ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ច្រើន​គ្រួ​សារ ស្នើ​សុំ​សម្ដេច ហ៊ុន ម៉ា​ណែ​ត ជួយ​អន្តរាគមន៍ ក្រោយ​អតីត​ប្រធាន​ការិយាល័យ​សុរិ​យោ​ដី​ស្រុក​បូ​រី​ជលសារ ប្ដឹង​ពួក​គាត់​មក​តុលាការ​ខេត្តតាកែវ ពី​បទ​រំលោ.ភ​ដី​អាស្រ័យ​ផល

2 អាទិត្យ មុន

ខេត្តតាកែវ ៖ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ មក​ពី​ភូមិ​អង្គ​ក្រូច ឃុំ​បូ​រី​ជលសារ ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៩ ខែមេសា…

ខេត្តតាកែវ ៖ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ មក​ពី​ភូមិ​អង្គ​ក្រូច ឃុំ​បូ​រី​ជលសារ ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៩ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​តុលាការ​ខេត្តតាកែវ ដោយ​ទាមទារ​ឱ្យ​តុលាការ​ខេត្តតាកែវ និង​បាន​អំពាវនាវ​ដល់ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជួយ​រក​យុត្តិធម៌ ជូន​ពួក​គាត់​ក្រោយ​ពី​អតីត​ប្រធាន​ការ​រិ​យា​ល័យ​សុរិ​យោ​ដី​ស្រុក​បូ​រី​ជលសារ បាន​ប្ដឹង​ពួក​គាត់​មក​កាន់​តុលាការ​ខេត្តតាកែវ ពី​បទ​រំលោភ​ដី​អាស្រ័យ​ផល ដែល​ដី​ទាំង​អស់នេះ ពួក​កាត់​បាន​រស់នៅ​ជិត​៤០​ឆ្នាំ កន្លង​មក​ហើយ ។

បើ​តាម​បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​នៅ​មុខ​តុលាការ​ខេត្តតាកែវ អោយ​ដឹង​ថា ឈ្មោះ ញ៉ៅ លី អតីត​ប្រធាន​ការិយាល័យ​សុ​រិ​យោ​ដី​ស្រុក​បូ​រី​ជលសារ បាន​ប្ដឹង​ចោទ​បំពាន​ថា ប្រជាពលរដ្ឋ​បាន​សង់ផ្ទះ​រស់នៅ និង​អាស្រ័យ​ផល លើ​ដី​របស់​គាត់ តែ​តាម​ការ​ពិត ប្លង់​ដី ដែល​បុគ្គល​ឈ្មោះ ញ៉ៅ លី មាន​នោះ​គឺ​ទើបតែ​ធ្វើ​ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រូ​សារបាន​មក​រស់នៅ​សង់ផ្ទះ អាស្រ័យ​ផល តាំងពី​ឆ្នាំ​១៩៨០​មក​ម្លេះ ហើយ​ការ​មក​រស់នៅ​នេះ មាន​ទាំង​បង្កាន់ដៃ​អាស្រ័យ​ផល ដែល​ទទួលស្គាល់​ដោយ​លោក​មេ​ភូមិ មេឃុំ ថែម​ទៀត​ផង ។

បងប្អូន​ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ​ដល់​តុលាការ​ខេត្តតាកែវ ទំលាក់​ការ​ចោទប្រកាន់ និង​បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​បញ្ហា​នេះ ដោយ​ជួយ​សើរើ ការ​លួច​ធ្វើ​ប្លង់​ដី​របស់​បុគ្គល ញ៉ៅ លី ដែល​ខ្លួន​ពី​មុន​ជា​ប្រធាន​ការ​រិ​យា​ល័យ​សុរិ​យោ​ដី​ស្រុក បាន​លួច​ធ្វើ​ប្លង់​យក​ដី​ប្រជាពលរដ្ឋ ដោយ​មិន​អោយ​ប្រជាពលរដ្ឋ​បានដឹង ហើយ​ថែម​ទាំង​ប្ដឹង​ប្រជាពលរដ្ឋ មក​កាន់​តុលាការ ថែម​ទៀត​ផង ។

អតីត​មេ​ភូមិ​អង្គ​ក្រូច ស្រុក​បូ​រី​ជលសារ ដែល​បាន​រៀបចំ​ដី នៅ​ក្នុងភូមិ​នេះ បាន​ធ្វើការ​អះអាង​ថា លោក​មិន​បានដឹង​ថា ដី​នៅ​តំបន់​នេះ​មានកម្ម​សិទ្ធិ​របស់​បុគ្គល​ឈ្មោះ ញ៉ៅ លី នោះ​ទេ គឺ​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​បាន​រស់នៅ​ជា​យូ​ឆ្នាំ​មក​ហើយ ដូច្នោះ សូម​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយ​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់​ផង​។ សូម​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​ផង ៕ ដោយ ៖ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ