ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​កែ​ច្នៃ​ដឹក​ពេញ​ផ្លូវ​ឆ្លងកាត់​គោលដៅ​ចរាចរណ៍​ខេត្តកណ្តាល​ដោយ​រលូន

4 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្នុង​១​ថ្ងៃ​ៗ មហាជន​សង្កេត​ឃើញ​ថា គោលដៅ​ចរាចរណ៍​ខេត្តកណ្តាល​ជា​ច្រើន​កន្លែង មិន​បាន​រឹត​បន្តឹង​ទៅ​លើ​រថយន្ត​កែ​ច្នៃ និង​រថយន្ត​សាំង​យុង​កែ​ច្នៃ​ដឹក​សំពីងសំពោង​ព្រោងព្រាត​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ហែ​កឋិន​នោះ​ទេ ។ ប្រភព​ព័​ត៍​មាន​ច្បាស់​ការណ៍​បានអោយ​កោះសន្តិភាព​ដឹង​ថា រថយន្ត​កែ​ច្នៃ​បាន​ដឹក​ពូក​ខ្នើយ​កក​ស្ទះ​ពេញ​ផ្លូវ​បាន​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវគោក​នៅ​ផ្លូវជាតិ​លេខ​២​ខាងត្បូង​ផ្សារ​ដើម​អំពិល​ស្រុកកណ្តាលស្ទឹង…

ខេត្តកណ្តាល ៖ ក្នុង​១​ថ្ងៃ​ៗ មហាជន​សង្កេត​ឃើញ​ថា គោលដៅ​ចរាចរណ៍​ខេត្តកណ្តាល​ជា​ច្រើន​កន្លែង មិន​បាន​រឹត​បន្តឹង​ទៅ​លើ​រថយន្ត​កែ​ច្នៃ និង​រថយន្ត​សាំង​យុង​កែ​ច្នៃ​ដឹក​សំពីងសំពោង​ព្រោងព្រាត​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ហែ​កឋិន​នោះ​ទេ ។

ប្រភព​ព័​ត៍​មាន​ច្បាស់​ការណ៍​បានអោយ​កោះសន្តិភាព​ដឹង​ថា រថយន្ត​កែ​ច្នៃ​បាន​ដឹក​ពូក​ខ្នើយ​កក​ស្ទះ​ពេញ​ផ្លូវ​បាន​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវគោក​នៅ​ផ្លូវជាតិ​លេខ​២​ខាងត្បូង​ផ្សារ​ដើម​អំពិល​ស្រុកកណ្តាលស្ទឹង ឈប់​បាន​១​ដង្ហើម​ច​ង្រឹ​ត ក៏​ស្រាប់តែ​ញ៉ែ​គ្នា​បន្តិចបន្តួច​ជាមួយ​បង​ៗ​សមត្ថកិច្ច​រួច ក៏​រថយន្ត​កែ​ច្នៃ​ខាងលើ បើក​ចេញ​ទៅ​ដោយ​រលូន ហើយ​ទ​ង្វើ​បែប​នេះ​គឺ​កើត​មាន​ជា​រៀងរាល់ថ្ងៃ ។

ប្រភព​បានអោយ​ដឹង​ទៀត​ថា ចំណែក​ផ្លូវជាតិ​លេខ​២១​វិញ រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ​ទាំង​បំពង់​ស៊ី​មាំ​ង​ហើយ​ថែម​កង់​ក្រោយ​ឡើង​៤​គ្រាប់​ខុស​លក្ខណៈ​បច្ចេក​ទេ រាប់​សិប​គ្រឿងក្នុង​១​ថ្ងៃ​ៗ​នៅ​តែ​បន្ត​ឆ្លងកាត់​គោលដៅ​ចរាចរណ៍​បាន​ដោយ​រលូន​ដូច​គ្នា​ដោយ គ្រាន់តែ​តៃកុង​ឡាន​ចុះ​សាសង​ញ៉ែញ៉ង​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​គោលដៅ​ជា​កា​ស្រេច ។

មហាជន​បាន​បញ្ជាក់​ច្បាស់​ៗ​ថា សកម្មភាព​រថយន្ត​កែ​ឆ្នៃ​ដឹក​សំពីងសំពោង​ព្រោងព្រាត​នាំ​ទំនិញ​ពី​ប្រទេស​វៀតណាម ទំនង​គេ​រត់ការ​រួចរាល់​អស់ហើយ​បានជា​រលូន​យ៉ាងនេះ តែបើ​ចំពោះ​ពលរដ្ឋ​ខុស​ត្រូវ​តិចតួច​អស់លោក​សមត្ថកិច្ច​តាម​គោលដៅ​សូត្រ​ច្បាប់​អោយ​ឡើង​រអិលមាត់​ដូច​បទ​ចម្រៀង​រ៉េ​ប​អ​ញ្ចឹ​ង ។

ធ្វើ​អី​ធ្វើ​ទៅ ឱ្យ​តែ​មានជោគ​មាន​ជ័យ​លា​ភី​ទៅ​បាន​ហើយ​…​ចង់​អ្នក​ណា​ថា​អី​ថា​ទៅ អញ​អត់​ខ្វល់​…​ហេ​!​ហេ​!

ពាក់​ព​ន្ធ័​ករណី​ខាងលើ​កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ហេង សំ​អឿ​ន ស្នងការ​ង​ទទួល​ផែនសណ្តាប់ធ្នាប់ និង​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ទេ ដោយ​ទូរ​សព្ទ័​ចូល​ដឹង​ថា ជា​អ្នកកាសែត​មិន​និយាយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ