ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​ចា.ប់​ខ្លួន​ជំនួយ​ការ​សមាជិក​សភា​អឺរ៉ុប​ពី​បទ​យក​ការណ៍​ឱ្យ​ចិន

1 ឆ្នាំ មុន

ទី​ក្រុង​ប៊ែឡាំង៖ ជិត​បោះ​ឆ្នោត​ជ្រើ​ស​រើស​សមាជិក​សភា​អឺរ៉ុប​ អាល្លឺម៉ង់​ផ្ទុះ​រឿង​អាស្រូវ​តែ​ម្ដង​។ នៅ​ថ្ងៃ​នេះ សមត្ថ​កិច្ច​​​អា​ឡឺម៉​ង់​​ចាប់ខ្លួន​ជំនួយកា​រ​របស់​សមាជិកសភា​អឺរ៉ុប​​​ម្នាក់​​​​​របស់​​​​គណបក្ស​ស្តាំ​និយម​ជ្រុ​ល​អេ​អែហ្វ​ឌី (AfD) ពីបទ​សង្ស័យ​ថា​​ជំនួយ​ការ​នោះ​​លួច​ការណ៍​សម្ងាត់​ទៅ​ឱ្យ​ប្រទេស​ចិន​​​។ បុរស​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ជាន​គួ (Jian G.)…

ទី​ក្រុង​ប៊ែឡាំង៖ ជិត​បោះ​ឆ្នោត​ជ្រើ​ស​រើស​សមាជិក​សភា​អឺរ៉ុប​ អាល្លឺម៉ង់​ផ្ទុះ​រឿង​អាស្រូវ​តែ​ម្ដង​។ នៅ​ថ្ងៃ​នេះ សមត្ថ​កិច្ច​​​អា​ឡឺម៉​ង់​​ចាប់ខ្លួន​ជំនួយកា​រ​របស់​សមាជិកសភា​អឺរ៉ុប​​​ម្នាក់​​​​​របស់​​​​គណបក្ស​ស្តាំ​និយម​ជ្រុ​ល​អេ​អែហ្វ​ឌី (AfD) ពីបទ​សង្ស័យ​ថា​​ជំនួយ​ការ​នោះ​​លួច​ការណ៍​សម្ងាត់​ទៅ​ឱ្យ​ប្រទេស​ចិន​​​។ បុរស​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ជាន​គួ (Jian G.) ​ធ្លាប់​ធ្វើការ​ឱ្យ​សមាជិក​សភា​អឺរ៉ុប​​ម៉ាក់​ស៊ី​មីលាន​ក្រា (Maximilian Krah) ជា​បេក្ខជន​តំណាង​រាស្ត្រ​នៃ​សភា​អឺរ៉ុប​ដែល​នឹង​ចូល​ប្រកួត​ប្រជែង​នា​​​ខែមិថុនា​។

សមាជិក​សភា​អឺរ៉ុប​អាល្លឺម៉ង់ លោក ​Maximilian Krah ដែល​​​ជំនួយ​ការរបស់​គាត់​​​​ឈ្មោះ​ Jian Guo ជាប់​ចោទ​ពី​បទ​ចារកម្ម

រដ្ឋអាជ្ញា​​​អាល្លឺម៉ង់​ចេញ​​​សេចក្តី​ថ្លែងការណ៍​​ថាបុគ្គល​ឈ្មោះ​ជាន​​គួរ​ជា​​ភ្នាក់​ងារ​សម្ងាត់​​ចិន​។ ការ​ចាប់​ខ្លួន​ដ៏​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​នេះ​​​ធ្វើ​ឱ្យ​​​សមាជិកសភា​អឺរ៉ុប​​​​យល់​ថា​បញ្ហា​នេះ​មិន​អាច​លេង​សើច​បាន​ឡើយ​។ គួរ​តែ​ចាត់​វិធាន​ការ​បោស​សម្អាត​​​​មនុស្ស​បង្កប់​របស់​​ចិន និង​រុស្ស៊ី​ដែល​​កំពុង​ស៊ី​រូង​ផ្ទៃ​ក្នុង​​​សហភាព​អឺរ៉ុប​។ នៅ​បែល​ហ្សិច សមត្ថ​កិច្ច​​ស៊ើបអង្កេត​​ករណី​សង្ស័យ​ថាក្រុ​ម​អ្នក​នយោបាយ​​អឺរ៉ុប និង​​សមាជិក​សភា​អឺរ៉ុប​ខ្លះ​​ទទួល​ប្រាក់​ពី​ពួក​អ៊ុយ​ក្រែន​គាំទ្ររុស្ស៊ី​​។ ​​ប្រទេសឡាត​វី​​​ស៊ើប​អង្កេត​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន​នៅ​សភា​អឺរ៉ុប​ពី​បទ​ចូល​ដៃ​ជា​មួយ​ក្រុម​សម្ងាត់​រុស្ស៊ី​។

សមាជិក​សភា​អឺរ៉ុប​អាល្លឺម៉ង់ លោក ​Maximilian Krah ដែល​​​ជំនួយ​ការរបស់​គាត់​​​​ឈ្មោះ​ Jian Guo ជាប់​ចោទ​ពី​បទ​ចារកម្ម

នៅ​ក្នុង​ករណី​ជំនួយ​ការ​របស់​អ្នក​តំណាង​រាស្ត្រ​អាល្លឺម៉ង់​ឈ្មោះ​ក្រាស់​​នៅ​សភា​អឺរ៉ុប​នោះ ​រដ្ឋ​អាជ្ញា​​ថ្លែង​ថា​​​បុគ្គល​រូប​នេះ​ជាប់​សង្ស័យ​ពី​បទ​​លួច​​​ព័ត៌​មាន​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​​របស់​​សភា​អឺរ៉ុបទៅ​​ឱ្យ​​ភ្នាក់​ងារ​​សម្ងាត់​ចិន​។ រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​គាត់​មួយ​ករណី​ទៀត​​​ពី​បទ​ស៊ើប​ការណ៍​ពីជន​ជាតិ​ចិន​​​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ទី​ក្រុង​ប៉េកាំង​ ​និង​ដែល​ធ្វើ​សកម្ម​ភាព​​ប្រឆាំង​នៅ​លើ​ទឹក​ដី​អាល្លឺម៉ង់​។​​

សមាជិក​សភា​អឺរ៉ុប​អាល្លឺម៉ង់ លោក ​Maximilian Krah ដែល​​​ជំនួយ​ការរបស់​គាត់​​​​ឈ្មោះ​ Jian Guo ជាប់​ចោទ​ពី​បទ​ចារកម្ម

អ្នក​តំណាង​រាស្ត្រ​អាល្លឺម៉ង់​ឈ្មោះ​ក្រាស់​ (Krah) ដែល​ជំនួយ​ការ​របស់​គាត់​ត្រូវ​គេ​ចាប់​ខ្លួន​នោះ​បាន​បដិសេធ​ថាគាត់​មិន​បាន​ដឹង​​ថា​ជំនួយ​ការ​រូប​នេះ​បាន​ចូល​រួម​នៅ​ក្នុង​អំពើ​ចារកម្ម​។ គាត់​ប្រាប់​ថា​ទើប​តែ​ព្រឹក​មិញ​នេះ​គាត់​អាន​កាសែត​ក៏​ឃើញ​ថា​សមត្ថ​កិច្ច​ចាប់​ខ្លួន​ជំនួយ​ការ​ឈ្មោះ​ជាន​គួរ (Jain Guo)។ អ្នក​នាំ​ពាក្យ​សភា​អឺរ៉ុប​ប្រកាស​ថា​ដោយ​សារ​រឿង​នេះ​​ជា​រឿង​ធំ​ ដូច្នេះ សភា​សម្រេច​ចិត្ត​ព្យួរ​ការ​ងារ​របស់​ជំនួយ​ការ​លោក​ក្រាស់​ជា​បន្ទាន់​។​

ឥឡូវ​នេះ​ ​ល្បី​រឿង​យក​ការណ៍​សម្ងាត់​ទៅ​ឱ្យ​ចិន​ខ្លាំង​មែន​ទែន​។ នៅ​អាល្លឺម៉ង់​ដដែល​ សមត្ថ​កិច្ច​ទើប​តែ​ចាប់​ខ្លួន​មនុស្ស​៣​នាក់​ផ្សេង​ទៀត​ពី​បទ​សង្ស័យ​លួច​ព័ត៌​មាន​សម្ងាត់​យោធា​ទៅ​ឱ្យ​ប្រទេស​ចិន​។ នៅ​អង់គ្លេស​ កាល​ពី​ថ្ងៃ​ចន្ទ​ ព្រះ​រាជ​អាជ្ញា​​​​ប្ដឹង​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​​សភា​អង់គ្លេស​ម្នាក់​ពី​បទ​សង្ស័យ​លួច​យក​ការណ៍​សម្ងាត់​ទៅ​ឱ្យ​ប្រទេស​ចិន​។

សមាជិក​សភា​អឺរ៉ុប​អាល្លឺម៉ង់ លោក ​Maximilian Krah ដែល​​​ជំនួយ​ការរបស់​គាត់​​​​ឈ្មោះ​ Jian Guo ជាប់​ចោទ​ពី​បទ​ចារកម្ម

​ពី​​ទី​ក្រុង​ប៉េកាំង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាល្លឺម៉ង់​។ ចិន​​​សូម​ឱ្យ​អាល្លឺម៉ង់​ឈប់​ប្រើ​ស្ទីល​សង្គ្រាម​ត្រជាក់​ត​ទៅ​ទៀត​។ ចិន​យល់​ថា​នេះ​ជា​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​ចិន​ ហើយ​​ធ្វើ​ឱ្យ​ខូច​បរិយាកាស​ដែល​ចិន និង​អឺរ៉ុប​កំពុង​ព្យាយាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​គ្នា​។ អ្នក​នាំ​ពាក្យ​ចិន​សូមឱ្យ​អាល្លឺម៉ង់​​ឈប់​លេង​ល្បែង​នយោបាយ​ប្រឆាំង​នឹង​ចិន​ត​ទៅ​ទៀត៕

អ្នក​នាំ​ពាក្យ​ចិន លោក​ Wang Wenbin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ