ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​បំបាត់​ឈឺក្បាល​បាន​ឆាប់ និង​មិន​អស់​លុយ​មួយ​រៀល

1 អាទិត្យ មុន
  • ភ្នំពេញ

អ្នក​កំពុង​តែ​ឈឺក្បាល​មែន​ទេ? បើសិនជា​អ្នក​ឈឺក្បាល អ្នក​អាច​ប្រើ​វិធី​ងាយ​ៗ ដោយ​មិន​អស់​លុយ ប៉ុន្តែ​អាច​កាត់​បន្ថយ​ការ​ឈឺក្បាល​នេះ​បាន

អ្នក​កំពុង​តែ​ឈឺក្បាល​មែន​ទេ? បើសិនជា​អ្នក​ឈឺក្បាល អ្នក​អាច​ប្រើ​វិធី​ងាយ​ៗ ដោយ​មិន​អស់​លុយ ប៉ុន្តែ​អាច​កាត់​បន្ថយ​ការ​ឈឺក្បាល​នេះ​បាន​។

គ្រូពេទ្យ​និយាយ​ថា ការ​ប្រើ​ទឹកកក​ស្អំ​ក្បាល ឬ​ក៏​.​ក នឹង​អាច​ជួយ​លុប​បំបាត់ ការ​ឈឺក្បាល​។ ការ​ស្អំ​ទឹក​ក​នៅ​.​ក ឬ ក្បាល អាច​បន្ថយ​ការ​រលាក បន្ថយ​ការ​បញ្ជូន​សរសៃប្រសាទ ហើយ​ធ្វើ​អោយ​សរសៃ​ឈាម​រួម​តូច​។ កត្តា​ទាំងនេះ ជួយ​កាត់​បន្ថយ ការ​ឈឺក្បាល ។

នៅ​ក្នុង​ការ​សិក្សា​មួយ​លើ​ស្ត្រី ការ​ស្អំ​ទឹកកក ទៅ​លើ​ក្បាល​បាន កាត់​បន្ថយ​ការ​ឈឺចាប់ ឈឺក្បាល​ប្រកាំង​យ៉ាង​ខ្លាំង​។ ដូច្នេះ លើក​ក្រោយ បើ​អ្នក​ឈឺក្បាល អ្នក​កុំ​ទាន់​គិតដល់​ការ​ប្រើ​ថ្នាំ​។ អ្នក​អាច​សាក ល្បង​ប្រើ​ទឹកកក​ស្អំ ដែល​អាច​បំបាត់​ការ​ឈឺចាប់​ក្បាល ឬ​ក៏​ការ​ឈឺចាប់​ផ្សេង​ទៀត​ផង​ដែរ​។

ក្រៅពី​ការ​ស្អំ​ទឹកកក​នោះ ការ​ផឹកទឹក​អោយ​គ្រប់គ្រាន់ និង​ការ​ដេក​អោយ បាន​គ្រប់គ្រាន់ គឺ​សុ​ទ្ឋ​តែ​ចូលរួម​នៅ​ក្នុង​កាត់​បន្ថយ​ការ​ឈឺចាប់​ក្បាល​។ សង្ឃឹមថា លោក​អ្នក​នឹង​សាកល្បង​វិធី​ទាំងនេះ នៅ​ពេល​ដែល​លោក​អ្នកមាន​បញ្ហា​ឈឺក្បាល ដែល​យើង​គិត​ថា វា​នឹង​អាច​ជួយ​អ្នក​បាន​។

សូម​ប្រិ​យ​មិត្ត​ដឹងផង​ដែរ​ថា មនុស្ស​ស្ទើរ​ទាំងអស់​ឆ្លងកាត់​ការ​ឈឺក្បាល​នៅ​ពេល​ណាមួយ​ក្នុង​ជីវិត​។ ភាគច្រើន​វា​នឹង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ បើ​វា​មាន​សភាព​ខ្លាំង និង​មាន​សញ្ញា​មួយ​ចំនួន​​ទៀត​ដូច​ជា ក្តៅខ្លួន​ជាដើម សូម​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ព្យាបាល​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ