ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា ចេញ​មុខ​ស្នើ​សុំ​មហាជន​បន្ថយ​ការ​រិះគន់ គង់ ច័ន្ទ​ស្រី​មុំ  ​

1 អាទិត្យ មុន
  • ភ្នំពេញ

រហូត​មក​ទល់​​ពេល​នេះ ​រលក​កំ​ដៅ​នៃ​ការ​រិះគន់​ទៅ​លើ​តារា​សម្តែង​អ្នកនាង គង់ ច័ន្ទ​ស្រី​មុំ នៅ​មិន​ទាន់​រលត់​​នៅឡើយ​ទេ ពាក់ព័ន្ធ​ជាមួយនឹង​ការ​បង្ហោះ​រូបភាព​កាន់​កាំភ្លើង​បាញ់​ទឹក​ចូលរួម​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​ពេល​ដែល​តារា​ស្រី​រូប​នេះ​បន្ត​ស្ងាត់ស្ងៀម​មិន​ទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ ។ យ៉ាងណា​ ក្នុង​នាម​ជា​អ្នក​សិ​ល្បៈ​ដូច​គ្នា​…

រហូត​មក​ទល់​​ពេល​នេះ ​រលក​កំ​ដៅ​នៃ​ការ​រិះគន់​ទៅ​លើ​តារា​សម្តែង​អ្នកនាង គង់ ច័ន្ទ​ស្រី​មុំ នៅ​មិន​ទាន់​រលត់​​នៅឡើយ​ទេ ពាក់ព័ន្ធ​ជាមួយនឹង​ការ​បង្ហោះ​រូបភាព​កាន់​កាំភ្លើង​បាញ់​ទឹក​ចូលរួម​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​ពេល​ដែល​តារា​ស្រី​រូប​នេះ​បន្ត​ស្ងាត់ស្ងៀម​មិន​ទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ ។

យ៉ាងណា​ ក្នុង​នាម​ជា​អ្នក​សិ​ល្បៈ​ដូច​គ្នា​ តារាចម្រៀង​នាង ពេជ្រ សូលី​កា បាន​ចេញ​មុខ​ជំនួស​ដោយ​នាង​បាន​ស្នើ​សុំ​ទៅ​កាន់​មហាជន​អោយ​បន្ថយ​ការ​រិះគន់​ទៅ​លើ គង់ ច័ន្ទ​ស្រី​មុំ ដើម្បី​ទុក​ឱ​កាស​អោយ​នាង​ចេញ​មុខ​បកស្រាយ​ ។

តារាចម្រៀង​នាង ពេជ្រ សូលី​កា បាន​ឆ្លើយ​តប​ទៅ​កាន់​មហាជន​ដែល​ធ្វើការ​រិះគន់ គង់ ច័ន្ទ​ស្រី​មុំ និង​រូប​នាង​ដែល​ចេញ​មុខការ​ពារ​តាមរយៈខម​មិន​ក្នុង​បណ្តាញ​សង្គម​ថា បងប្អូន​ប្រុង​ជាន់​គ្នា​ដល់​ស្លាប់​មែន ទើប​សុខចិត្ត ? យល់​ថា ​បងប្អូន​កំពុង​ខឹង​ហើយ​ស្អប់ តែ​សុំ​បន្ធូរបន្ថយ​ដៃ​ខ្លះទៅ បើ​ជាន់​មិន​ដក​ជើង​ចឹ​ង តើ​គ្នា​មានឱកាស​ឯណា​មក​បកស្រាយនាង​បញ្ជាក់​ថា បើ​មិនមែន​ជា គង់ ច័ន្ទ​ស្រ​មុំ ក៏​ខ្ញុំ​នៅ​តែ​ធ្វើ​បែប​នេះ​ដូច​គ្នា ព្រោះ​ខ្ញុំ​យល់​អារម្មណ៍​អ្នក​ដែល​កំពុង​ត្រូវ​គេ​ជេ​គេ​ជាន់​មិន​ដក​ជើង ​។

នាង​ថា ខ្ញុំ​ជួយ​ក្នុង​នាម​ខ្ញុំ​ជា​ខ្មែរ​គ្នា​ខុស​ហើយ ក៏​បន្ធូរ​ដៃ​ខ្លះទៅ ហើយ​រង់ចាំ​មើល​វិញ​ថា​មានអី​បន្ត​ទៀត មិនមែន​ជាន់​ៗ​ទាល់តែ​គ្នា​ងើបមុខ​មិន​រួច​ចឹ​ង​ទេ​ ។

នាង​បន្ថែម​ថា រៀន​ទុក​ឱកាស និង​រង់ចាំ​ពេលវេលា ដក​ខ្លះទៅ​ខ្ញុំ​សុខចិត្ត​ខុស តែ​ខ្ញុំ​ពិតជា​មិន​ចង់​ឃើញ​បងប្អូន​ចឹ​ង​ពិតមែន យល់​ថា​ បងប្អូន​ស្រលាញ់​ស្នេហា​ជាតិ តែ​ខ្ញុំ​ពិតជា​មិន​ចង់​ឃើញ​ជាតិ​សាសន៍​ដូច​គ្នា​មក​ជាន់​គ្នា​ឈ្លោះ​គ្នា​ពិតមែន ពួក​គេ​នោះ​កំពុង​តាមដាន​មើល​យើង​រហូត បើ​យើង​បន្ត​បែប​នេះ គេ​រឹតតែ​សើចចំអក​យើង ។

បន្ថែម​ខាងលើ​នេះ ពេជ្រ សូលី​កា ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ទៀត​ថា ក្ដី​ស្រលាញ់​ពិត​មិន​ពិត​ គឺ​ស្ថិត​​ក្នុង​ចិត្ត ​ខ្ញុំ​អ្នកដឹង អ្នក​មិនមែន​ជា​ខ្ញុំ ខ្ញុំ​ក៏​មិនមែន​ជា​អ្នក «​វប្បធម៌​ខ្មែរ ល្អ ស្អាត ថ្លៃថ្នូរ» ។

កន្លង​មក ​អ្វី​ដែល​ខ្ញុំ​ចង់​លើក​ឡើង គឺ​ពង្សាវតា​ខ្មែរ គ្មាន​វប្បធម៌​នៃ​ការ​ជេ​ប្រមាថ​គ្នា​នោះ​ទេ បើ​មាន​អ្នក​ណា​ខុស​យើង​ណែនាំ​អោយ​បាន​ត្រឹមត្រូវ ខ្ញុំ​ព្រម​ទទួលកំហុស បើ​គ្រាន់តែ​ខ្ញុំ​ចង់​លុប​បំបាត់វប្បធម៌​នៃ​ការ​ជេ​គ្នា លើ​បណ្ដាញ​សង្គម ដោយ​ក្នុង​នាម​ខ្ញុំ​ក៏​ជា​ប្រជាជន​ខ្មែរ​មួយ​រូប ហើយ​ក៏​ជា ម្ដាយ​គេ​ម្នាក់​ផង​ដែរ​។

ដោយឡែក​ នៅ​លើ​ផេ​ក​ផ្លូវការ​នៃ​កម្មវិធី 3fun Channel Cambodia  ដែល​ជា​កម្មវិធី​មាន គង់ ច័ន្ទ​ស្រី​មុំ ជា​ពិ​ធិ​ការិនី​នោះ ក៏​បាន​បញ្ចេញ​សារ​ខ្លី​មួយ​ថា ជូន​ចំពោះ​បងប្អូន​ទាំងអស់​គ្នា សូម​បងប្អូន​ស្ងប់​អារម្មណ៍​បន្តិច​ណា សុំ​ទុក​ពេល​បន្តិច យើង​នឹង​ធ្វើការ​ឆ្លើយ​តប​បងប្អូន​ឆាប់​ៗ​នេះ ! ក្នុង​ស្ថានភាព​នេះ  សូម​បងប្អូន​យោគយល់​ណា ។

ទោះជា​យ៉ាងណា បើ​ទោះបីជា​មានការ​ចេញ​មុខ​ជំនួស​ពី​តារាចម្រៀង​នាង ពេជ្រ សូលី​កា និង​ពី​កម្មវិធី​ដែល​គង់ ច័ន្ទ​ស្រី​មុំ ជា​ពិធី​ការិនី​ខាងលើ​នេះ​ក៏​ដោយ គេ​ឃើញ​មហាជន​ជា​ច្រើន​នៅ​តែ​មិន​អាច​ទទួលយក​បាន​នៅឡើយ​ទេ ខ​ណៈ​ពេល​ដែល​ពួក​គេ​នៅ​តែ​ទទូច​អោយ គង់ ច័ន្ទ​ស្រី​មុំ ចេញ​មុខ​បកស្រាយ​ដោយ​ផ្ទាល់​ដដែល ៕

អត្ថបទសរសេរ ដោយ