(សេអ៊ូល)៖ ១០លានដុល្លារ នេះជាប្រាក់ចំណូលប្រចាំឆ្នាំរបស់ស្ត្រីកូរ៉េវ័យ៤០ឆ្នាំម្នាក់ នាងមិនមែនជាអ្នកជំនួញ ឬនាយកប្រតិបត្តិទេ ប៉ុន្តែជាគ្រូបង្រៀនក្រៅម៉ោង និងជាគ្រូបង្រៀននៅលើអ៊ីនធឺណិត។
លោកស្រី Lee Ji-young គឺជា «គ្រូតារា» ក្នុងចំណោម គ្រូបង្រៀន ជាច្រើននៅក្នុងប្រទេសកូរ៉េ ដែលជាពាក្យដែលសំដៅលើគ្រូបង្រៀនល្បីៗដែលបង្រៀនតាមអ៊ីនធឺណិតនៅវិទ្យាស្ថានឯកជនធំៗ ហើយសិស្សវិទ្យាល័យនៅកូរ៉េ ចុះឈ្មោះរៀនគួរបន្ថែមដើម្បីប្រឡងចូលសាកលវិទ្យាល័យ (CSAT) នៅក្នុងប្រទេសនេះ។
ជាមួយនឹង កម្រិតនៃកិត្តិនាម ប្រាក់ចំណូល និងការកោតសរសើរដែលពួកគេទទួលបានលើសពីគ្រូបង្រៀនធម្មតា។ ជាការពិតគ្រូបង្រៀនក្រៅម៉ោងលោកស្រី Lee Ji-young មានភាពល្បីល្បាញតែងត្រូវបានសាកលវិទ្យាល័យជាតិសេអ៊ូល តែឱ្យទៅធ្វើជាជាវាគ្មិនសម្រាប់វគ្គតម្រង់ទិសអាជីពសម្រាប់និស្សិតឆ្នាំទី១ ។
ក្រៅពីសិស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាចូលសាលនោះ សុន្ទរកថារបស់លោកស្រីក៏បានទាក់ទាញអ្នកចូលមើលច្រើនជាង ៤០០,០០០ដង នៅលើ YouTube ។
ហើយ លោកស្រី Lee Ji-young មិនមែនជាគ្រូបង្រៀនអនឡាញដ៏ល្បីតែមួយគត់នៅក្នុងប្រទេសកូរ៉េនោះទេ។ ក្នុងនោះមានលោក Hyun Woo-jin ក៏ជាគ្រូបង្រៀនក្រៅម៉ោងល្បីល្បាញម្នាក់ផងដែរ។ បន្ទាប់ពីទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យ Stanford គាត់បានត្រលប់ទៅប្រទេសកូរ៉េវិញដើម្បីបង្រៀនគណិតវិទ្យាតាមអ៊ីនធឺណិត ហើយរកប្រាក់ចំណូលបានពី ២០-៣០ពាន់លានវ៉ុនក្នុងមួយឆ្នាំ (ប្រហែល ១៥-២២ លានដុល្លារ ) នេះបើតាម Korea Joongang Daily។
នៅប្រទេសកូរ៉េ មានការផ្តល់ការបង្រៀនតាមអ៊ីនធឺណិត និងឥតគិតថ្លៃជាច្រើនតាមរយៈ EBS ដែលជាកម្មវិធីផ្សាយអប់រំសាធារណៈ។ ប៉ុន្តែដោយសារតែថ្នាក់រៀនក្រៅម៉ោងរបស់គ្រូល្បីៗ (រួមទាំងការបង្រៀន និងការធ្វើតេស្តអនុវត្ត) ជារឿយៗមានប្រសិទ្ធភាពខ្លាំងសម្រាប់ការប្រឡង ជាពិសេសការប្រឡងនៅសាកលវិទ្យាល័យ។
ដូច្នេះហើយ ទោះបីជាសិស្សដែលរៀនត្រៀមប្រឡងចូលសកលត្រូវចំណាយប្រាក់ច្រើនរហូតដល់ទៅ ២-៣លានវ៉ុនក្នុងមួយខែ (១,៤០០-២,២០០ ដុល្លារ ) ពួកគេនៅតែសុខចិត្តចូលរៀន៕ ប្រភព៖ koreajoongangdaily /.znews.vn
ចែករំលែកព័តមាននេះ