ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញាក់ផ្អើល! ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរីទើប​កាន់​ការងារ​មិន​ទាន់​​​មួយ​ឆ្នាំផងត្រូវប្តូរ

4 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មហាជន​កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល ក្រោយ​លិខិត​មួយ​ច្បាប់​របស់​ចៅហ្វាយខេត្ត​មណ្ឌលគិរី ដាក់​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ត្រូវ​បាន​បង្ហោះ​តាម​បណ្តាល​សង្គម ដោយ​មាន​ខ្លឹមសារ​ស្នើ​ដល់​ថ្នាក់ដឹកនាំ ​សម្រួល​ភារកិច្ច​លោក​ឆៅ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរីដែល​ទើប​កាន់​ការងារ​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួលបួល​ផង​នោះឱ្យទៅ​បំពេញ​កា​ងារ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​វិញ​…

ខេត្តមណ្ឌលគិរី ៖ មហាជន​កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល ក្រោយ​លិខិត​មួយ​ច្បាប់​របស់​ចៅហ្វាយខេត្ត​មណ្ឌលគិរី ដាក់​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ត្រូវ​បាន​បង្ហោះ​តាម​បណ្តាល​សង្គម ដោយ​មាន​ខ្លឹមសារ​ស្នើ​ដល់​ថ្នាក់ដឹកនាំ ​សម្រួល​ភារកិច្ច​លោក​ឆៅ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរីដែល​ទើប​កាន់​ការងារ​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួលបួល​ផង​នោះឱ្យទៅ​បំពេញ​កា​ងារ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​វិញ​ ។

លិខិត​រដ្ឋបាល​ខេត្តមណ្ឌលគិរី​លេខ​១២៩/២៤ ចុះ​ថ្ងៃ​ទី​២៤ មេ​សា ២០២៤ មាន​ខ្លឹមសារ​ថា សូម​គោរព​ជូន ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សំណើសុំ​សម្រួល​ភារកិច្ច​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទៅ​បំពេញការងារ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន និង​ស្នើ​សុំ​ប្រគល់​ភារកិច្ច​ជូន​អនុប្រធាន​មន្ទីរ ០១​រូប ជា​ប្រធាន​មន្ទីរ​ស្តីទី ដើម្បី​ដឹកនាំ​ការងារ​បណ្តោះអាសន្ន ។

ក្នុង​លិខិត​ដដែល​បន្ត​ថា យោង​ស្មារតី​កិច្ចប្រជុំ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី បន្ទាប់​ពី​ទទួល​បាន​អនុសាសន៍ ណែនាំ ៧​ចំណុច នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ របស់​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្នុង​ការ​ចាត់វិធានការ​រដ្ឋបាល​មន្ត្រី​ពាក់ព័ន្ធ​ករណី​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ។

យោង​ស្មារតី​កិច្ចប្រជុំ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​ករណី​នេះ​ស្នើ​សុំ ឯកឧត្តម​បណ្ឌិត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដូច​ខាងក្រោម​៖ ១-​ស្នើ​សុំ​សម្រួល​ភារកិច្ច លោក ឆៅ ប៊ុ​ន​ធឿ​ន ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឱ្យទៅ​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង បរិស្ថាន​។ ២-​ស្នើ​សុំ​តែងតាំង លោក ឌិន ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ជា​ប្រធាន​ស្តីទី​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី ដឹកនាំ​ការងារ​បណ្តោះអាសន្ន​នៅ​មន្ទីរ​។ ៣-​សូម​គោរព​ស្នើ​សុំ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យ​មន្ត្រី​មួយ​រូប​ដែល​មាន​សមត្ថភាព មានការ​ទទួលខុសត្រូវ និង​មាន​ទំនាក់ទំនង​ការងារ​ល្អ ដើម្បី​តែងតាំង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ។

ជុំវិញ​បញ្ហា​ប្រធាន​មន្ទីរ​បរិស្ថាន​កាន់​និង​ដឹកនាំ​ការងារ​មិន​ទាន់​ក្តៅ​ដៃ​ផង ហើយ​ត្រូវ​ស្នើ​សុំ​ផ្លាស់​ប្តូរ​លឿន​បែប​នេះ មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ភាព​កម្សោយ​របស់​ប្រធាន​មន្ទីរ​ពោល​គឺ លោក​ឆៅ ប៊ុ​ន​ធឿ​ន បាន​បណ្តែតបណ្តោយ​ឲ្យ​កើត​មាន​បទល្មើស​កាន់​ដី​ព្រៃ​យ៉ាង​រង្គាល​នៅ​ក្នុង​តំបន់​អភិរក្ស ។

ជាក់ស្តែង​ មុន​បុណ្យចូលឆ្នាំ​ថ្មី​បាន​ឈាន​ចូល​ដល់ កម្លាំង​ជំនាញ​ចម្រុះ​ដឹកនាំ​ដោយ​ឯកឧត្តម សៅ សុខា បាន​រក​ឃើញ​មានការ​កាប់​ទន្ទ្រាន​ដី​យ៉ាងច្រើន​នៅ​ស្រុក​ពេ​ជ្រា​ដា​។ ហើយ​ក្រោយ​ចូល​ឆ្នាំ​ថ្មី​មិន​បាន​ប៉ុន្មាន តំណែង​ប្រធាន​មន្ទីរ​បរិស្ថាន ក៏​ត្រូវ​ស្នើ​ដោះ​ដូរ​យ៉ាង​ចម្លែក​។

តែ​យ៉ាងណា​នេះ គ្រាន់​ជា​ការ​លើក​ឡើង​របស់​អ្នក​ព្រោកប្រាជ្ញ​តាម​តុ​កាហ្វេ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​ដាក់​សំនួ​រថា តើ​នៅ​មាន​មន្ត្រី​ពាក់​ព័​ន្ឋ​ឬ​អាជ្ញាធរ​មូលដ្ឋាន​ណាខ្លះ​ទៀត​ត្រូវ​អស់តំណែង បន្ទាប់​ពី​លោក ឆៅ ប៊ុ​ន​ធឿ​ន?

គួរ​បញ្ជាក់​ថា លោក​ឆៅ ប៊ុ​ន​ធឿ​ន ត្រូវ​បាន​ប្រកាស​ចូល​កាន់​ដំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០២៣៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ