ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TikTok នឹងត្រូវបិទនៅអាមេរិក បើនៅតែស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនចិន

1 អាទិត្យ មុន

សហរដ្ឋអាម៉េរិក ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃឌិន (Joe Biden) កាលពីថ្ងៃទី២៤ ខែមេសា

សហរដ្ឋអាម៉េរិក ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃឌិន (Joe Biden) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានចុះហត្ថលេខាលើច្បាប់ជំនួយមួយ ដែលនឹងបិទកម្មវិធីទីកតុក (TikTok) នៅសហរដ្ឋអាម៉េរិក ប្រសិនបើកម្មវិធីកម្សាន្តវីដេអូដ៏មានប្រជាប្រិយភាពបំផុតរបស់ពិភពលោកមួយនេះ នៅតែស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនបច្ចេក​វិទ្យា​អ៊ីនធឺណិតដ៏ធំមួយរបស់ប្រទេសចិន។

យោងតាមប្រភពពីសារព័ត៌មាន CNBC, Reuters និង BBC បានឱ្យដឹងថា ច្បាប់ថ្មីនេះ តម្រូវឱ្យក្រុមហ៊ុនចិន ByteDance ត្រូវតែលក់កម្មវិធី TikTok ទៅក្រុមហ៊ុនផ្សេងទៀត ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ដោយកំណត់រយៈពេលត្រឹម១២ខែ បើមិនដូច្នោះទេ TikTok នឹងគ្មានវត្តមាននៅអាម៉េរិកតទៅទៀត។

ច្បាប់ថ្មីនេះ ត្រូវបានមើលឃើញថា គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះអនាគតកម្មវិធីកម្សាន្តវីដេអូនៅសហរដ្ឋអាម៉េរិក ដែលបញ្ឆេះសង្គ្រាមបច្ចេកវិទ្យារវាងសហរដ្ឋអាម៉េរិកជាមួយនឹងប្រទេសចិនកាន់តែខ្លាំងឡើង។ ច្បាប់ថ្មីនេះ ត្រូវបានបង្កើតឡើងដោយសារការព្រួយបារម្ភថា TikTok អាចចែករំលែកទិន្នន័យអ្នកប្រើអាម៉េរិកជាមួយនឹងរដ្ឋាភិបាលចិន បើទោះបីជាកន្លងមក ភាគីទាំងពីរបដិសេធយ៉ាងណាក៏ដោយ។

TikTok ធ្លាប់បានបញ្ជាក់ហើយថា ByteDance មិនមែនជាភ្នាក់ងាររបស់ប្រទេសចិន ឬប្រទេសផ្សេងទៀតនោះទេ ។ ស្របពេលដែលក្រុមហ៊ុន ByteDance ផ្ទាល់ក៏បានទទូចផងដែរថា ByteDance មិនមែនជាក្រុមហ៊ុនចិនសុទ្ធសាធនោះទេ ដោយចង្អុលទៅក្រុមហ៊ុនវិនិយោគសកលដែលមានចំនួន ៦០% នៃក្រុមហ៊ុននេះ។

TikTok ប្តេជ្ញាប្រឆាំងនឹងបម្រាមរបស់សហរដ្ឋអាម៉េរិក ដែលខ្លួនអះអាងថាមិនស្របតាមរដ្ឋធម្មនុញ្ញ ដោយនៅក្នុងនោះលោក Shou Zi Chew នាយកប្រតិបត្តិ TikTok ថែមទាំងបានបង្ហោះវីដេអូមួយនៅលើកម្មវិធីរបស់ខ្លួន ដោយបាននិយាយថា «យើងមានទំនុកចិត្ត ហើយយើងនឹងបន្តតស៊ូដើម្បីសិទ្ធិរបស់អ្នកប្រើប្រាស់របស់យើង នៅក្នុងតុលាការ។ ការពិត និងរដ្ឋធម្មនុញ្ញគឺនៅខាងយើង ដើម្បីធានាថា យើងនឹងមិនទៅណានោះទេ»។ អ្នកជំនួញជនជាតិសិង្ហបុរីវ័យ៤១ឆ្នាំរូបនេះ បានបន្តទៀតថា « ដោយមិនច្រឡំ នេះគឺជាការហាមប្រាម ការហាមប្រើកម្មវិធី TikTok ក៏ដូចជាហាមអ្នក និងការបញ្ចេញមតិរបស់អ្នក»។

នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត TikTok បានបន្ថែមថា ខ្លួនជឿជាក់ថា ការពិត និងច្បាប់ គឺច្បាស់ជានៅខាងខ្លួន។ Tik Tok បានអះអាងយ៉ាងដូច្នេះថា «ជាការពិទណាស់ យើងបានបណ្ដាក់ទុនរាប់ពាន់លានដុល្លារ ដើម្បីរក្សាទិន្នន័យអ្នកប្រើប្រាស់សហរដ្ឋអាម៉េរិកឱ្យមានសុវត្ថិភាព និងវេទិការបស់យើងគ្មានឥទ្ធិពល និងឧបាយកលពីខាងក្រៅ»។

ទោះយ៉ាងណា បើតាមអ្នកជំនាញបានប្រាប់សារព័ត៌មាន BBC ថា ច្បាប់ថ្មីនេះ គឺជារឿងដ៏ធំ ប៉ុន្តែក៏បានព្រមានអំពីប្រឈមមុខនឹងឧបសគ្គជាច្រើនផងដែរ ខណៈដែលការអ្នកប្រើប្រាស់ដោយជនជាតិអាម៉េរិកមានចំនួនរហូតដល់ ១៧០លាននាក់ ដែលស្មើនឹងពាក់កណ្ដាលចំនួនប្រជាជននៃប្រទេសមួយនេះ៕ (ប្រភព ៖ CNBC, Reuters និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ