ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេតិយ​លោកស្រី ប៉ែន រ៉​ន និង​ហួយ មាស សម្រេច​​​ចេញ​ជា​រូបរាង​​ហើយ

5 ខែ មុន
  • ភ្នំពេញ

ដោយ​សទ្ធា​ជ្រះថ្លា និង​ដឹងគុណ​ចំពោះ​មរតក​ស្នាដៃ​របស់​សិល្បករ​ខ្មែរ លោក​ទេស​រដ្ឋមន្ត្រី ប៉ែន វិបុល បានក​សាងចេតិយ​ធំ​ពីរ នៅ​ក្នុង​បរិវេណ​វត្ត​តា​ម៉ឹម ឃុំ​វត្ត​តា​ម៉ឹម ស្រុក​សង្កែ ខេត្តបាត់ដំបង…

ដោយ​សទ្ធា​ជ្រះថ្លា និង​ដឹងគុណ​ចំពោះ​មរតក​ស្នាដៃ​របស់​សិល្បករ​ខ្មែរ លោក​ទេស​រដ្ឋមន្ត្រី ប៉ែន វិបុល បានក​សាងចេតិយ​ធំ​ពីរ នៅ​ក្នុង​បរិវេណ​វត្ត​តា​ម៉ឹម ឃុំ​វត្ត​តា​ម៉ឹម ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ចេតិយ៍​មួយ​សម្រាប់​លោកស្រី ប៉ែន រ៉​ន និង​កូន​ៗ ឯ​មួយទៀត​សម្រាប់​លោកស្រី ហួយ មាស និង​កូន​ៗ​ព្រមទាំង​ស្វាមី ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។

ចេតិយ៍​ទាំង​ពីរ​នេះ បាន​កសាង​តាម​រចនា​បទ​បូរាណ​ខ្មែរ​ចំណាយពេល​វេលា​កសាង​អស់​រយះ​ពេល​៦​ខែ ដោយ​ផ្តើមកសាង​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ ហើយ​បាន​កសាង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៣៤០០០​ដុល្លារ ជា​ថវិកា​ផ្ទាល់​របស់​លោក​ទេស​រដ្ឋមន្ត្រី ប៉ែន វិបុល និង​លោក​ជំទាវ ។

លោក​ទេស​រដ្ឋមន្ត្រី ប៉ែន វិបុល បាន​អះអាង​ថា គោលបំណង​នៃ​ការ​កសាង​ចេតិយ​នេះ​គឺ​ដោយសារ​ពេញចិត្ត​សំលេង​របស់​ពួក​គាត់ ហើយ​មានចិត្ត​អា​ណឹ​ត​ខ្លោចផ្សា​ចំពោះ​ការ​ស្លាប់​យ៉ាង​អយុត្តិធម៌​របស់​ពួក​គាត់​ក្រោម​ស្នាដៃ​នៃ​បិសាច​ខ្មែរក្រហម ។

លោក​បន្ត​ថា ចំពោះ​លោកស្រី​ប៉ែន រ៉​ន វិញ មាន​លក្ខ​ណះ​ពិសេស​បន្ថែម​ទៀត​គឺ​ត្រង់​ថា លោកស្រី​ប៉ែន​រ៉​ន មានស្រុក​កំណើត និង​ត្រកូល​ដូច​បិតា​បង្កើត​របស់​លោក​គឺ ឯកឧត្តម ប៉ែន ណា​វុ​ឌ្ឈ ។
លោក​បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​ការ​កសាង​ចេតិយ​ទាំង​ពីរ​នេះ​រួច​ហើយ ក្រុមការងារ​របស់​លោក​នឹង​ចុះ​ទៅ​យក​អ​ដិ្ឋ​ធាតុ​ឧបកិច្ច ពី​កន្លែង​ចុង​ក្រោយ​របស់​តារាចម្រៀង​ទាំង​ពីរ រួច​យក​មក​តម្កល់​ទុក​ក្នុង​វត្ត​សិន រង់ចាំ​រៀបចំ​កម្មវិធី​ឆ្លង និង​ដង្ហែ​អ​ដិ្ឋ​ធាតុ​តម្កល់​ក្នុង​ចេតិយ៍ ហើយ​ក្រោយ​ពេល​រៀបចំ​កម្មវិធី​ចប់​សព្វគ្រប់​លោក នឹង​ប្រគល់​ចេតិយ​ទាំង​ពីរ​នេះ​ជូន​ទៅ​ក្រុម​គ្រួសារ​តារាចម្រៀង​ទាំង​ពីរ​ដួង​ជា​អ្នក​ថែរក្សា និង​គ្រប់គ្រង ។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី​តាម​រយះ​សមិទ្ធិ​ផល​នេះ​លោក​ក៏​ចង់​ឃើញ​អ្នកគាំទ្រ​ស្រឡាញ់​តារាចម្រៀង​ទាំង​ពីរ ពេល​បាន​ឆ្លងកាត់​មក​លេង​ទឹកដី​ខេត្តបាត់ដំបង អាច​ចូល​មក​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​ជូន​ពួក​គាត់ និង​ចូលរួម​ជួយ​សំអាត​រក្សា​ទីកន្លែង​ស្នាក់​ចុង​ក្រោយ​របស់​ពួក​គាត់​ផង ។

ទោះជា​យ៉ាងណា​ក្រុម​គ្រួសារ​នៃ​តារាចម្រៀង​ទាំង​ពីរ ក៏​ដូច​ជា​ប្រជាជន​អ្នក​ស្នេហា​វិស័យ​សិល្បៈ​ជំនាន់​ដើម សូម​គោរព​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ជ្រះថ្លា​មហា​សប្បុរស​របស់​លោក​ទេស​រដ្ឋមន្ត្រី ប៉ែន វិបុល និង​លោក​ជំទាវ ក្នុង​ការ​ចំណាយ​វេលា​ថវិកា​គិតគូ​យ៉ាង​ចិត្ត​ទុកដាក់​ចំពោះ​សិល្បករ​ខ្មែរ ដែល​មាន​ស្នាដៃ​ឧត្តុង្គឧត្តម​ជា​ច្រើន​បំរើ​វប្បធម៌​សិល្បៈ​ខ្មែរ​នា​ជំនាន់​មុន ។

ជា​ការ​កត់សម្គាល់​យោង​តាម​ការ​ស្រាវជ្រាវ​យ៉ាង​លំអិត​ពី​លោក វី​រៈ វ៉ា​រ៉ា​នី ប្រធាន​ក្រុម​ដំណើរ​ខ្មែរ​បានអោយ​ដឹង​ថា លោកស្រី ប៉ែន រ៉​ន និង​កូនប្រុស​ពីរ​នាក់​ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់​នៅ​បរិវេណ​វត្ត​ទ្រព្យ​គរ ភូមិ​ត្រពាំង​ទឹម ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ នៅ​កំឡុង​ខែឧសភា ឆ្នាំ​១៩៧៥ ។

ចំណែក​លោកស្រី ហួយ មាស ត្រូវ​ខ្មែរក្រហម​សម្លាប់​យក​ទៅ​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​នៅ​ព្រះ​វិហារ​វត្ត​បុប្ផា​វ​តី ហៅ​វត្ត​ធម្មយុត្តិ ស្ថិត​នៅ​ក្នុងភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ហើយ​សម្លាប់​ចោល​នៅ​ខាងក្រោយ​វត្ត​នោះ នៅ​ចុង​ខែមេសា ឆ្នាំ​១៩៧៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ