ជើងហោះហើរស៊ីវិលដែលជួលដោយប៉ូលិសចំនួនពីរគ្រឿង បានមកដឹកយកជនជាតិចិន ១៣០នាក់ ដែលសង្ស័យរកស៊ីល្បែ.ងស៊ីសង និងឆបោ.កអនឡាញ ចេញពីប្រទេសកម្ពុជា ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ស៊ីន ហួរ របស់ ចិន បានផ្សាយកាលពីថ្ងៃទី១៣ ខែមេសា។
នេះជាការចាប់បញ្ជូនជនសង្ស័យជាច្រើននាក់ដំបូងពីកម្ពុជាក្នុងឆ្នាំនេះ ខណៈប៉ូលិសចិន និងកម្ពុជាបានបើកប្រតិបត្តិការរួមគ្នាដើម្បីបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងល្បែ.ងស៊ីសង និងការឆបោ.កអនឡាញ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ូលិសចិន និងកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិ.ដ្ឋកម្ម ដូចជា ល្បែងឆ្លងដែន និងការបោកប្រាស់តាមទូរគមនាគមន៍។
នេះបាននាំឱ្យមានប្រតិបត្តិការរួមគ្នា នាពេលថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា ។ ក្នុងប្រតិបត្តិការនេះ នគរបាលមូលដ្ឋាន បានរុះរើកន្លែងប្រព្រឹត្តបទល្មើសចាប់បានជនសង្ស័យជាជនជាតិចិនជាច្រើននាក់ និងរឹបអូសបានម៉ាស៊ីនមេកុំព្យូទ័រ ទូរស័ព្ទដៃ និងឧបករណ៍ផ្សេងទៀតដែលគេជឿថា ត្រូវបានប្រើប្រាស់ក្នុងគោលបំណងឧក្រិដ្ឋកម្ម ។
បន្ថែមពីលើនេះ អ្នកដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃសៅរ៍ ជនសង្ស័យដែលនៅសេសសល់នឹងត្រូវនាំទៅចិនវិញតាមរយៈជើងហោះហើរជួលនៅពេលក្រោយ ។ នេះបើយោងតាមប៉ូលិសចិន ៕
ចែករំលែកព័តមាននេះ