ខេត្តកំពងស្ពឺ ៖ សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យ៣នាក់ក្នុងចំណោមបក្សពួក១០នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលបានបញ្ជូនមកស្នងការដ្ឋាន ដើម្បីចាត់ការបន្តនេះ រួមមាន៖១-ឈ្មោះ រី រ៉ុម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ(រងរបួសក្បាល)និងជាអ្នកកាន់ដំបងវាយជនរងគ្រោះ។ ២-ឈ្មោះ រី រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងប្រិយ៍ ស្រុកភ្នំស្រួច និងទី៣- ឈ្មោះរឿន គង្គា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ចំណែកជនរងគ្រោះ ឈ្មោះម៉ៃ ចាន់ថន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច (ស្លាប់) ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពងស្ពឺបាននឹងកំពុងសាកសួរបន្តនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនិតិវិធី ។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៣និង៣០នាទីនៅក្នុងសាលាបឋមសិក្សាដក់ពរ ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនា ដោយស្ថានទម្ងន់ ដោយសារការមរណៈភាពនៃជនរងគ្រោះដែលបង្កដោយជនសង្ស័យជាក្មេងទំនើង២ក្រុម យកខ្សែក្រវ៉ាត់ ដុំថ្ម និងដំបង វាយគ្នា បណ្តាលឲ្យស្លាប់ឈ្មោះម៉ៃ ចាន់ថន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្លាកស្មាម: មានស្មាមវាយត្រូវក្បាលពីលើ៣កន្លែងគុម្ពត្រចៀកឆ្វេង -ទ្រូងឆ្វេង ស្តាំ -បាក់ចង្អុលដៃខាងឆ្វេង និងស្មាមជាំលើភ្លៅសងខាង ៕
ចែករំលែកព័តមាននេះ