ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ទោ ហួត សុធី ចូល​កាន់​មុខ​តំណែង​ស្នងការ​ខេត្តសៀមរាប ជា​ផ្លូវការ

3 ខែ មុន

ខេត្តសៀមរាប ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ…

ខេត្តសៀមរាប ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ជំនួស​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​ភារកិច្ច​ថ្មី ។

បន្ទាប់​ពី​ប្រគល់​ប្រកាស និង​ប្រគល់​ត្រា តែងតាំង​ជូន​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ជា​ស្នងការ នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប​ថ្មី រួច​មក លោក​ឧត្តមសេនីយ៍ទោ ហួត សុធី បាន​ឡើង​ធ្វើការ​ប្ដេជ្ញា​ចិត្ត សន្យា​ថា ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ គោរព និង​អនុវត្ត​ដោយ​ស្មោះត្រង់ តាម​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ គោរព និង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សច្ចៈ​យុត្តិធម៌​ចំពោះ​ច្បាប់ បទ​បញ្ញា​តិ និង​បទបញ្ជា​ផ្សេង​ៗ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ទៅ​តាម​បទ​វិន័យ របស់​មន្ត្រី​នគរ​ជាតិ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​ការិយាល័យ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​អោយ​បាន​ល្អ​ប្រសើរ ។

នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់​ៗ សម្រាប់​លោកស្នងការ​នគរបាល​ថ្មី ធ្វើការ​ដឹកនាំ​កងកម្លាំង ដោយ​បាន​លើក​នូវ​គោលដៅ​សំខាន់​ៗ​ចំពោះ​មុខ​ផង​ដែរ ។

នាយ​ឧត្តមសេនីយ៍ ក៏​បាន​ធ្វើការ​ផ្តល់​នូវ​ដំបូន្មាន​ល្អ​ៗ សម្រាប់​កងកម្លាំង​ទាំងអស់ សម្រាប់​យក​ទៅ​អនុវត្ត​នៅ​ក្នុង​មូលដ្ឋាន ព្រមទាំង​សូម​ឱ្យ​មន្ត្រី​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ធ្វើការ​កែប្រែ​នូវ​ឥរិយាបថ​របស់​ខ្លួន គោរព​នូវ​ក្រមសីលធម៌​ជា​មន្ត្រី​នគរបាល​ជាតិ ក្នុង​ការ​បម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ត្រូវ​អនុវត្ត​ឱ្យ​ខាង​តែ​បាន​នូវ​ខ្លឹមសារ ៩​ចំណុច នៃ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ បាន​សង្កត់​ទៅ​លើ​ការងារ​គ្រប់គ្រង​ធនធានមនុស្ស​, ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ការងារ​បង្ក្រាប​ចរាចរ​គ្រឿងញៀន និង​ក្រុម​ក្មេង​ទំនើង ដោយ​ខេត្តសៀមរាប​ជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​ជា​ប្រភព​ចំណូល​មិន​ចេះ​រីងស្ងួត​របស់​ជាតិ ក៏​ដូច​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ផង​ដែរ ។

នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​លោកស្នងការ​ថ្មី ត្រូវ​អនុវត្ត​ឱ្យ​បាន ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន ដែល​ជា​សេនាធិការ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​សម្រាប់​បម្រើ​ប្រយោជន៍ និង​ក្តី​សុខ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​កត្តា​សំខាន់​ចំពោះ​មុខ លើ​ការងារ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពង្រឹង​វិន័យ និង​លើកកម្ពស់​សមត្ថភាព​ដល់​កងកម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ