ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ស.ត់ណាស់! ស្ត្រីម្នាក់សម្រា.លកូនលើស្មៅតាមដងផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះដ៏កម្សត់ម្នាក់បានសម្រាលកូនលើស្មៅជិតផ្លូវល្បឿនលឿន

រាជធានី​ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះដ៏កម្សត់ម្នាក់បានសម្រាលកូនលើស្មៅជិតផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីទៀបភ្លឺថ្ងៃទី១៧ ខែ មេសា ដោយសារតែគ្មានលុយមួយរៀលជាប់ខ្លួន។

ស្ត្រីរូបនោះឈ្មោះពួន សៀកម៉ី អាយុ២៥ឆ្នាំ មុខរបរស៊ីឈ្នួលលាងចានឱ្យគេ កន្លងមក គ្មានកន្លែង ស្នាក់នៅ ពិតប្រាកដនោះទេ ប៉ុន្តែចុងក្រោយនេះបានចូលទៅស្នាក់នៅក្នុងវត្តស្រះស្រង់ ភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ពេលគាត់ឈឺពោះ គាត់មិនហ៊ានប្រាប់ព្រះសង្ឃក្នុងវិត្តឡើយ។ គាត់បានសម្រេចចិត្តដើរទៅកាន់ មន្ទីរពេទ្យដើម្បីសម្រាលកូនតែម្នាក់ឯង ខណះប្ដីរបស់គាត់គឺជាកងទ័ពហើយធ្វើការនៅខេត្តស្ទឹងត្រែង។

បន្ទាប់មកបានដើរទៅរកមន្ទីរពេទ្យដើម្បីសម្រាលកូនតែម្នាក់ឯងទាំងវេលាទៀបភ្លឺ ប៉ុន្តែដើរ បាន ចម្ងាយប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ ទៅដល់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏សម្រាលកូន នៅលើស្មៅជិតបញ្ជរបង់ប្រាក់ផ្លូវតែម្ដង។

ពេលនោះសន្តិសុខដែលប្រចាំការនៅផ្លូវល្បឿនលឿន បានជួយនិងរាយការណ៍ជូននគរបាលប៉ុស្តិ៍កំបូល ឱ្យចុះទៅមើលនិងហៅក្រុមសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។

នាងសម្រាលបានកូនប្រុស១នាក់ដែលជាកូនដំបូងដោយជោគជ័យ កូននោះមានទម្ងន់៣គីឡូក្រាម ហើយនាងមិនបានប្រាប់ឱ្យដឹងពីស្រុកកំណើត ឬឈ្មោះរបស់ប្ដីនាងឱ្យដឹងនោះទេ គ្រាន់តែនិយាយថា ប្ដីនាងគឺជាមន្ត្រីយោធាដែលកំពុងបំពេញការងារនៅឯខេត្តស្ទឹងត្រែងឯណោះ។

នាងបានប្រាប់ឱ្យដឹងបន្តទៀតថា នាងបានចាប់ផ្ដើមឈឺពោះតិចៗតាំងពីវេលាយប់ថ្ងៃទី១៦ ខែមេសា មកម្ល៉េះ ប៉ុន្តែក្រោយពីហូបបាយល្ងាចបានសម្រាកនៅក្នុងវត្តនិងសម្ងំដេក រហូតដល់ម៉ោងជាង៣ទៀបភ្លឺឈាន ចូលថ្ងៃទី១៧ ខែមេសា ស្រាប់តែឈឺពោះកាន់តែខ្លាំងឡើងៗ តែនាងមិនហ៊ានទូលប្រាប់ព្រះសង្ឃ ឬ ប្រាប់អ្នកនៅក្នុងវត្តនោះឱ្យដឹងឡើយ។

នាងក៏បានក្រោកដើរចេញពីក្នុងវត្តស្រះស្រង់ ដើម្បីទៅរកមន្ទីរពេទ្យសម្រាលកូនទាំងយប់តែម្នាក់ឯង លុះពេលដើរបានចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ដឹងថាខ្លួនមិនអាចទៅមុខទៀតបាន នាងក៏បានដើរទៅជិត បញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឱ្យសន្តិសុខប្រចាំការនៅទីនោះជួយ ហើយក៏សម្រាលកូន នៅលើស្មៅក្បែរនោះតែម្ដង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីឃើញបែបនេះក្រុមសន្តិសុខប្រចាំការនៅចំណុចបញ្ជរបង់ប្រាក់ ផ្លូវល្បឿនលឿននោះបាននាំគ្នាជួយដល់ស្ត្រីខាងលើក្នុងការសម្រាលកូន រួចបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ កំបូលឱ្យចុះទៅមើលភ្លាមៗ ។ បន្ទាប់មកនគរបាលក៏បានចុះទៅកាន់ទីនោះ រួចហៅក្រុមសង្រ្គោះរបស់ អង្គភាព៧១១ ចុះទៅជួយនិងដឹកបញ្ជូននាងនិងកូនប្រុសដែលទើបសម្រាល ទៅកាន់មន្ទីពេទ្យបង្អែក ពោធិ៍ចិនតុងដើម្បីសង្រ្គោះ ។

ចំណែកព្រះសង្ឃនិងប្រជាពលរដ្ឋបានប្រមូលថវិកាបានចំនួន២៤ម៉ឺនរៀលជួយឧបត្ថម្ភដល់ស្ត្រីកម្សត់រូបនេះផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ