ឃាត់ខ្លួនជនសង្ស័យ១ក្រុម និងដកហូតគ្រឿងញៀ.នមួយចំនួនធំ នៅក្រុងប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យ៥នាក់ (ស្រីម្នាក់) រួមមានជនជាតិថៃ២នាក់និងចិន១
ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យ៥នាក់ (ស្រីម្នាក់) រួមមានជនជាតិថៃ២នាក់និងចិន១
ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យ៥នាក់ (ស្រីម្នាក់) រួមមានជនជាតិថៃ២នាក់និងចិន១នាក់ ខ្មែរ២នាក់ និងរថយន្តសេរីទំនើប២គ្រឿង អាវុធខ្លី៤ដើម និងគ្រឿងញៀនមួយចំនួនធំត្រូវបានបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យ៥នាក់ រួមមាន ១-ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន ហៅតា ភេទប្រុស អាយុ៣៦ឆ្នាំ(ជនជាតិថៃ) ២-ឈ្មោះ ភូវ៉រ៉េត ធានធឿន ហៅប៉េវ ភេទប្រុស អាយុ៤០ឆ្នាំ (ជនជាតិថៃ) ៣-ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ៣៥ឆ្នាំ (ជនជាតិចិន) ៤-ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ២៨ឆ្នាំ (ជនជាតិខ្មែរ) ៥-ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ (ជនជាតិខ្មែរជាបុគ្គលិកកាស៊ីណូ) ។ ក្រុមជនសង្ស័យស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវហើយកំណត់មុខសញ្ញានិងបង្ក្រាបឃាត់ជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់និងរថយន្ត២គ្រឿងមានរថយន្តលុចស៊ីសNX.200T ពាក់ផ្លាក់លេខ ភ្នំពេញ 2BB-8850 និងរថយន្តម៉ាក់AUDI ពាក់ផ្លាកលេខ ភ្នំពេញ 2AR-0603 និងម៉ូតូម៉ាក HONGDA PCX ពាក់ផ្លាក់លេខ បន្ទាយមានជ័យ1AB-6168 និងអាវុធខ្លីចំនួន៤ដើម មានបង់ចំនួន៥បង់មាន៥០គ្រាប់ ស្រោមអាវុធខ្លី២ និងគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា២កញ្ចប់ធំដាក់ក្នុងកញ្ចប់តែ និង១៦ថង់តូចស្មើ២.៨៨០,២ក្រាម ថ្នាំគ្រាប់ពណ៌ក្បឿង(WY)២៥កញ្ចប់ ២ដបមាន៤.៨១១គ្រាប់ស្មើ៥៩២,៩ក្រាម ។
គ្រឿងញៀនរូបផ្លែទំពាំងបាយជូ(អ៊ិចស្តាស៊ី)៤១កញ្ចប់ស្មើ៥៩៤,៥៥ក្រាម កញ្ឆាក្រៀម៧ថង់ស្មើ២៦,៨ក្រាម ម្សៅម៉ត់ពណ៌ស១៦ថង់ស្មើ១.១៣៧,៤ក្រាម ដុំក្រាមពណ៌លឿង ២ថង់ស្មើ១០៦ក្រាម ម្សៅពណ៌ត្នោត២ថង់ស្មើ១០៨,៤ក្រាម ម្សៅម៉ត់ពណ៌កាហ្វេ១ថង់ស្មើ២៨,៩ក្រាម ថ្នាំគ្រាប់៨កញ្ចប់ស្មើ៥២,៨ក្រាម ម្សៅក្រាមសថ្លា៨កញ្ចប់ស្មើ១.៥៩៣,៤ក្រាមនិងវត្ថុតាងមួយចំនួនទៀតដែលបង្ក្រាបនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចKTV.619 ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះមានស្រី១នាក់រថយន្ត២គ្រឿងម៉ូតូ១គ្រឿងអាវុធខ្លី៤ដើម និងគ្រឿងញៀនមួយចំនួនធំត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ