ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មុខសញ្ញា​មេ​​ខ្លោង​​ជួញដូរ​គ្រឿងញៀ.ន​ និង​​គូកន​បានមួយ​​សម្បុក

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ មុខសញ្ញា​គ្រឿងញៀ.នចំនួន​៨​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​អធិការ​នគរបាល​ស្រុក​


ខេត្ត​កំពង់ស្ពឺ​ ៖ មុខសញ្ញា​គ្រឿងញៀនចំនួន​៨​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​អធិការ​នគរបាល​ស្រុក​គងពិសី​ស្រាវជ្រាវ​បង្ក្រាប​រួម​ជាមួយ​វត្ថុ​តាង​ម្សៅ​ក្រាម​ព៌​ណ​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀនចំនួន​៣៥​កញ្ចប់ និង​មេ​ក្លោ​ង​ជា​មុខសញ្ញា​ចាស់​។​

ការចុះ​​បង្ក្រាប​​នេះ​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤និង៣០​នាទីរសៀលថ្ងៃទី១៧ មេសា ឆ្នាំ២០២៤ ដោយមាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល នៅ​ចំណុច​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នឹង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ចំនួន​៨​នាក់​ រួមមាន ៖

១-​ឈ្មោះ សួន រ៉េ​ត លន់​ធា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ២-​ឈ្មោះ ម៉េ​ត ពៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ភូមិ​ត្រពាំង​ចក ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី (​មេ​ក្លោ​ង​ម្ចាស់​ថ្នាំ​) ៣-​ឈ្មោះ រឿ​ន ធា​រ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ៤-​ឈ្មោះ អ៊ុ​ច វេហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ៥-​ឈ្មោះ ម៉​ន ដា​វិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភូមិ​ស្រែ​កោះ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ៦-​ឈ្មោះ សួង រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ៧-​ឈ្មោះ ទេព​សុខ រើ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ភូមិ​ព្រៃ​ងោង ឃុំ​ភា​រី ស្រុក​ប​សេដ្ឋ និង​៨-​ឈ្មោះ ភឿន មាស ភេទ ប្រុស អាយុ​៤៥​ឆ្នាំ ភូមិ​ត្រពាំង​ចក ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ។

សមត្ថកិច្ច​បាន​ពិនិត្យ​ដកហូត​ម្សៅ​ក្រាម​ព៌​ណ​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៣៥​កញ្ចប់ (​តូច ២៩​កញ្ចប់ មធ្យម​០៦​កញ្ចប់ ) ទូរស័ព្ទ​០៣​គ្រឿង ម៉ូតូ៣​គ្រឿង ជញ្ជីង​អេ​ឡេច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿង​ញៀន​​ចំនួន​០១​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។

លោក​អធិការ​នគរបាល​ស្រុក​គងពិសី បាន​បញ្ជាក់​អោយ​ដឹង​ថា ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ធ្វើ់ការ​បង្ក្រាប​ និង​ដកហូត​បាន​ពេល​នេះ​ជា​របស់​ឈ្មោះ ម៉េ​ត ពៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ភូមិ​ត្រពាំង​ចក ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ជា​មេ​ក្លោ​ង​ក្នុង​អំពើជួញដូរ​ប្រចាំ​តំបន់​ស្រុក​គងពិសី ។

កន្លង​មក​ឈ្មោះ​នេះ​តែងតែ​ប​ង្កើត​អោយ​មាន​ព័ត៌មាន​បោក​កុហក​សមត្ថកិច្ច​តាម​រយៈ​បក្ខពួក​ប្រឌិត​ព័ត៌មាន​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​តាមដាន​សកម្មភាព​ក្រុម​ខ្លួន​ផ្ទុយ​ពី​ការ​ពិត ក្រ​ឡៃ​ហេតុការណ៍​និង​បំភាន់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ​ដោយ​បង្វែរ​ថា​អ្នក​ជួញដូរ​មេ​ក្លោ​ង​ចែកចាយ​គ្រឿងញៀន​ជា​អ្នក​នេះ​-​អ្នក​នោះ​តាម​ការ​ពិតជា​ខ្លួនឯង​សោះ ល្បិច​កល​អស់​ល​ក្ខ័​ជាប់អន្ទាក់​ខ្លួនឯង ស​ង្ឍឹ​ម​ថា​លេ​ី​ក​នេះ​ភូមិ​ឃុំ​ប្រាកដជា​លែង​មាន​អ្នក​ចែកចាយ​គ្រឿងញៀន​ព្រោះតែ​ឈ្មោះ ម៉េ​ត ពៅ មិន​អាច​មាន​ស្លាប​ឬ​សំណាង​ចេញពី​រនាំង​ច្បាប់​បាន​ស្រួល​ដូច​ករណី​មុន ( កម្ម : អំពើ ) លែង​មាន​តួឯក​សម្ដែង​យំ​ស្រែក​ទៀត​ហើយ​។

បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​បន្ដ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ខេត្ដ​ ដើម្បី​បន្ដ​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ