ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! ចាប់​ថ្ងៃ​ទី​៨​ ដល់​១០​មេ​សា ក​ម្តៅ​កើន​​ដល់​៣៩​អង្សា​សេ ​និង​អាច​មាន​ភ្លៀង​

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សូម​ប្រុង​ប្រយ័ត្ន នៅ​​ថ្ងៃ​ទី​៨ ​ដល់​១០​ខែមេសា កម្តៅ​បាន​កើន​ដល់​៣៩​អង្សា​សេ​ហើយអាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តំបន់​មួយ​ចំនួន​ ។ ក្រសួង​ធនធានទឹក​…

រាជធានី​ភ្នំពេញ​ ៖​ សូម​ប្រុង​ប្រយ័ត្ន នៅ​​ថ្ងៃ​ទី​៨ ​ដល់​១០​ខែមេសា កម្តៅ​បាន​កើន​ដល់​៣៩​អង្សា​សេ​ហើយអាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តំបន់​មួយ​ចំនួន​ ។

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៤​ថា សម្ពាធ​ទាប​គ្របដណ្ដប់​មក​លើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង ​។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែមេសា​ឆ្នាំ​២០២៤​នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា​២៦​អង្សា​សេ​ និង​សីតុណ្ហភាព​អតិបរមា​៣៨​អង្សា​សេ​។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។ តំបន់​ភាគ​ពាយ័ព្យ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​១៥%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​២៥​អង្សា​សេ​ និង​សីតុណ្ហភាព​អតិបរមា​៣៩​អង្សា​សេ​។ ខ្យល់​បក់​មក​ពី​ទិសបស្ចិម និង​ទិសនិរតី មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី​។ តំបន់​ភាគ​ពាយ័ព្យ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​១០%​។

ដោយឡែក​ នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣៦​អង្សា​សេ​។ ខ្យល់​បក់​មក​ពី​ទិសនិរតី​មាន​ល្បឿន មធ្យម​៣​ម៉ែត្រ​/​វិនាទី​។ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​៥%​។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ