ខេត្តបន្ទាយមានជ័យ ៖ ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តថា សង្ក្រាន្តដែលធ្វើឡើងតាមសាលារៀនឆ្នាំ២០២៤នេះ ត្រូវបានរៀបចំច្រើនជាងឆ្នាំមុនៗ និងមានអ្នកមកលេងច្រើន ។ ជាកស្តែង នៅសាលាបឋមសិក្សាសិរីសោភ័ណ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រុងសិរីសោភ័ណ។
នៅសាលាបឋមសិក្សាសិរីសោភ័ណបានរៀបចំសង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៤ ឃើញអ្នកមកលេងកំសាន្តច្រើនដែលមកលេងល្បែងប្រជាប្រិយ និងរាំកំសាន្តដែលមានរថយន្តបាញ់ទឹករហូត៣គ្រឿង មាន២គ្រឿងជារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង១គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យប្រាប់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៤នេះ នៅខេត្តបន្ទាយមានជ័យឃើញតាមសាលារៀនត្រូវបានរៀបចំសង្ក្រាន្តដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីយខ្មែរឆ្នាំ២០២៤ ត្រូវបានធ្វើច្រើនជាងរាល់ឆ្នាំទាំងសាលារដ្ឋ និងឯកជនដែលមានលេងល្បែងប្រជាប្រិយ៍និងរាំងលេងកំសាន្ត។
លោកបានបញ្ជាក់ថា៖នៅតាមសាលារៀនដែលរៀបចំសង្ក្រានឆ្នាំថ្មី ត្រូវបានសាលារៀនសហការជាមួយអាជ្ញាធរស្រុក/ក្រុង និងក្រុមសហភាពសហព័ន្ធយុវជនដែលរួមគ្នារៀបចំឡើង ដើម្បីអោយព្រឹត្តិការណ៍សង្ក្រាន្តសប្បាយរីករាយតែអនុវត្តអោយតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសីល្បៈ ដើម្បីរៀបចំល្បែងល្បាំប្រជាប្រិយ៍តាមប្រពៃណីយ ៕
ចែករំលែកព័តមាននេះ