ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រុមហ៊ុន​ទូរស័ព្ទ២​នាក់ ត្រូវឃាត់ខ្លួន ក្រោយលួ.ចអាគុយសូឡា៩គ្រាប់

2 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុគ្គលិកក្រុមហ៊ុនចំនួន២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំង

ខេត្តបាត់ដំបង ៖ បុគ្គលិកក្រុមហ៊ុន​ទូរស័ព្ទ​​ចំនួន២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន តាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន ដែលសង្ស័យថា បានលួចយកអាគុយសូឡារបស់ក្រុមហ៊ុនចំនួន៩គ្រាប់ ដែលរក្សាទុកនៅក្នុងបន្ទប់ស្ថានីយ៏អង់តែនក្រុមហ៊ុនមួយកន្លែង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមរយៈរបាយការណ៍លោក សេង លុច អធិការស្រុកថ្មគោល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ សាញ់ ស ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី (ត្រូវចាប់ខ្លួន) ២-ឈ្មោះ នៅ សម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ជាបុគ្គលិកក្រុមហ៊ុន(ត្រូវចាប់ខ្លួន) និង៣-ឈ្មោះ បឿក ប៊ុនថន ភេទ​ប្រុស អាយុ៣១ឆ្នាំ នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកម្រៀង (បុគ្គលិកក្រុមហ៊ុន) រត់រួចខ្លួន។

លោកសេង លុច បានប្រាប់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ នៅពេលកំពុងធ្វើសកម្មភាពលួចយកអាគុយសូឡាចំនួន០៩គ្រាប់ពីក្នុងឃ្លាំងរបស់ក្រុមហ៊ុន នៅកន្លែងស្ថានីយ៏បង្គោលអង់តែន ដោយក្រុមជនសង្ស័យបានប្រើប្រាស់រថយន្តម៉ាកឡង់គ្រីស័រជាមធ្យោបាយដឹកជញ្ជូន។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា អ្នកគ្រប់គ្រងស្ថានីយ៏អង់តែន ដែលជាដើមបណ្ដឹងឈ្មោះ ម៉ៅ វិច្ឆិកា ភេទ​ប្រុ សអាយុ៤៤ឆ្នាំ។ ក្រុមជនសង្ស័យ បានប្រើប្រាស់កន្ត្រៃកាត់របងលួសសំណាញ់ និងប្រើប្រាស់ម៉ាឡេត គាស់សោរបន្ទប់ រួចចូលលួចយកអាគុយសូឡាចំនួន០៩គ្រាប់ ដែលទុកក្នុងបន្ទប់។

របាយការណ៍បានបញ្ជាក់ថា ក្រុមជនល្មើសបានយករថយន្តម៉ាកឡង់គ្រីស័រ ពណ៏សំបកឪឡឹក សេរីឆ្នាំ១៩៩៦ ពាក់ស្លាកលេខ ភ្នំពេញ 2-Q 5748 ដែលជាមធ្យោបាយដឹកជញ្ជូន និង ប្រព្រឹត្តបទល្មើស។

លោក សេង លុច អធិការស្រុកថ្មគោល បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យបាន០២នាក់ មន្ត្រីជំនាញដកហូតបានវត្ថុតាងមាន អាគុយសូឡាចំនួន០៩គ្រាប់ ម៉ាឡេតចំនួន០១ និង កន្ត្រៃកាត់ដែកចំនួន០១ ដែលសម្ភារៈទាំងនេះ ជាវត្ថុតាងដេលក្រុមជនសង្ស័យធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស។

ពាក់ព័ន្ធនឹងក្រុមជនសង្ស័យ០២នាក់ខាងលើនេះ បើតាមលោក ឈឿង គឹមសុង ស្នងការរងទទូលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ក្រោយបញ្ជូនជនសង្ស័យទាំង០២នាក់មកដល់ស្នងការ ពេលនេះលោកស្នងការខេត្ត បានបញ្ជាឱ្យមន្ត្រីការិយាល័យជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ