ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសព័ទ្ធចាប់អ្នករត់កង់បីសង្ស័យរំ.លោ.ភក្មេងត្រឹមអាយុ៦ឆ្នាំ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប្រើ​ខែល​ព័ទ្ធ​ចាប់ អ្នក​រត់​កង់​៣ ជើង ខ្លាំង​ចា​.​ប់​រំ​លោ​.​ភ​ក្មេង​ស្រី អាយុ​៦​ឆ្នាំ ហើយ​យក​កាំ​បិ​.​ត​ដេញ​កា​.​ប់​ជីដូន​ជន​រង​គ្រោះ​ថែម​ទៀត ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប្រើ​ខែល​ព័ទ្ធ​ចាប់ អ្នក​រត់​កង់​៣ ជើង ខ្លាំង​ចា​.​ប់​រំ​លោ​.​ភ​ក្មេង​ស្រី អាយុ​៦​ឆ្នាំ ហើយ​យក​កាំ​បិ​.​ត​ដេញ​កា​.​ប់​ជីដូន​ជន​រង​គ្រោះ​ថែម​ទៀត ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤​នៅ​ក្នុងភូមិ គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ មានឈ្មោះ ម៉ៅ ហេង អាយុ​៣៩​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​៣ រស់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ បាន​នាំ​ក្មេង​ទៅ​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​គោក​ឃ្លាង ដោយ​ចោទប្រកាន់​លើ​ជន​ជនសង្ស័យ​រំ​លោ​.​ភ​សេពសន្ថវៈ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ក្មេង​ស្រី​ដើរ​លេង​ក្នុងភូមិ ស្រាប់តែ​ជនសង្ស័យ​បាន​ដឹក​ដៃ​ក្មេង​ស្រី​យក​ទៅ​ក្នុង​បន្ទប់​ប៉ុនប៉ង​រំ​លោ​.​ភ ។ តែ​ខណៈនោះ ជីដូន​ក្មេង​ស្រី បាន​ទៅ​ទាន់​ចូល​ទៅ​ប្រ​តា​.​យ​ប្រ​ត​.​ប់​គ្នា ហើយ ត្រូវ​ជន​ដៃដល់​បាន​យក​កាំ​បិ​.​ត​ដេញ​កា​.​ប់​ទៅ​លើ​ជីដូន និង​បងប្អូន​សាច់ញាតិ ។

ភ្លាម​ៗ​នោះ ស្ត្រី​ជា​ម្តាយ​ក៏​បាន​មក​ប្តឹង​សមត្ថកិច្ច ចុះ​ទៅ​អន្តរាគមន៍​ព័ទ្ធ​ចាប់ ។ តាម​ព័ត៌មាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់​ជនសង្ស័យ​មិន​បាន​ប្រគល់​ខ្លួន​នោះ​ទេ​ហើយ​បាន​ព្យាយាម​តដៃ ដោយ​យក​កូន​កាំ​បិ​.​ត​គ​.​ប់ និង​កាំ​បិ​.​ត​ប៉័ងតោ​ប៉ង​កា​.​ប់ម​កលើ​សមត្ថកិច្ច ។ ខណៈនោះ​សមត្ថកិច្ច​ក៏​បាន​ប្រើ​ខែល និង​ដែក​ទាក់​ជើង​ទើប​ចាប់ខ្លួន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ