សង្ក្រាន្ត្តក្នុងភូមិមុនចូលឆ្នាំ នាំគ្នារាំលេងសប្បាយបែរជាផ្ទុះហិ.ង្សាវា.យគ្នាផ្អើល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាធ្វើសង្ក្រាន្តរាំលេងនៅក្នុងភូមិនៅមុនពេលចូល
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាធ្វើសង្ក្រាន្តរាំលេងនៅក្នុងភូមិនៅមុនពេលចូល
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាធ្វើសង្ក្រាន្តរាំលេងនៅក្នុងភូមិនៅមុនពេលចូលឆ្នាំខែ្មរយ៉ាងសប្បាយរីករាយ បែរជាមានជនមួយក្រុមនាំគ្នាប្រើអំពើហិង្សាវាយគ្នាផ្អើលប្រជាពលរដ្ឋពេញភូមិនិងបណ្ដាលឱ្យរងរបួសធ្ងន់២នាក់ ចំណែកជនបង្កនាំគ្នារត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២អាធ្រាត្រថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋក្នុងភូមិ និងអ្នកស្នាក់នៅផ្ទះជួលបាននាំគ្នាធ្វើសង្ក្រាន្តក្នុងភូមិ ដោយមានការលេងល្បែងប្រជាប្រិយ រាំរែកជាដើម ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកស្នាក់នៅផ្ទះជួល ដោយមានមនុស្សច្រើនយ៉ាងកុះករ និងសប្បាយយ៉ាងខ្លាំង ។ បន្ទាប់មកក៏មានជនមួយក្រុម សង្ស័យជាអ្នកស្នាក់នៅផ្ទះជួល បាននាំគ្នាមកវាយធ្វើឱ្យផ្អើលពេញភូមិ និងបណ្ដាលឱ្យយុវជន២នាក់រងរបួសធ្ងន់ ម្នាក់បែកក្បាល និងម្នាក់ទៀតរងរបួសប៉ោងមុខ ចំណែកបក្ខពួកជនបង្កបាននាំគ្នារត់គេចខ្លួនបាត់ ។
បន្ទាប់ពីមានករណីហិង្សាខាងលើនេះភ្លាម បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅនគរបាលប៉ុស្តិ៍ និងកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌ ចុះមកកន្លែងកើតហេតុភ្លាមៗ បានសួរនាំ ដើម្បីតាមចាប់បក្ខពួកជនបង្កខាងលើយកមកផ្តល់ផ្តន្ទាទោសតាមច្បាប់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ដោយរងរងរបួសធ្ងន់ដោយមិនបានទៅដាក់ពាក្យបណ្ដឹងភ្លាមៗនោះឡើយ រង់ចាំត្រឡប់មកពីព្យាបាលវិញទើបដាក់ពាក្យបណ្ដឹងតាមក្រោយ ៕
ចែករំលែកព័តមាននេះ