ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! កម្មករម្នាក់​ឃើញភ្លើងឆេះចម្ការ ស្រវាចូលពន្លត់ ជួបគ្រោះអកុសល​ក្នុងភ្ន.ក់ភ្លើង​

1 អាទិត្យ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានស្លា.ប់បាត់បង់​ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង

ខេត្ត​ព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានស្លា.ប់បាត់បង់​ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង ដោយ​សារតែរូបគាត់​ព្យាយាមចូលទៅពន្លត់ភ្លើងដែលកំពុង​ឆេះនៅក្នុងចម្ការកៅស៊ូ។

​ហេតុការណ៍ខាងលើ​នេះ​បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី​រសៀលថ្ងៃទី២៤មេសា នៅចំណុចចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងរមាស ឃុំជាច ស្រុកកម្ចាយមារ ខេត្តព្រៃវែង។

ស្ត្រីរងគ្រោះឈ្មោះ ចែម សំអូន អាយុ៥០ឆ្នាំ ជាកម្មករយាមចម្ការកៅស៊ូ មានទីលំនៅក្នុងភូមិទួលសង្កែកើត ឃុំជាច ស្រុកកម្ចាយមារ ខេត្តព្រៃវែង ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅពេលកើតហេតុនោះ ដោយសារតែអាកាសធាតុក្ដៅខ្លាំងពេក បាន​បង្ក​ឱ្យកើតជាភ្លើងឆេះស្លឹកកៅស៊ូស្ងួត ដែលជ្រុះនៅនឹងដី ហើយអណ្ដាតភ្លើងបានរាលដាលឆេះ​ពេញចម្ការ ចំណែកស្ត្រីរងគ្រោះ​ដែលជាអ្នកស៊ីឈ្នួលយាមចម្ការឱ្យគេ ពេលឃើញភ្លើងឆេះចម្ការ ក៏ភ័យស្លន់ស្លោ ហើយបានព្យាយាមចូលទៅពន្លត់ភ្លើងតែម្នាក់ឯង ប៉ុន្តែក្នុងពេលពន្លត់នោះ ទំនងជាភ្លើងផ្សែងក្ដៅខ្លាំងពេក ទើបធ្វើឱ្យ​ថប់​ដង្ហើមដួលសន្លប់ ហើយទម្រាំមានអ្នកចូលទៅឃើញ ស្ត្រីរងគ្រោះត្រូវភ្លើងឆេះរហូតស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន ស.ពជនរងគ្រោះ ត្រូវ​​បាន​សមត្ថកិច្ចធ្វើការត្រួត​ពិនិត្យ និងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ