាន Seoul World Cup នៅថ្ងៃទី២៥-២៦ ខែឧសភា។

Lee Jung Hoo កើត​ក្នុង​ឆ្នាំ១៩៩៨ ជា​ខ្សែ​បម្រើ​កីឡា​បេស្បល​អាជីព​របស់​ក្លិប San Francisco Giants ។ Lee Jung Hoo ក៏បានលេងឱ្យក្រុមកីឡាបេស្បលជម្រើសជាតិកូរ៉េផងដែរនៅឯ WBSC 2019 Premier12, កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ និងកីឡាបេស្បលពិភពលោកឆ្នាំ២០២៣។ ក្នុងមួយឆ្នាំអាចរកចំណូលបាន ២៥.៥ ពាន់លានវ៉ុន ( ១៨លានដុល្លារ )។

Lee Kang In ស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ យោងតាម សារព័ត៌មាន Yonhap News Lee Kang In ត្រូវបានគេចាត់ទុកថាជា “តារាជំនាន់ក្រោយ” នៃបាល់ទាត់កូរ៉េ បន្ទាប់ពី Son Heung Min ។ ថ្មីៗ​នេះ Lee Kang In ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្នុង​រឿង​ចម្រូងចម្រាស​ដោយ​សារ​តែ​ប៉ះ​ទង្គិច​ជាមួយ​នឹង​លោក Son Heung Min ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ Lee Kang In រង​ការ​រិះគន់​ជាខ្លាំង។

តារាផ្សេងទៀតនៅក្នុងកំពូលទាំង១០ គឺ Jimin (លេខ៧) និង Jungkook (លេខ៩) ។ សូម្បី​តែ​ពេល​បម្រើ​ក្នុង​ជួរ​ទាហាន​ក៏​សមាជិក BTS ទាំង​ពីរ​នៅ​តែ​រក្សាភាពល្បីល្បាញ។

តំណែងចុងក្រោយក្នុងកំពូលទាំង១០ ជាកម្មសិទ្ធិរបស់ក្រុមនារី IVE ។ ពួកគេបានទទួលការគាំទ្រលើតារាងតន្ត្រីកូរ៉េ ដោយមានបទចម្រផងដូចជា Eleven, Love Dive, After Like ជាដើម។

សូមបញ្ចាក់ បញ្ជីឈ្មោះតារាកូរ៉េដែលមានឥទ្ធិពលបំផុតទាំង៤០ ( Forbes Korea ‘s Power Celebrity 40 បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩។ ជារៀងរាល់ឆ្នាំ ទស្សនាវដ្ដីនេះជ្រើសរើសតារាល្បីៗ ៤០ នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យកីឡា និងការកម្សាន្តដោយផ្អែកលើ សមិទ្ធិផលក្នុងវិស័យរៀងៗខ្លួន កម្រិតឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ និងការបង្ហាញខ្លួនតាមទូរទស្សន៍ និង ផ្អែកលើប្រាក់ចំណូលប្រចាំឆ្នាំ ជាដើម៕ ប្រភព៖ https://www.koreaboo.com/lists/top-40-powerful-korean-celebrities-according-forbes-korea// https://www.comingsoon.net/k-pop/news/1687931-2024-forbes-korea-power-celebrity-40-bts-jimin-blackpink-more-k-pop-stars-in-top-10

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ