ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្លីង​ខិន​ទៅ​ដល់​ប្រទេស​ចិន​ក្រោយ​ព្រឹទ្ធ​ស​ភា​អនុម័ត​ជំនួយ​តៃវ៉ាន់

4 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ រដ្ឋ​មន្ត្រី​កា​របរទេស​អាមេរិក លោក​ប្លីង​ខិន បា​ន​​ធ្វើ​ដំណើរ​ទៅ​​ដល់​ប្រទេស​ចិន​​​បន្ទាប់​ពី​ព្រឹទ្ធ​សភា​អាមេរិក​​​បោះ​ឆ្នោត​អនុម័ត​កញ្ចប់​ជំនួយ​៩៥​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន អ៊ីស្រាអែល​ ឥណ្ឌូ-​ប៉ាស៊ីហ្វិក និង​តៃវ៉ាន់​។ ចិន​កំពុង​តែ​ខឹង​សម្បារ​នឹង​រឿង​ហ្នឹង​មិន​ទាន់​បាត់​​នៅ​ឡើយ​ទេ​​។ ឥឡូវ​នេះ ឮ​ថា​អាមេរិក​នឹង​ចាត់​វិធាន​ការ​ក្ដៅ​លើ​បណ្ដាញ​ទីក​តុក​​ថែម​ទៀត​។…

ទី​ក្រុង​ប៉េកាំង៖ រដ្ឋ​មន្ត្រី​កា​របរទេស​អាមេរិក លោក​ប្លីង​ខិន បា​ន​​ធ្វើ​ដំណើរ​ទៅ​​ដល់​ប្រទេស​ចិន​​​បន្ទាប់​ពី​ព្រឹទ្ធ​សភា​អាមេរិក​​​បោះ​ឆ្នោត​អនុម័ត​កញ្ចប់​ជំនួយ​៩៥​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន អ៊ីស្រាអែល​ ឥណ្ឌូ-​ប៉ាស៊ីហ្វិក និង​តៃវ៉ាន់​។ ចិន​កំពុង​តែ​ខឹង​សម្បារ​នឹង​រឿង​ហ្នឹង​មិន​ទាន់​បាត់​​នៅ​ឡើយ​ទេ​​។ ឥឡូវ​នេះ ឮ​ថា​អាមេរិក​នឹង​ចាត់​វិធាន​ការ​ក្ដៅ​លើ​បណ្ដាញ​ទីក​តុក​​ថែម​ទៀត​។

​បើ​ទីក​តុក​មិន​ព្រម​លក់​ភាគ​ហ៊ុន​ទាំង​អស់​ដែល​ដំណើរ​ការ​នៅ​ប្រទេស​អាមេរិក​ឱ្យ​ក្រុម​ហ៊ុន​អាមេរិក​ទេ វ៉ាស៊ីនតោន​នឹង​បិទ​ដំណើរ​ការ​​​ចោល​។ ចំណាត់​ការ​របស់​ប្រទេស​អាមេរិក​ទាំង​ប៉ុន្មាន​នេះ​ហាក់​ដូច​ជា​មិន​សូវ​ល្អ​ទាល់​តែ​សោះ​ ហើយ​អាច​នឹង​ធ្វើ​​ឱ្យ​ទី​ក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន​​កាន់​តែ​មើល​មុខ​គ្នា​​លែង​ចំ​។ ​លោ​កប្លីង​ខិន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​សៀង​ហៃ​តាំង​ពី​ល្ងាច​ថ្ងៃ​ពុធ​។ ពោល​គឺ​ទៅ​ដល់​ទី​នោះ​បន្ទាប់​ពី​ព្រឹទ្ធ​សភា​អនុម័ត​កញ្ចប់​ជំនួយ​​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

​លោក​បៃដិន​បាន​ចុះ​ហត្ថ​លេខា​​លើ​សេចក្ដី​ព្រាង​ច្បាប់​នោះ​រួច​ហើយ​​។ នេះ​​​បញ្ជាក់​ឱ្យ​ឃើញ​ថា​ទី​ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ការ​ពារ​សម្ព័ន្ធ​មិត្ត​ និង​ប្រទេស​ជា​ដៃ​គូ​របស់​ខ្លួន​។ ប៉ុន្តែ​ការ​ផ្ដល់​ជំនួយ​នេះ​រឹត​តែ​​បង្ក​ភាព​​​ស្មុគ​ស្មាញ​ទៅ​លើ​ទំនាក់​ទំនង​ដែល​ល្អក់​កករ​នឹង​គ្នា​​ខ្លាំង​ស្រាប់​ទៅ​ហើយ​​​ដោយ​សារ​ការ​ប៉ែង​ជើង​គ្នា​នៅ​ក្នុង​ជម្លោះ​សាកល និង​ជម្លោះ​នៅ​ក្នុង​តំបន់​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ដែល​លោក​ប្លីង​ខិន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​លើក​នេះ​ទោះ​បី​អាក្រក់​ល្អ​ស​ខ្មៅ​នឹង​គ្នា​យ៉ាង​ណា​​ក្ដី​ ​​ក៏​ប្រទេស​ទំាង​ពីរ​​នៅ​តែ​អាច​និយាយ​ស្ដាប់​គ្នា​បាន​។ ម៉្យាង​ទៀត ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ទើប​តែ​សន្ទនា​គ្នា​មុន​ទស្សន​កិច្ច​នេះ​។ ប្រមុខ​ការ​ពារ​ជាតិ​ប្រទេស​ទាំង​ពីរ​ក៏​ទើប​តែ​សន្ទនា​គ្នា​ផង​ដែរ​។

ឥឡូវ​នេះ ប្រទេស​ចិន​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​​បញ្ហា​ពីរ​ធំៗ។ ​ទី១-ការ​សម្រេច​​ផ្ដល់​​ជំនួយ​ជាង​៨​ពាន់​លាន​ដុល្លារ​សម្រាប់​ទប់​ទល់​នឹង​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​នៅ​ឥណ្ឌូ-​ប៉ាស៊ីហ្វិច និង​សម្រាប់​ជំនួយ​យោធា​របស់​តៃវ៉ាន់​ និង​ទី​២-ប្រទេស​អាមេរិក​ទុក​ពេល​៩​ខែ​​ឱ្យ​ម្ចាស់​ក្រុម​ហ៊ុ​ន​ទីក​តុក​​ពិគ្រោះ​គ្នា​ថា​​ត្រូវ​​លក់ទីក​តុក​​ឱ្យ​ក្រុម​ហ៊ុន​អាមេរិក​ ឬ​​ត្រូវ​​បិទ​ដំណើរ​ការ​ចោល​។

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ គ្រាន់​តែ​ទទួល​ដំណឹង​ថា​ព្រឹទ្ធ​សភា​អនុម័ត​កញ្ចប់​ជំនួយ​នោះភ្លាម​ ប្រទេស​ចិន​ក៏​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ៗ​តែ​ម្ដង​​។ ចំពោះ​ការ​​ជួយ​អ៊ុយ​ក្រែន និង​អ៊ីស្រាអែល​​ ប្រទេស​ចិន​​គ្មាន​យោ​បល់​ទេ​​​។ ប៉ុន្តែ​ជំនួយ​យោធា​សម្រាប់​តៃវ៉ាន់​ជា​អ្វី​ដែល​ចិន​យល់​ថា​ប៉ះ​ពាល់​ខ្លាំង​​​​មែន​ទែន​។ អ្នក​នាំ​ពាក្យ​ចិន​​​ថ្កោល​ទោស​ការ​អនុម័ត​កញ្ចប់​ជំនួយ​នោះ​ ហើយ​ចាត់​ទុក​ថា​នេះ​ជា​ការ​បង្ក​ហេតុ​​​ដ៏​គ្រោះ​ថ្នាក់​។ ប្រទេស​ចិន​ក៏​ប្រឆាំង​នឹងការ​បង្ខំ​ឱ្យ​ទីក​តុក​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទាំង​អស់​នៅ​អាមេរិក​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ