ឮសូរស្នូរដំដែកបួនដប់ដង ស្រាប់តែឮសូរសំឡេងផ្ទុះដ៏កក្រើក ផ្អើលយ៉ាងរន្ធ.ត់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មានករណីផ្ទុះគ្រាប់យ៉ាងកក្រើកដីមួយកន្លែង បណ្ដាលឱ្យមនុស្សម្នាក់ស្លា.ប់យ៉ាង
ខេត្តព្រះសីហនុ ៖ មានករណីផ្ទុះគ្រាប់យ៉ាងកក្រើកដីមួយកន្លែង បណ្ដាលឱ្យមនុស្សម្នាក់ស្លា.ប់យ៉ាង
ខេត្តព្រះសីហនុ ៖ មានករណីផ្ទុះគ្រាប់យ៉ាងកក្រើកដីមួយកន្លែង បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចដេប៉ូខ្សាច់ គឹម លាង (ខាងលិចទីស្នាក់ការគណបក្សហ៊្វុនស៊ីនប៉ិច) ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នៅវេលាម៉ោង១៧និង១០នាទី ថ្ងៃ២១ មេសា ២០២៤ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់ដែលស្លាប់នេះឈ្មោះ ឡុង ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករលើកខ្សាច់ និងឥដ្ឋ ។
តាមការបំភ្លឺរបស់ឈ្មោះ ពៅ ព្រាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករលើកខ្សាច់-ឥដ្ឋ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នាបានឱ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១០នាទី ពួកគេបានសម្រាកពីការងារមានគ្នា៣នាក់ ១-រូបគេ ២-ឈ្មោះ ឡូង ធី (អ្នកស្លាប់) ៣-ឈ្មោះ ឡាយ ម៉ារ៉ាឌី ភេទស្រី ត្រូវជាកូនម្ចាស់ដេប៉ូខ្សាច់ ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីរូបគេមកពីបោកខោអាវវិញ បានឃើញឈ្មោះ ឡុង ធី អង្គុយក្រោមដើមស្វាយក្រោយកន្លែងគិតលុយ និងបានឮសូរស្នូរដំដែកបួនដប់ដង ស្រាប់តែឮសូរសំឡេងផ្ទុះឡើងយ៉ាងខ្លាំង ។ ពេលនោះរូបគេរត់ទៅមើល ក៏ឃើញឈ្មោះ ឡុង ធី រងរបួសដាច់សាច់រប៉ាត់រប៉ាយរយះរយាយជាចំណែកស្លាប់នៅនឹងកន្លែងកើតហេតុ ។
សាកសពជនរងគ្រោះត្រូវបានប្រមូលយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកចម្ការចេក ខេត្តព្រះសីហនុ រង់ចាំប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ មិនមានប្រភពផ្ដល់ឱ្យដោយសមត្ថកិច្ចបានច្បាស់លាស់ទេ ថាតើគ្រាប់ដែលផ្ទុះនេះ ជាប្រភេទគ្រាប់អ្វី ហើយបានមកពីណាទេ ។ ប៉ុន្តែតាមប្រភពក្រៅផ្លូវការថា គ្រាប់ដែលផ្ទុះនេះ ជាប្រភេទក្បាលគ្រាប់ផ្លោង ៕
ចែករំលែកព័តមាននេះ