ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​កាន់​អំណាច​កូរ៉េ​ខាង​ត្បូង​ប្រហែល​ជា​ចាញ់​ឆ្នោត​នៅ​រដ្ឋ​សភា

2 អាទិត្យ មុន

ទី​ក្រុង​សេអ៊ូល៖ ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​អាណត្តិ​ថ្មី​ដែល​បញ្ចប់​ទៅ​កាល​ពី​​​ល្ងាច​ថ្ងៃ​ពុធ​នោះ គេ​ឃើញ​ថា​គណ​បក្ស​កាន់​អំណាច​ប្រហែល​ជា​មិន​អាច​មាន​ប្រៀប​ជាង​​ក្រុម​ប្រឆាំង​ទេ​។ ​​​​ក្រុម​គណ​បក្ស​ប្រឆាំង​​អាច​នឹង​ដណ្ដើម​បាន​អាសនៈ​ភាគ​ច្រើន​ ហើយ​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​លោ​កយូន​សុខ​យូល​ភ័យ​បុក​ពោះ​មិន​ស្ទើរ​ទេ​ព្រោះ​រាល់​សេចក្ដី​ព្រាង​ច្បាប់​ផ្សេង​ៗ​ដែល​ស្នើ​ឡើ​ងដោយ​រដ្ឋាភិបាល​អាច​នឹង​ត្រូវ​​គណ​បក្ស​​ប្រឆាំង​​បោះ​ឆ្នោត​ជំទាស់​។​ យោ​ងតាម​​លទ្ធ​ផល​ស្ទង់​មតិ​​​​ដែល​ធ្វើ​​រួម​គ្នា​ដោយ​ទូរ​ទស្សន៍​ខេប៊ីអែស (KBS), អឹម​ប៊ី​ស៊ី (MBC) និង​អែស​ប៊ី​អែស…

ទី​ក្រុង​សេអ៊ូល៖ ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​អាណត្តិ​ថ្មី​ដែល​បញ្ចប់​ទៅ​កាល​ពី​​​ល្ងាច​ថ្ងៃ​ពុធ​នោះ គេ​ឃើញ​ថា​គណ​បក្ស​កាន់​អំណាច​ប្រហែល​ជា​មិន​អាច​មាន​ប្រៀប​ជាង​​ក្រុម​ប្រឆាំង​ទេ​។ ​​​​ក្រុម​គណ​បក្ស​ប្រឆាំង​​អាច​នឹង​ដណ្ដើម​បាន​អាសនៈ​ភាគ​ច្រើន​ ហើយ​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​លោ​កយូន​សុខ​យូល​ភ័យ​បុក​ពោះ​មិន​ស្ទើរ​ទេ​ព្រោះ​រាល់​សេចក្ដី​ព្រាង​ច្បាប់​ផ្សេង​ៗ​ដែល​ស្នើ​ឡើ​ងដោយ​រដ្ឋាភិបាល​អាច​នឹង​ត្រូវ​​គណ​បក្ស​​ប្រឆាំង​​បោះ​ឆ្នោត​ជំទាស់​។​

យោ​ងតាម​​លទ្ធ​ផល​ស្ទង់​មតិ​​​​ដែល​ធ្វើ​​រួម​គ្នា​ដោយ​ទូរ​ទស្សន៍​ខេប៊ីអែស (KBS), អឹម​ប៊ី​ស៊ី (MBC) និង​អែស​ប៊ី​អែស (SBS), ​​គណ​បក្ស​​ប្រជា​ធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​ និង​បក្ស​សម្ព័ន្ធ​ភាព​ដទៃ​ទៀត​អាច​រក​បាន​ចាប់​ពី​១៧៨​-​១៩៧​អាសនៈ​នៅ​ក្នុង​ចំណោម​​អាសនៈ​សរុប​ចំនួន​៣០០​។ ​ចំណែក​គណ​បក្ស​​​​អំណាច​ប្រជា​ជន​របស់​លោក​យូនសុខ​យូល​​អាច​ទទួល​បាន​​ចាប់​ពី​៨៥-​១០៥​អាសនៈ​។​

លទ្ធ​ផល​ស្ទង់​មតិ​មួយ​ទៀត​ធ្វើ​ឡើង​ដោយ​ទូរ​ទស្សន៍​ខ្សែ​កាប​ជេធីប៊ីស៊ី (JTBC) បង្ហាញ​ថា​គណ​បក្ស​ប្រឆាំង​អាច​នឹង​ទទួល​បានចាប់​ពី​​១៦៨-​១៩៣​អាសនៈ​។ រីឯ​គណ​បក្ស​អំណាច​ប្រជា​ជនដែល​កំពុង​អំណាច​សព្វ​ថ្ងៃ​​អាច​ទទួល​បាន​ចាប់​ពី​៨៧-​១១១​អាសនៈ​។ សំឡេង​ឆ្នោត​ខុស​គ្នា​ដាច់​ឆ្ងាយ​នេះ​ជា​​ការ​កាត់​សេចក្ដី​នៅ​ទឹក​ផ្ដាច់​ព្រ័ត្រ​សម្រាប់​លោក​យូន​សុខ​យូល​។ ក្រុម​អ្នក​​រិះ​គន់ (critics)​យល់​ថា​លោក​យូន​សុខ​យូល​​ធ្លាក់​​ប្រជា​ប្រិយ​ភាព​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ដោយ​សារ​​ថ្លៃចំណាយ​លើ​ជីវ​ភាព​ប្រចាំ​ថ្ងៃ​កាន់​តែ​ខ្ពស់​។​

​សម្រាប់​ពេល​នេះ គ.ជ.ប​មិន​ទាន់​​ប្រកាស​លទ្ធ​ផល​បឋម​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។ ប្រហែល​ជា​​​រង់​ចាំ​រហូត​ដល់​​ព្រឹក​ស្អែក​​។ ប៉ុន្តែ​គណ​បក្ស​នយោបាយ​​មាន​អ្នក​សង្កេត​របស់​ខ្លួន​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​។ ដូច្នេះ គេ​អាច​បូក​សរុប​លទ្ធ​ផល​ដឹង​នៅ​ក្នុង​ផ្ទៃ​ក្នុង​របស់​គេ​ជា​បណ្ដើរ​​ៗ​ចាប់​ពី​ពេល​នេះ​​ត​ទៅ​។​ ម៉្យាង​​ទៀត ការ​ស្ទង់​មតិ​បែប​នេះ​គឺធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​ខាង​ប្រជា​សាស្ត្រ និង​វិភាគ​ទិន្ន​ន័យ​។ ដូច្នេះ​បើ​លទ្ធ​ផល​ស្ទង់​មតិ​ចេញ​បែប​ណា​ លទ្ធ​ផល​ឆ្នោត​ជាក់​ស្ដែង​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​។

កាលពី​ព្រឹក​មិញ គេ​ឃើញ​ថា​ប្រជា​ជន​ដែល​គ្រប់​អាយុ​ទៅ​បោះ​ឆ្នោតជាង​២៩​​លាន​នាក់​ ឬ​៦៧%​នៃអ្នក​បោះ​ឆ្នោត​សរុប​បាន​ធ្វើ​ដំណើរ​​ទៅ​បោះ​​ឆ្នោត​​​​។ នៅ​ក្នុង​ចំណោម​នោះ ១៤%​បាន​បោះ​ឆ្នោត​​​មុន​កាល​កំណត់​​។ ​​លទ្ធ​ផល​ឆ្នោត​ជាក់​ស្ដែង​បង្ហាញ​ថា​ក្រុម​ប្រឆាំង (​ដែល​មាន​គណ​បក្ស​ប្រជាធិបតេយ្យ​ជា​អ្នក​ដឹក​នាំ​ និង​ដែល​​មាន​អ្នក​តំណាង​រាស្ត្រ​ភាគ​ច្រើន​នៅ​ក្នុង​អាណត្តិ​បច្ចុប្បន្ន​) អាច​នឹង​​​ដណ្ដើម​បាន​អាសនៈ​ភាគច្រើន​នៅ​ក្នុង​រដ្ឋ​សភា​​នៅ​អាណត្តិ​ថ្មី​ទៀត​​។ គ្រាន់​តែ​ថា​មិន​បាន​​​២០០​អាសនៈ​​។

បើ​ក្រុម​ប្រឆាំង​បាន​ប៉ុណ្ណឹង​អាសនៈ​មែន (២០០​អាសនៈ) ពួក​គេ​ប្រៀប​បាន​ស្ដេច​ក្រាញ់​នៅ​ក្នុង​រដ្ឋ​សភា​។ ពួកគេ​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង និង​ក្រឡុក​កញ្ឆា​រដ្ឋាភិបាល​មិន​ឱ្យ​ធ្វើ​អ្វី​កើត​។ ឧទាហរណ៍​ ពួក​គេ​អាច​បោះ​ឆ្នោត​ជំទាស់​​នឹង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​, ពួកគេ​អាច​ធ្វើ​វិសោធ​នក​ម្ម​រដ្ឋ​ធម្ម​នុញ្ញ, ឬ​មិន​អីចឹង​ទេ​ ពួកគេ​អាច​ឈាន​​ទៅ​ដល់​ការ​​បោះ​ឆ្នោត​ដក​តំណែង​ប្រធានា​ធិបតី​​តែ​ម្ដង​៕

ប្រភព៖ Reuters និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ