ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ច័ន្ទ​ស្រី​មុំ ចេញ​មុខ​សុំ​ទោសហើយ ក្រោយ​បង្ហោះ​រូប​​​នៅថៃ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​ចេញ​មុខ​សុំ​ទោស​ជា​សា​ធា​រណៈ​ហើយ បន្ទាប់​ពី​នាងរង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​ខ្មែរ ពាក់ព័ន្ធ​ការ​បង្ហោះ​រូប​ចូលរួម​សង្ក្រាន្ត​ឆ្នាំ​ថ្មី​លើ​ទឹកដី​ថៃ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​ចេញ​មុខ​សុំ​ទោស​ជា​សា​ធា​រណៈ​ហើយ បន្ទាប់​ពី​នាងរង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​ខ្មែរ ពាក់ព័ន្ធ​ការ​បង្ហោះ​រូប​ចូលរួម​សង្ក្រាន្ត​ឆ្នាំ​ថ្មី​លើ​ទឹកដី​ថៃ ។ គង់ ច័ន្ទ​ស្រី​មុំ បាន​ចាត់​ទុក​ការ​បង្ហោះ​រូប​របស់​នាង​នា​ពេល​នេះ គឺជា​កំហុស​អ​ចេតនា ដ្បិត​នាង​មិន​បាន​គិតដល់​ទេ​ថា វា​នាំ​អោយ​មហាជន​ខ្មែរ​មិន​សប្បាយចិត្ត ។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន​live តាម​បណ្តាញ​សង្គម កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ នេះ គង់ ច័ន្ទ​ស្រី​មុំ បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​នៃ​រឿងរ៉ាវ​ខាងលើ​នេះ​ថា តាម​ពិត​នាង​បាន​ចេញដំណើរ​ទៅ​លេង​នៅ​ទឹកដី​ថៃ​តាំងពី​ថ្ងៃ​ទី​៨-៩ មក​ម្ល៉េះ ដោយ​នាង​ពុំ​បាន​ដាក់​គោលដៅ​ទៅ​កំសាន្ត​នៅ​ទីនោះ​នា​ពេល​ចូល​ឆ្នាំ​នោះ​ឡើយ ។ នាង​បញ្ជាក់​ថា ក្នុង​ដំណើរ​កំសាន្ត​គឺ​នាង​ត្រូវ​ជូន​មិត្តភក្តិ​របស់​នាង​ដែល​ទើប​មក​ពី​អា​មេ​រិ​ក ហើយ​ចង់ទៅ​លេង​កោះ​មួយ​នៅ​ប្រទេស​ថៃ ។

ដោយសារ​ការ​រាប់អាន​គ្នា​យ៉ាង​ជិត​ស្និត​នោះ នាង​ក៏​បាន​លះបង់​ពេលវេលា​ជូន​មិត្តភក្តិ​របស់​នាង​ទៅ​កាន់​ទីកន្លែង​នោះ​តាម​បំណង ដោយ​ត្រូវ​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​សម្រាប់​ការ​ទៅ​កំសាន្ត​នៅ​ទីនោះ ។ នាង​បន្ត​ថា ក្រោយ​ពេល​ត្រឡប់​មក​វិញ នៅ​មុន​ពេល​ដែល​ពួក​នាង​ត្រូវ​ចូល​សម្រាក​នៅ​សណ្ឋាគារ គាប់​ជួន​មិត្តភក្តិ​របស់​នាង​ក៏​បានឃើញ DJ សូ​ដា នៅ​ទីនោះ​ដែរ ជា​ហេតុ​ធ្វើ​អោយ​មិត្តភក្តិ​របស់​នាង​ចង់​ជួប​Dj នោះ​យ៉ាង​ខ្លាំង ព្រោះ​គាត់​ក៏​ជា​Fan Dj សូ​ដា ម្នាក់​ដែរ ។

ដោយសារ​ឃើញ​បែប​នេះ ពួក​នាង​ក៏​សម្រេច​លុប​ការ​ហោះហើរ​ទៅ​ស្រុក​ខ្មែរ​វិញ ដោយ​ត្រូវ​រង​ចាំ​មើល​ការ​សម្តែង​របស់ Dj សូ​ដា ដែល​នឹង​សម្តែង​នៅ​ទី​នេះ​នៅ​ថ្ងៃ​ទី​១៤ មេ​សា ។ អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​លើក​ឡើង​បន្ថែម​ថា ការ​សម្តែង​របស់ Dj សូ​ដា គឺ​ប្រារព្ធ​នៅ​ពីក្រោម​សណ្ឋាគារ​តែ​ម្តង ហើយ​ពួក​នាង​ក៏​បាន​ទស្សនាការ​សម្តែង​នោះ​រហូត​ដល់​ម៉ោង​៨​កន្លះ ។

ក្រោយ​ការទស្សនា​ចប់ ពួក​នាង​ក៏​បាន​ចេញ​មក​រក​អ្វី​ញាំ ហើយ​ពេល​នោះ​ហើយ​ដែល​នាង​គិត​ថា ចូល​ឆ្នាំ​ហើយ​ឃើញ​គេ​បង្ហោះ​រូប​ព្រោងព្រាត ដូច្នេះ​នាង​ក៏​សម្រេច​ហៅ​មិត្តភក្តិ​មក​ថតរូប​ហើយ​ផុស​រូប​មួយ​នេះ​តែ​ម្តង ។ នាង​បញ្ជាក់​ថា ការ​ផុស​រូបភាព​មួយ​នេះ នាង​មិន​បាន​សរសេរ​អ្វី​ច្រើន​ឡើយ ដោយ​នាង​គ្រាន់តែ​ស​សេរ​ថា រីករាយ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ។

នាង​បន្ត​ថា ក្រោយ​ផុស​រូប​នាង​រួច​ហើយ នាង​ក៏​បាន​ចូល​សម្រាក​ព្រោះ​យប់​ជ្រៅ​ទៅ​ហើយ ប៉ុន្តែ​បន្ទាប់​ពី​ភ្ញាក់​ពី​គេង​វិញ​នាង​ក៏​បានឃើញ​អេ​ត​មីន និង​អ្នកគាំទ្រ​របស់​នាង​បាន​ថត​បង្ហាញ​ពី​ការ​រិះគន់​មិន​សប្បាយចិត្ត​ចំពោះ​បងប្អូន​ខ្មែរ​ចំពោះ​រូបភាព​ដែល​នាង​បាន​បង្ហោះ​នា​ពេល​នេះ ។
នាង​បន្ថែម​ថា ពេល​នោះ នាង​ក៏​ចាប់ផ្តើម​ឆ្ងល់​ថា តើ​រូបភាព​មួយ​នេះ ម៉េច​ក៏​មានការ​ប្រតិកម្ម​ខ្លាំង​ម្ល៉េះ ពេល​នោះ​នាង​ក៏​ចាប់ផ្តើម​រក​ដើមហេតុ​នៃ​រឿង​មួយ​នេះ ។

នាង​ថា ពេល​នោះ​នាង​ក៏​បានឃើញ​មាន​បុរស​ម្នាក់​បាន​មក​និយាយ​មិនល្អ​មក​លើ​ប្រទេស​ខ្មែរ​របស់​យើង ហើយ​រូប​នាង​ផ្ទាល់​ក៏​ដូច​ជា​បងប្អូន​ខ្មែរ គឺ​មានការ​ឈឺចាប់​ដូច​គ្នា ហេតុនេះ​នាង​យល់​ថា បងប្អូន​មាន​ប្រតិកម្ម​មក​លើ​រូប​ដែល​នាង​បាន​ផុស​នោះ គឺ​មិន​ខុស​ទេ ។ នាង​បញ្ជាក់​ថា ក្រោយ​ដឹង​រឿងហេតុ​បែប​នេះ នាង​ក៏​សម្រេច​លុប​រូបភាព​របស់​នាង​ចោល​វិញ ព្រោះ​រូបភាព​នោះ​ធ្វើ​អោយ​បងប្អូន​ខ្មែរ​មិន​សប្បាយចិត្ត ដោយ​រួម​នឹង​នាង​ផង​ដែរ ។

នាង​គិត​ថា ហេតុ​អ្វី​បានជា​នាង​សាង​រូបភាព​មួយ​នេះ​ឡើង​មិន​ត្រូវ​តាម​កា​លះ​ទេ​សះ ប៉ុន្តែ​កំហុស​មួយ​នេះ​គឺជា​កំហុស​អ​ចេតនា ដោយ​នាង​គ្មាន​បំណង​ធ្វើ​អោយ​បងប្អូន​ខឹង​មក​លើ​រូប​នាង​ឡើយ ខណៈ​ពេល​កន្លង​មក នាង​បាន​សាង​តែ​ភាព​សប្បាយ​រីករាយ​លើ​បណ្តាញ​សង្គម​សម្រាប់​បងប្អូន​គាំទ្រ​ប៉ុណ្ណោះ ។

យ៉ាងណា បើ​តាម​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ នាង​ទទួលស្គាល់​កំហុស​ដោយ​អ​ចេតនា​មួយ​នេះ ហើយ​នាង​មិន​មាន​ចេតនា​ណាមួយ​ជួយ​បំផុស​បំ​ផល​ពិធី​ចូល​ឆ្នាំ​ស្រុក​គេ​ជាង​ស្រុក​ខ្លួនឯង​នោះ​ឡើយ ។
នាង​បញ្ជាក់​ថា មូលហេតុ​ដែល​នាង​មិន​ព្រម​ចេញ​មុខ​បកស្រាយ​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ គឺ​ដោយសារ​តែ​រឿងហេតុ​មួយ​នេះ វា​កើតឡើង​ភ្លាម​ៗ​ពេក​ដែល​ធ្វើ​អោយ​នាង​ទទួលយក​មិន​បាន ហេតុនេះ​នាង​ត្រូវ​រង​ចាំ​អោយ​មានការ​ត្រជាក់ចិត្ត​សិន ។

យ៉ាងណា នាង​សុំ​អោយ​មហាជន​សូម​យោគយល់​ចំពោះ​នាង​សម្រាប់​កំហុស​ដោយ​អ​ចេតនា​មួយ​នេះ ខណៈ​ពេល​ដែល​នាង​ស្នើ​អោយ​ទស្សនិកជន​មេត្តា​រិះគន់​មក​លើ​រូប​នាង​ក្នុង​ន័យ​ស្ថាបនា ជា​ជាង​បន្ទោស​បង្អាប់​ដោយ​ពាក្យ​សម្តី​មិនល្អ ក្នុង​ពេល​ដែល​នាង​តែងតែ​បើក​ទូលាយ​ទទួលយក​នូវ​មតិ​រិះគន់​ពី​សំណាក់​បងប្អូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ