ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រមាន! ក្មេងស្រីម្នាក់រើសបានទូរស័ព្ទទំនើប ប៉ុន្តែយកឱ្យសមត្ថកិច្ចដើម្បីប្រគល់ជូនម្ចាស់ដើម

7 ខែ មុន

ក្មេងស្រីម្នាក់បានរើសបានទូរសព្ទទំនើបមួយគ្រឿង ប៉ុន្តែប្អូនមិនយកទេ ហើយបានប្រគល់ជូន

ក្មេងស្រីម្នាក់បានរើសបានទូរសព្ទទំនើបមួយគ្រឿង ប៉ុន្តែប្អូនមិនយកទេ ហើយបានប្រគល់ជូន សមត្ថកិច្ច ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។ ទឹកចិត្តដ៏ល្អប្រសើរនេះបានទទួលការកោតសរសើរជា ខ្លាំង ពី អ្នកលេង បណ្តាញសង្គម។

យោងតាមហ្វេសប៊ុករបស់លោក ខៀវ កាញ្ញារីទ្ធ អតីត រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃនេះ បានឱ្យ ដឹងថា មានក្មេងស្រីម្នាក់បានរើសបានទូរសព្ទអាយហ្វូន ម៉ាក 13 Pro Max ។

ប៉ុន្តែប្អូនមិនយកទូរសព្ទនោះទុកសម្រាប់ខ្លួនឯងទេ។ ប្អូនបានយកវាមកឱ្យគណមេបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញដើម្បីប្រគល់ ជូនម្ចាស់ដើម។

លោក ខៀវ កាញ៉ារីទ្ធបានសរសេរថា ក្មេងស្រីម្នាក់នេះមានទឹកចិត្តដ៏ល្អប្រពៃបំផុត (កម្រមានណាស់)។
ដើម្បីជាការលើកទឹកចិត្ត លោកបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្មេងស្រីរូបនេះ។

សកម្មភាពដ៏ល្អប្រពៃរបស់ក្មេងស្រីនេះបានធ្វើឱ្យមានការកោតសរសើរជាខ្លាំងពីអ្នកលេងបណ្តាញហ្វេសប៊ុក ពីព្រោះនេះជាទឹកចិត្តដ៏ល្អត្រឹមត្រូវ និង ស្មោះត្រង់បំផុតនិងកម្រមាន។

សកម្មភាពដ៏ប្រពៃបែបនេះក៏អាចជាគំរូដល់មនុស្សគ្រប់រូបឱ្យយកគំរូតាម ដោយប្រតិបត្តិជីវិត ប្រកបដោយភាពស្មោះត្រង់ និង ត្រឹមត្រូវ ដោយមិនចេះចង់បានរបស់គេឡើយ។

រឿងស្មោះត្រង់បែបនេះ គេធ្លាប់ឮកើតមាននៅក្នុងប្រទេសជប៉ុន តែឥឡូវចាប់ផ្តើមលឺនៅ ស្រុក ខ្មែរយើងហើយ។

ពលរដ្ឋខ្មែរគ្រប់រូបពិតជាអាចធ្វើបានអត្តចរិតដ៏ល្អនិងស្មោះត្រង់បែបនេះ។ បើយើងរួមគ្នាធ្វើអំពើល្អ គ្រប់ៗគ្នា កម្ពុជានឹងក្លាយជាប្រទេសមួយនៃប្រជាជនត្រឹមត្រូវ ស្មោះត្រង់ និង មានសីលធម៌ខ្ពស់ គួរឱ្យកោតសរសើរដូចក្មេងស្រីខាងលើ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ