ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះហាងខារ៉ាអូខេ​«ស៊ីនហាយ»ទាំងកណ្តាល​ថ្ងៃ​​ត្រង់ កំពុង​ស្រាវជ្រាវរកមូលហេតុ

1 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថក្រុងព្រះសីហនុបានឱ្យដឹងថា គ្រោះអគ្គិភ័យកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីលេបត្របាក់ហាងខារ៉ាអូខេ​យីហោ ស៊ីនហាយ នៅចំណុចរង្វង់មូលតោ២ ស្ថិតក្នុងក្រុម១២…

ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថក្រុងព្រះសីហនុបានឱ្យដឹងថា គ្រោះអគ្គិភ័យកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីលេបត្របាក់ហាងខារ៉ាអូខេ​យីហោ ស៊ីនហាយ នៅចំណុចរង្វង់មូលតោ២ ស្ថិតក្នុងក្រុម១២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ​សីហនុ ។

ព័ត៌មានអគ្គិភ័យនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោក​វរ​សេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុបានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះបានចេញអន្តរា​គមន៍បាញ់ទឹកពន្លត់ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ គឺបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១៥គ្រឿង អស់ទឹក៥៦ស៊ីទែន ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យមូលដ្ឋានកងរាជអាវុធហត្ថក្រុង១គ្រឿង អស់ទឹកចំនួន៣ស៊ីទែន រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្ត១គ្រឿង អស់ទឹកចំនួន៦ស៊ីទែន រថ​យន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៥គ្រឿង អស់ទឹកចំនួន២៥ស៊ីទែន រថ​យន្តពន្លត់អគ្គិភ័យជីធីវីស៊ីស្ពីដប៊ូត (G.T.V.C SPEEDBOAT) អ្នកឧកញ៉ា ទៀ វិចិត្រ ចំនួន៤គ្រឿង អស់ទឹកចំនួន១៦ស៊ីទែន រថយន្តពន្លត់អគ្គិភ័យកំពង់ផែស្វយ័តក្រុងព្រះសីហនុ២គ្រឿង អស់ទឹក៣ស៊ីទែន រថយន្តពន្លត់អគ្គិភ័យព្រលានយន្តហោះ១គ្រឿង អស់ទឹក១ស៊ីទែន រថយន្តពន្លត់អគ្គិភ័យ៧១១ចំនួន១គ្រឿង អស់ទឹក២ស៊ីទែន ។ គ្រោះអគ្គិភ័យនេះ បានខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់ទាំងស្រុង ។

កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការពន្លត់ គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង៣រសៀល មិនមានការឆេះរាលដាលបន្តទេ និងមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ ។ ទីតាំងដែលឆេះនេះ ជាអគារសង់ពីថ្មបេតុង ដំបូលប្រក់ហ្វីប្រូស៊ីម៉ង់ត៍មានទំហំ៣០គុណ៥០ម៉ែត្រ ។ ចំពោះមូលហេតុគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រាប់ថា កំពុងធ្វើការស្រាវជ្រាវ ៕​

អត្ថបទសរសេរ ដោយ