ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំង​៥​នេះ​ ជួយ​ដល់​អ្នក​លើសឈាម

1 អាទិត្យ មុន
  • ភ្នំពេញ

លើស​សម្ពាធ​ឈាម មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​ចំពោះ​សុខភាព​។ វា​អាច​បង្ក​គ្រោះថ្នាក់ និង ប៉ះពាល់​ដល់​ផ្នែក​ជា​ច្រើន​ក្នុង​រាង​កាយ ដូច​ជា​បេះដូង ខួរក្បាល ប្រព័ន្ធ​ប្រសាទ និងអាច​គំរាម​គំ​ហែង​អាយុជីវិត​ទៀត​ផង​។ ការ​ជ្រើសរើស​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​…

លើស​សម្ពាធ​ឈាម មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​ចំពោះ​សុខភាព​។ វា​អាច​បង្ក​គ្រោះថ្នាក់ និង ប៉ះពាល់​ដល់​ផ្នែក​ជា​ច្រើន​ក្នុង​រាង​កាយ ដូច​ជា​បេះដូង ខួរក្បាល ប្រព័ន្ធ​ប្រសាទ និងអាច​គំរាម​
គំ​ហែង​អាយុជីវិត​ទៀត​ផង​។

ការ​ជ្រើសរើស​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ ចំពោះ​សុខភាព​គឺជា​រឿង​ចាំបាច់ តួយ៉ាង​របប​អាហារ​ដែល​អាច​ផ្ដល់​ជីវជាតិ​ដល់​រាង​កាយ និង​អាច​គ្រប់គ្រង សម្ពាធ​ឈាម​បាន ដែល​មាន​ដូច​ជា​៖

១-ប្រភេទ​អាហារ​វីតាមីន C
ជា​ប្រភេទ​អាហារ​ដែល​សមត្ថភាព​ខ្ពស់ ក្នុង​ការ​ទប់ស្កាត់​ការ​កើនឡើង​ជំងឺស្ដ្រេស ដោយ​ពពួក​អុកស៊ីតកម្ម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាច​រួមចំណែក​ទប់ស្កាត់​បញ្ហា​រលាក​ជា​ច្រើន​ប្រភេទ​ដែល​ជា​ហេតុ​បង្ក​ផល​ប៉ះពាល​ដល់​សុខភាព​ឈាន​ទៅ​ដល់​ការ​លើស​សម្ពាធ​ឈាម​។ ប្រភេទ​អាហារ​ទាំង​នោះ​មាន​ដូច​ជា​៖ ម្រេច ផ្លែ​គី​វី ប្រូ​ខូ​លី ស្ដ័​បឺ​រី ដំឡូង​ផ្អែម និង​ពពួក​ផ្លែ​ឈើ មាន​សារធាតុ Citrus ដូច​ជា ផ្លែក្រូច ទំពាំងបាយជូ ក្រូចឆ្មារ ជាដើម​។

២-ប្រភេទ​អាហារ​វីតាមីន E
ក៏​ជា​ប្រភេទ​អាហារ​ដែល​រួមចំណែក​កាត់​បន្ថយ​ហានិភ័យ​កើនឡើង​សម្ពាធ​ឈាម​ផង​ដែរ​។ ព្រោះ​មាន​តួនាទី​ទៅ​ប្រឆាំង​ទៅ​នឹង​អុកស៊ីតកម្ម ជួយ​ការពារ​កោសិកា​ក្នុង​រាង​កាយ ដែល​បំផ្លាញ​ដោយ រ៉ា​ឌី​កាល់​សេរី​។ វីតាមីន​ប្រភេទ​នេះ​សម្បូរ​នៅ​ក្នុង​អាហារ​ដូច​ជា​៖ ផ្លែ​បឺ​រ គ្រាប់​ផ្កាឈូករ័ត្ន ប៊ឺ​សណ្តែក ដី ត្រី​សា​ម៉ុ​ន ជាដើម​។

៣-ប្រភេទ​អាហារ​ប៉ូ​តា​ស្យូ​ម
ជួយ​កាត់​បន្ថយ​បញ្ហា​សម្ពាធ​ឈាម​ដោយ ការ​សម្រួល​ចរន្ដ​សរសៃឈាម ជួយ​កាត់​បន្ថយ​កាក​សំណល់​បំប្លែង​ចេញពី​សារធាតុ​សូ​ដ្យូ​ម​ចេញពី​រាង​កាយ និង សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ អាហារ​ទាំងនោះ​មាន​ដូច​ជា ចេក ដំឡូង ស្ពៃ​ខ្មៅ ប៉េងប៉ោះ ការ៉ុត ក្រូចថ្លុង គ្រាប់​ធញ្ញជាតិ អាល់​ម៉ុ​ន និង​ផ្លែ​បឺ​រ​។ ការ​ណែរ​នាំ​របស់​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​សុខភាព​បាន​បញ្ជាក់​ថា ក្នុង​ចំណោម អាហារ​ទាំងនោះ ចេក​មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ជាងគេ​។ ហើយ​ការ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​សារ​ធាតុ​ប៉ូ​តា​ស្យូ​ម​ច្រើន​អាច​ជួយ​ប្រឆាំង​ទៅ​នឹង សារធាតុ​សូ​ដ្យូ​ម​ដែល​ជា​សារធាតុ​ជំរុញ​ឲ្យ​លើស​សម្ពាធ​ឈាម​ប្រសិនបើ​ក្នុង​ខ្លួន​មាន​ផ្ទុក​សារធាតុ​នេះ​ច្រើន​។

៤-ប្រភេទ​អាហារ​សេ​លេ​ញ៉ូ​ម
អាហារ​ប្រភេទ​នេះ​ក៏​មាន​តួនាទី​មិន​ខុស​គ្នា​នោះ​ដែរ ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​លើស​សម្ពាធ​ឈាម​។ ព្រោះ​វា​អាច​ជួយ​ប្រ​ឆាំ​ទៅ​នឹង ការ​កើត​ជំងឺស្ដ្រេស​ដោយសារ​ផល​រំខាន​នៃ​ពពួក​អុក​ស៊ី​ដ​កម្ម​ក្នុង​រាង​កាយ​។ សារធាតុ​ប្រភេទ​នេះ​មាន​ច្រើន នៅ​លើ​ប្រភេទ​អាហារ​សមុទ្រ និង​បន្ទាប់បន្សំ​នៅ​មាន​លើសណ្តែកដី​ខៀវ និងសាច់​មាន់​។

៥-ប្រភេទ​អាហារ​កាល់ស្យូម
របប​អាហារ​ប្រភេទ​នេះ​ក៏​រួមចំណែក​កាត់​បន្ថយ​ការ​លើស​សម្ពាធ​ឈាម​ផង​ដែរ​។ ដែល​អាហារ​ទាំងនោះ​មាន​ដូច​ជា​៖ ផលិតផល​ទឹកដោះគោ ដូច​ជា ទឹកដោះគោ​ស្រស់ ទឹកដោះគោ​ជូរ ឈី​ស បន្លែ​ស្លឹក​បៃតងចាស់ និង​ផ្កា​ខាត់ណា​ខៀវ សណ្តែក​ក្រៀម តៅហ៊ូ ទឹកសណ្តែកសៀង ដូង និង ស្រូវ​សាលី​ជាដើម​។

អត្ថបទសរសេរ ដោយ