ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ទៅ៣ថ្ងៃខាងមុខទៀតនឹងមានការផ្លាស់ប្តូរស្នងការខេត្តសៀមរាបហើយ

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី អតីត​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជា​ស្នងការ​នគរបាល​ខេត្តសៀមរាប​ជំនួស​លោក ឧត្ដមសេនីយ៍ទោ តេ​ង ចាន់​ណា…

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី អតីត​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជា​ស្នងការ​នគរបាល​ខេត្តសៀមរាប​ជំនួស​លោក ឧត្ដមសេនីយ៍ទោ តេ​ង ចាន់​ណា អតីត​ស្នងការ​នគរបាល​ខេត្តសៀមរាប​ផ្ទេរ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត​ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

ពិធី​ប្រកាស​ចូល​កាន់​តំណែង​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។

ចំណែក​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជា​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ​ជំនួស លោក​ឧត្តមសេនីយ៍ទោ ហួត សុធី មក​កាន់​ស្នងការ​នគរបាល​ខេត្តសៀមរាប​វិញ ។
ពិធី​ប្រកាស​ចូល​កាន់​តំណែង​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ។
លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ។
ពិធី​ប្រកាស​ចូល​កាន់​តំណែង​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ។
លោក​ឧត្តមសេនីយ៍ត្រី សែ​ម គ​ន្ធា អតីត ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ និង បច្ចុប្បន្ន​ជា​អនុប្រធាន​នាយកដ្ឋាន​អង្គរក្ស ក្រសួងមហាផ្ទៃ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​អាវុធ​ជាតិ​ផ្ទុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ