ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ច័ន្ទ​ស្រី​មុំ រង​ការ​រិះគន់​ខ្លាំង ក្រោយ​បង្ហាញ​រូបភាព​ចូលរួម​សង្ក្រាន្ត​នៅ​ថៃ

1 អាទិត្យ មុន
  • ភ្នំពេញ

មហាជន​ដែល​ជា​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​ បាន​នាំ​គ្នា​រិះគន់​ដូច​ទឹកបាក់​ទំនប់​ទៅ​លើ​តារា​ស្រី​នាង គង់ ច័ន្ទ​ស្រី​មុំ ដែល​បាន​បង្ហាញ​ពី​ការ​ចូលរួម​លេង​កំសាន្ត​ក្នុង​ថ្ងៃ​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ពិធីបុណ្យ​មួយ​នេះ​ កំពុង​មានការ​ប្រទាំង​ប្រ​ទិស​គ្នា​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ថៃ​ក្នុង​ការ​ដណ្តើម​ជា​ម្ចាស់​ដើម ។ តារា​ស្រី​នាង…

មហាជន​ដែល​ជា​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​ បាន​នាំ​គ្នា​រិះគន់​ដូច​ទឹកបាក់​ទំនប់​ទៅ​លើ​តារា​ស្រី​នាង គង់ ច័ន្ទ​ស្រី​មុំ ដែល​បាន​បង្ហាញ​ពី​ការ​ចូលរួម​លេង​កំសាន្ត​ក្នុង​ថ្ងៃ​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ពិធីបុណ្យ​មួយ​នេះ​ កំពុង​មានការ​ប្រទាំង​ប្រ​ទិស​គ្នា​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ថៃ​ក្នុង​ការ​ដណ្តើម​ជា​ម្ចាស់​ដើម ។

តារា​ស្រី​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ដោយ​ ​ក្នុង​នោះ​ គេ​ឃើញ​នាង​បាន​បង្ហាញ​ពី​ការ​ដើរ​លេង​កំសាន្ត​តាម​ទីរមណីយដ្ឋា​ន​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ ។

អ្វី​ជា​ការ​កត់សម្គាល់​នោះ ​នាង​ក៏​បាន​បង្ហោះ​រូបភាព​បង្ហាញ​សកម្មភាព​កាន់​កាំភ្លើង​បាញ់​ទឹក​ចូលរួម​ពិធី​អបអរ​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុ​ប្រទេស​ថៃ​ផង​ដែរ ខ​ណៈ​ពេល​រូបភាព​មួយ​នេះ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​នៅ​ស្រុក​ខ្មែរ ។

អ្នក​រិះគន់​បាន​ចាត់​ទុក​ការ​បង្ហាញ​រូបភាព​ចូលរួម​សង្ក្រាន្ត​នៅ​ប្រទេស​ថៃ​ពី​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ នា​ពេល​នេះ​ប្រៀប​បាន​ទៅ​នឹង​ជួយ​ផ្សព្វផ្សាយ​អោយ​ប្រទេស​គេ ដោយ​មិន​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​របស់​ខ្លួន ក្នុង​នាម​នាង​ជា​អ្នក​សិ​ល្បះ​មួយ​រូប ។

ពួក​គេ​ម្នាក់​ៗ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​របស់​តារា​សម្តែង​នាង គង់ ច័ន្ទ​ស្រី​មុំ នា​ពេល​នេះ​ឡើយ ក្នុង​ពេល​ដែល​អ្នកខ្លះ​ក៏​បាន​ប្រកាស​ឈប់​គាំទ្រ និង​ចង់​ឲ្យ​តារា​ស្រី​រូប​នេះ​ចេញ​មុខ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សា​ធារ​ណៈ​ផង​ដែរ ។

យ៉ាងណា​ជុំ​វិញ​បញ្ហា​ខាងលើ​នេះ ​តារា​សម្តែង និង​ពិធី​ការិនី​នាង គង់ ច័ន្ទ​ស្រី​មុំ នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ និង​សុំ​ទោស​តាម​ការ​ទាមទារ​ពី​មហាជន​នៅឡើយ​ទេ ប៉ុន្តែ​គេ​ឃើញ​នាង​បាន​លុប​រូបភាព​កាន់​កាំភ្លើង​បាញ់​ទឹក ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រ​រីករាយ​ចូល​ឆ្នាំ​ថ្មី ក្នុង​ពេល​ដែល​នាង​កំពុង​មាន​វត្តមាន​ដើរ​កំសាន្ត​ក្នុង​ប្រទេស​ថៃ ។

ទោះជា​យ៉ាងណា ក្រោយ​ផ្ទុះ​ការ​រិះគន់​ចំពោះ​បញ្ហា​ខាងលើ​នេះ​ គេ​ឃើញ​គ​ណេ​យ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Beauty Pageant Reviewer បាន​បង្ហោះ​សារ​ថា មិនមែន​គេ​មិន​ដែល​ប្រ​ម៉ូត​អំពី​ខ្មែរ​ទេ​! តែ​មក​ពី​យើង​អោយ​តែ​វី​ដេ​អូ​គេ​បង្ហោះ​ផ្សព្វផ្សាយ​ពី​ខ្មែរ​មិនសូវ​មាន​អ្នកចូលរួម​មើល និង​ចែករំលែក អុីចឹ​ង​ឥលូវ​នេះ អាច​ទេ​បើ​គ្រានតែ ស៊ែរ​វី​ដេ​អូ​ដែល​គាត់​ខំ​ទៅ​ផ្សព្វផ្សាយ​នេះ​ម្នាក់​មួយ​​ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ខ្មែរ​មាន និង​អ្វី​ដែល​គាត់​ខំ​ធ្វើកន្លង​មក? ​

ហើយខ្ញុំ​ជឿ​រថា បើ​គ្រប់​គ្នា​ចូលរួម​ចែក​រលែក​នូវ​អ្វី​ដែល​ល្អ​ៗ ក៏​ជា​ចំនែក​មួយ​លើក​ទឹកចិត្ត​ទៅ​ដល់​បង​ៗ​ដែល​គាត់​ខំ​ចំណាយពេល និង​ថវិការ​ផ្ទាល់ខ្លួន​ទៅ​ធ្វើ និង​ប​ង្កើតមាតិកា​ល្អ​ៗ​ទាក់ទង​ទៅ​និង​សង្គម​ជាតិ​យើងបន្តរ​ទៀត​។

ដូច​បងស្រី​មុំ (​គង់ ច័ន្ទ​ស្រី​មុំ) ជា​ដើមគាត់​ក៏​ធ្លាប់​ចូលរួម​ធ្វើមាតិកា ដែល​ទាក់ទង​ទៅ​និង​សង្គម ក៏​ដូច​ជា​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌ និង​ជួយ​អ្នកក្រ​ខ្សត់​ជា​ច្រើ​ន លក់​សំលៀក​បំពាក់​ផ្ទាល់ខ្លួន ​ដើ​ម្បី​យក​លុយ​ធ្វើសប្បុរសធម៌​ជា​រៀង​រាល់​ឆ្នាំ ហើយ​គាត់​ក៏​ធ្លាប់​ធ្វើ​ផ្ទះ​អោយ​អ្នក​អត់​ពិតប្រាកដ អោយ​មាន​ទីលំនៅ​ដូច​គេ​ដូច​អែង​ដែល គាត់​ក៏​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ជួយ​សង្គម​ជាតិ​យើង​ដូច​ជា​ការ​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន និង​កម្លាំង​ទៅ​ធ្វើ​រឿង​សម្រាប់​សង្គម​ជា​ច្រើ​ន​ផង​ដែរ​។

ដោយឡែក ​ស្រប​ពេល​មានការ​រិះគន់​ខាងលើ​នេះ​ដែរ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dot.Trip Cambodia ក៏​បាន​បង្ហោះ​សារ​ថា ខ្ញុំ​ជា​អ្នក​រស់នៅ​ខេត្តសៀមរាបតារា​ថៃ​ជា​ច្រើន​បាន​មក​លេង​ប្រទេស​ខ្មែរ ជា​ពិសេស​ខេត្តសៀមរាប ដោយ​ពួក​គេ​មិនសូវ​បង្ហាញ រឺ​ធ្វើ​វី​ដេ​អូ​សរសើរ​ពី​តំបន់​ទេសចរណ៍​ខ្មែរ​នោះ​ទេ ព្រោះ​ពួក​គេ​គិត​លើ​ប្រយោជន៍​ជាតិ​សាសន៍​គេ​ណាស់ ។

គេ​ដឹង​ថា ពួក​គេ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​បើសិនជា​គេ​ធ្វើ​វី​ដេ​អូ​ហើយ​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធ Social Media នោះ​នឹង​ធ្វើ​អោយ​ប្រជាជន​ថៃ​មាន​បំណង​ចង់​មក​ទស្សនា​ប្រទេស​យើង ជា​ពិសេស​តំបន់​អង្គរ​តែ​ម្តង ព្រោះ​ចម្ងាយ​ពី​ថៃ មក​សៀមរាប​មិន​ឆ្ងាយ​នោះ​ទេ ហើយ​ក៏​មិន​ចំនាយ​ច្រើន​នោះ​ដែរ​។

តារា​ថៃ​បាន​ទស្សនា​ហើយ​ពួក​គេ​ដឹង​ច្បាស់​ថា តំបន់​ទេសចរណ៍​បែប​វប្បធម៌​ប្រពៃណី របស់​គេ​មិន​អាច​ប្រៀប​បាន​នឹង​តំបន់​អង្គរ បាន​នោះ​ទេ ដូច​ច្នេះ​ពួក​គេ​មិន​ងាយ​នឹង​ធ្វើ​វី​ដេ​អូ​អោយ​ប្រជាជន​គេ​បានឃើញ​ពី​ភាព​អស្ចារ្យ​ដែល​អាច​អោយ​ប្រជាជន​ថៃ​មាន​បំណង​ចង់​មក​ទស្សនា​កម្ពុជា​។ យ៉ាង​ច្រើន​ត្រឹម​បង្ហោះ​រូបភាព 2 រឺ 3 សន្លឹក​ជូន​កាល​អត់​បង្ហោះ​លើ social media តែ​ម្តង​។

ផ្ទុយ​អី​តែ​តារា​ខ្មែរ និង Content creators ខ្មែរ​មួយ​ចំនួន​ពេល​បាន​ទៅ​ថៃ ព្យាយាម​ផលិត​វី​ដេ​អូ ផុស​សរសើរ​ផ្សព្វផ្សាយ​ពី​គេ​ណាស់ សូ​ម្បី​តែ​ហាង​កាហ្វេ​នៅ​ថៃ​ដ៏​សាមញ្ញ រឺ ហាង​បុកល្ហុង​នៅ​ថៃ ក៏​អ្នក​ល្បី​នៅ​ខ្មែរ​ផលិត​បានជា​វី​ដេ​អូ​យ៉ាង​លម្អិត មាន​បន្ថែម​ចំនុច​ល្អ ដើម្បី​អោយ​វី​ដេ​អូ​ទាក់ទាញ​ខ្មែរ​ដ៏​ទៃ​ទៀត​ចង់ទៅ​លេង​និង​យក​លុយ​ទៅ​ចាយវាយ​នៅ​ថៃ​តាម​ពួក​គាត់​ដែរ​។

ខ្ញុំ​មិន​បានអោយ​ខ្មែរ​យើង​ស្អប់​ថៃ​នោះ​ទេ ខ្ញុំ​យល់​ថា​ជា​សិទ្ធ​ពួក​គាត់ លុយ​ពួក​គាត់ គ្រាន់តែ​ចង់អោយ​យើង​ត្រូវ​គិត​ប្រ​យោ​ជ៍​ជាតិ​សំខាន់​ផង ព្រោះ​គ្មាន​ជាតិ​សាសន៍​ណា​ស្រលាញ់​ខ្មែរ​ក្រៅពី​ខ្មែរ​ខ្លួនឯង​ទេ​។ ជនជាតិ​ថៃ​ជា​ចេះ Promote ប្រទេស​គេ​ណាស់ ហើយ​ក្នុង​នោះ​យុទ្ធសាស្ត្រ​គេ​ក៏​បាន​ប្រើ​វិធី ស្មោ​គគ្រោក​និយាយ​មិនល្អ​ពី​ប្រទេស​យើង​ប្រាប់​បរទេស កុំ​អោយមក​ទស្សនា​ប្រទេស​យើង​ទៀត​ផង​។ ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ថៃ​តាម​រយៈ​តារា​ខ្មែរ និង Con​tentCreators​មួយ​ចំនួន​។

ដើរ​លេង​ក្រៅប្រទេស​ដើរ​ចុះ​អោយ​តែ​មាន​ពេល​មាន​លុយ ធ្វើ​វី​ដេ​អូ​ធ្វើ​ចុះ ផ្សព្វផ្សាយ​ចុះ តែ​ត្រូវ​គិត​ថា​អ្នក​ណា​ស្អប់​យើង យើង​មិន​ចាំបាច់​ទៅ​ជួយ​ផ្សព្វផ្សាយ​ពី​គេ​ទេ អ្នក​ណា​អោយ​តម្លៃ​យើង​ចាំ​យើង​ជួយ​គេ​វិញ​៕​

អត្ថបទសរសេរ ដោយ