ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្ត្រក​ហោះ​បុក​បង្គោល​នៅ​តួកគី​បណ្ដាល​ឱ្យ​ស្លា.ប់ និង​រ.បួ.ស​ជា​ច្រើន​

2 អាទិត្យ មុន

ទី​ក្រុង​អង់​ការ៉ា៖ ​នេះ​អាច​ជា​មេរៀន​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​និយម​ចូល​ចិត្ត​ជិះ​កន្ត្រក​ហោះ​ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ថ្មី​ៗ​នេះ​នៅ​ប្រទេស​តួកគី​មាន​ហេតុ​ការណ៍​ដ៏​អកុសល​មួយ​កើត​ឡើង​ទៅ​លើ​ប្រព័ន្ធ​ខ្សែ​កាប​សម្រាប់​ដំណើរ​ការ​កន្ត្រក​ហោះ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ជាប់​គាំង​នៅ​​ក្នុង​​កន្ត្រក​​ទាំង​នោះ​ នៅ​ទី​ទើរ​ៗ​កណ្ដាល​អាកាស​។ ក្រសួង​មហា​ផ្ទៃ​តួកគី​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​​ថា​នៅ​ពេល​កើត​ហេតុ​ភ្លាម​ៗ​ ​មនុស្ស​ម្នាក់​ស្លាប់​ និង​១៨៤​នាក់​ដែល​កំពុង​ជិះ​នៅ​ក្នុង​កន្ត្រក​ហោះ​នោះ​ត្រូវ​នៅ​ទើរ​កណ្ដាល​អាកាស​។ សូម្បី​តែ​នៅ​ពេល​នេះ​ក៏​ដោយ ក៏​នៅ​មាន​មនុស្ស​៦០​នាក់​ទៀត​មិន​ទាន់​ជួយ​សង្គ្រោះ​…

ទី​ក្រុង​អង់​ការ៉ា៖ ​នេះ​អាច​ជា​មេរៀន​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​និយម​ចូល​ចិត្ត​ជិះ​កន្ត្រក​ហោះ​ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ថ្មី​ៗ​នេះ​នៅ​ប្រទេស​តួកគី​មាន​ហេតុ​ការណ៍​ដ៏​អកុសល​មួយ​កើត​ឡើង​ទៅ​លើ​ប្រព័ន្ធ​ខ្សែ​កាប​សម្រាប់​ដំណើរ​ការ​កន្ត្រក​ហោះ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ជាប់​គាំង​នៅ​​ក្នុង​​កន្ត្រក​​ទាំង​នោះ​ នៅ​ទី​ទើរ​ៗ​កណ្ដាល​អាកាស​។

ក្រសួង​មហា​ផ្ទៃ​តួកគី​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​​ថា​នៅ​ពេល​កើត​ហេតុ​ភ្លាម​ៗ​ ​មនុស្ស​ម្នាក់​ស្លាប់​ និង​១៨៤​នាក់​ដែល​កំពុង​ជិះ​នៅ​ក្នុង​កន្ត្រក​ហោះ​នោះ​ត្រូវ​នៅ​ទើរ​កណ្ដាល​អាកាស​។ សូម្បី​តែ​នៅ​ពេល​នេះ​ក៏​ដោយ ក៏​នៅ​មាន​មនុស្ស​៦០​នាក់​ទៀត​មិន​ទាន់​ជួយ​សង្គ្រោះ​ និង​ចុះ​មក​ដល់​ដី​នៅ​ឡើយ​ទេ​។​​ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​ពេលកន្ត្រក​ហោះ​មួយ​គ្រឿង​​រត់​ទៅ​បុក​នឹង​បង្គោល​ដែល​ខូច​នៅ​ខាង​ក្រៅ​តំបន់​រមណីយ​ដ្ឋាន​នៃទី​ក្រុង​អាន់​តាល់​យ៉ា (Antalya)។

បន្ទាប់​មក​ កន្ត្រក​​នោះ​ក៏​ធ្លាក់​ទៅ​ប៉ះ​ទង្គិច​នឹង​ផ្ទាំង​សិលា​នៅ​ខាង​ក្រោម។​ អីចឹង​ហើយ​បាន​ជា​ធ្វើ​ឱ្យ​អ្នក​ជិះ​នៅ​ក្នុង​កន្ត្រក​ម្នាក់​ស្លាប់​ភ្លាម​ៗ​ ខណៈ​ដែល​​មនុស្ស​ដប់​នាក់​ទៀត​រង​របួស​។ អាជ្ញាធរ​បាន​បញ្ជូន​ឧទ្ធម្ភាគ​ចក្រ (កន្ទុំ​រុយ) ចំនួន​៧​គ្រឿង​ដែល​បំពាក់​ភ្លើង​ហ្វា​នៅ​ខាង​មុខ​ដើម្បី​ងាយ​ស្រួល​បំភ្លឺផ្លូវ​បាន​​ច្បាស់​ និង​ងាយ​ស្រួល​ស្វែង​រក​នៅ​ក្នុងពេល​យប់​ដ៏ស្ងាត់​ជ្រងំ​នោះ​។

​គេ​បាន​ប្រើ​ប្រាស់​ក្រុ​មអ្នក​ជួយ​សង្គ្រោះ​​ជាង​៥​រយ​នាក់​។ នៅ​ក្នុង​​ចំណោម​នោះ​គេ​បាន​ប្រកូក​ប្រកាស​ហៅ​តាំង​ពី​អ្នក​ដែល​មាន​បទ​ពិសោធ​ស្វែង​រក​មនុស្ស​នៅ​តំបន់​ភ្នំ​ដើម្បីចូល​រួម​នៅ​ក្នុង​បេសក​កម្ម​ស្វែង​រក​លើក​នេះ​​។ មិន​យូរ​ប៉ុន្មាន​ គេ​អាច​ដាក់​មនុស្ស​១១២​មក​ដល់​ដី​ និង​ដឹក​ទៅ​កន្លែង​សុវត្ថិ​ភាព​។ ប៉ុន្តែ​​នៅ​សល់​មនុស្ស​​ជាង​៦០​នាក់​ទៀត​ត្រូវ​ជាប់​​គាំង​មួយ​កន្លែង​នៅ​ក្នុង​កន្ត្រក​កណ្ដាល​អាកាស​​​ពេញ​​១​យប់។ ដូច្នេះ ​ពួក​គេ​គ្មាន​បាន​ដេក​បាន​ពួន​អ្វី​ទេ​ ហើយ​មាន​អារម្មណ៍​ភ័យ​បុក​ពោះ​ថែម​ទៀត​ផង​​។

រហូត​ដល់​រសៀល​ថ្ងៃ​សៅរ៍​នេះ មនុស្ស​៤៣​នាក់​នៅ​ជាប់​នៅ​ក្នុង​កន្ត្រក​ហោះ​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ។ ​​ទី​ភ្នាក់​ងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​តួកគី​ប្រាប់​​​​ថា​​​សំណាង​ល្អ​ណាស់​ អ្នក​ទាំង​នោះ​មិន​បាន​រង​របួស​ធ្ងន់​ធ្ងរ​ទេ​ ហើយ​ក៏​មិនបាន​​ប៉ះ​ពាល់​សុខ​ភាព​ធ្ងន់​ធ្ងរ​ដែរ។​ គ្រាន់​តែ​ថា​ពួក​គេ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ស្រេក​ឃ្លាន​អាហារ​បន្តិច​​​។

តាម​រយៈ​វីឌីអូ​ឃ្លីប​មួយ​ឈុត​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​មហា​ផ្ទៃ​តួក​គី គេ​ឃើញ​ថា​បុគ្គលិក​ផ្នែក​ជួយ​សង្គ្រោះ​អ្នក​ជាប់​ផុង​នៅ​ក្នុ​ងកន្ត្រក​ហោះ​ទាំង​នោះ​ចង​ភ្ជាប់​ខ្លួន​នឹង​ខ្សែ​ពួរ​ធំ​ៗ​ដើម្បី​យោង​ខ្លួន​ទៅ​ដល់​កន្ត្រក​ហោះ​ដែល​ទើរ​នៅ​លើ​អាកាស​។ គេ​រំពឹង​ថា​មុន​​ពេល​ព្រះ​សុរិយា​រៀប​អស្ដង្គត​​នៃ​ថ្ងៃ​សៅរ៍​នេះ រាល់​អ្នក​ដែល​ជាប់​ផុង​នៅ​ក្នុង​កន្ត្រក​ហោះ​អាច​ចុះ​ដល់​ដី​គ្រប់​ៗ​គ្នា​។

ក្រុម​ហ៊ុន​បើក​ដំណើរ​ការ​កន្ត្រក​ហោះ​នេះ​អាច​ដឹក​អ្នក​ទេស​ចរ​ឡើង​ទៅ​លើ​ភ្នំ​កម្ពស់​ជាង​​​​១៥០០​ម៉ែត្រ​​ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​គយ​គន់​មើល​ទេស​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​តំបន់​ព្រៃ​ភ្នំ និង​មាត់​សមុទ្រ​មេឌីទែ​រ៉ាណេ​។ ក្រុម​ហ៊ុន​ទេស​ចរណ៍​មួយ​នេះ​មាន​កន្ត្រក​ហោះសរុប​៣៦​។​ កន្ត្រក​នី​មួយ​ៗ​អាច​ដាក់​មនុស្ស​បាន​៦​នាក់​។ ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​កន្ត្រក​ដើម្បី​មើល​ទេស​ភាព​ពី​លើ​អាកាស​ប្រើ​ប្រាស់​ពេលវេលា​សរុប​ទាំង​ទៅ​​ និង​ត្រឡប់​មក​វិញ​ប្រមាណ​៩​នាទី​។ នេះ​បើ​យោង​តាម​គេហ​ទំព័រ​របស់​ក្រុម​ហ៊ុន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ