ខេត្តបន្ទាយមានជ័យ ៖ ចោរដាច់យ៉ៃម្នាក់លួចក្បាលម៉ាស៊ីគោយន្តកញ្ចាស់ហើយខូច យកទៅលក់អេតចាយ ក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់ថា ជនសង្ស័យឈ្មោះ សួស សំណាង ហៅម៉ក់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ។
លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ទេព ច័ន្ទណា ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតភូមិថ្មី ឃុំ.ស្រុកម៉សឡៃ បានប្តឹងជនសង្ស័យឈ្មោះ សួស សំណាង ហៅម៉ក់ បានធ្វើសកម្មភាពលួចក្បាលម៉ាស៊ីគោយន្តខូចទុកនៅចំការតាង៉ែនសម្រាប់បូមទឹកដេលបាត់កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានថ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនសង្ស័យបាន និងដកហូតមានក្បាលម៉ាស៊ីគោយន្តកញ្ចាស់ខូច១គ្រឿងនិងម៉ូតូ១គ្រឿង រទេះអូសរម៉ក១គ្រឿង ដែលឃាត់កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នៅចំណុចស្តង់អេតចាយនៅពេលយកទៅលក់ស្ថិតភូមិភ្នំ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

លោកវរៈសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ១នាក់និងដកហូតសម្ភារៈជាវត្ថុតាងត្រូវបានបញ្ជូនទៅសាកសួរតាមចម្លើយសារភាពត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ។

ចែករំលែកព័តមាននេះ