ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗ! Tesla អាចនឹងចាប់ផ្តើមលក់មនុស្សយន្តបំពេញការងារមនុស្ស នៅចុងឆ្នាំក្រោយ​(វីដេអូ)

5 ខែ មុន

សហរដ្ឋអាម៉េរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃទី២៣ ខែមេសា

សហរដ្ឋអាម៉េរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានអះអាងថា មនុស្សយន្តជំនាន់ថ្មី គឺនៅតែស្ថិតក្នុងមន្ទីរពិសោធន៍នៅឡើយ ប៉ុន្តែវាអាចនឹងរួចរាល់សម្រាប់ការដាក់លក់ភ្លាមៗ នៅចុងឆ្នាំ ២០២៥។

ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបាននិងកំពុងភ្នាល់ទៅលើមនុស្សយន្ត ដើម្បីបំពេញកង្វះកម្លាំងពលកម្មដែលអាចកើតមាន និងបំពេញការងារដដែលៗប្រចាំថ្ងៃ ដែលអាចមានគ្រោះថ្នាក់ខ្លាំង ឬធុញទ្រាន់ខ្លាំង នៅក្នុងឧស្សាហកម្មដូចជា ភស្តុភារ ឃ្លាំងស្តុកទំនិញ ការលក់រាយ រួមនឹងការផលិត។

លោក Elon Musk បានបញ្ជាក់ប្រាប់ទៅវិនិយោគិន តាមរយៈកិច្ចប្រជុំវីដេអូតាមប្រ័ពន្ធអ៊ីនធឺណិត​ថា លោកបានទាយរួចហើយថា មនុស្សយន្តរបស់ក្រុមហ៊ុន Tesla ដែលហៅថា Optimus នឹងអាចបំពេញការងារនៅក្នុងរោងចក្រ នៅចុងឆ្នាំនេះ។

សូមជម្រាបថា មនុស្សយន្តត្រូវបានអភិវឌ្ឍអស់ពេលជាច្រើនឆ្នាំមកហើយ ដោយក្រុមហ៊ុនជប៉ុន Honda និងក្រុមហ៊ុនរចនាវិស្វកម្ម និងមនុស្សយន្តរបស់អាម៉េរិក Boston Dynamics ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Motor។ នៅឆ្នាំនេះ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Nvidia ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាម៉េរិកទាំង ២ ទទួលការគាំទ្រដោយក្រុមហ៊ុន Figure បានអះអាងថា ខ្លួនបានចុះហត្ថលេខាលើភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW ដើម្បីដាក់ពង្រាយមនុស្សយន្តក្នុងរោងចក្រផលិតរថយន្តនៅសហរដ្ឋអាម៉េរិក។

លោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក បានលើកឡើងកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថា មនុស្សយន្តអាចក្លាយជាផ្នែកធំនៃអាជីវកម្មរបស់ក្រុមហ៊ុន Tesla រួមទាំងការផលិតរថយន្តផងដែរ។

ក្រុមហ៊ុន Tesla បានដាក់បង្ហាញមនុស្សយន្ត Optimus ជំនាន់ទី១ (Optimus Gen ១) របស់ខ្លួន Dubbed Bumblebee កាលពីខែកញ្ញា ឆ្នាំ ២០២២។ នៅក្នុងឆ្នាំនេះ ពោលកាលពីប៉ុន្មានខែមុន ក្រុមហ៊ុនបានធ្វើការបង្ហោះវីដេអូមនុស្សយន្តជំនាន់ទី២ (Optimus Gen 2) ជាមនុស្សយន្តជំនាន់ថ្មីរបស់ខ្លួន ដែលអាចធ្វើការងាររបស់មនុស្សបានយ៉ាងច្រើនថែមទៀតផង៕ (ប្រភព ៖ Tesla និង Electrek)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ