ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការភាពពីកំណើត កំព្រាឪពុកម្តាយរស់នៅ​វេ.ទនា​ (វីដេអូ)

3 អាទិត្យ មុន

ខេត្តព្រះសីហនុ ៖ ជួបជាមួយ​បុរសឈ្មោះ​ ហួត ចាន់សុធា កាលពីរសៀលថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២៤

ខេត្តព្រះសីហនុ ៖ ជួបជាមួយ​បុរសឈ្មោះ​ ហួត ចាន់សុធា កាលពីរសៀលថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២៤ បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា សព្វថ្ងៃនេះគាត់ហត់នឿយលំបាករកពាក្យអ្វីមកបរិយាយ​មិន​បាននោះទេ ដោយសារតែត្រូវទទួលបន្ទុកថែទាំក្មួយប្រុសបង្កើតម្នាក់ដែលពិការភាពតាំងពីប្រសូតចេញពីផ្ទៃម្ដាយ ហើយត្រូវឪពុកស្លាប់ចោល រីឯម្ដាយជាចាស់ជរា មានជីវភាពខ្វះខាតនិងចំណាកស្រុកបាត់ខ្លួនរហូតមកដល់សព្វថ្ងៃបន្សល់ទុកកូនប្រុសម្នាក់ពិការភាពអង្គុយនៅលើរទេះរុញ សូម្បីតែនិយាយក៏មិនចេញផង។

​លោក​ ហួត ចាន់សុធា បានបន្តឱ្យដឹងបន្ថែមទៀតថា ក្មួយប្រុសគាត់ឈ្មោះ ហួត រស្មី អាយុ៣១ឆ្នាំហើយ​រស់នៅជាមួយគាត់មានទីលំនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្មួយពិការជិះនៅលើរទេះកែច្នៃទាញដោយដៃធ្វើដំណើរទៅសាលារៀនបានត្រឹមថ្នាក់ទី៦ គាត់ក៏អស់លទ្ធភាពឱ្យក្មួយរៀនបន្តទៀតដោយសារតែជីវភាពខ្វះខាត ។ ​ម្យ៉ាង​ទៀត ដោយសារតែមានការលំបាកក្នុងការធ្វើដំណើរទៅសាលារៀនដែលនៅឆ្ងាយពីផ្ទះផង ។ កន្លងមកថ្មីៗនេះក្មួយពិការ ហ៊ួត រស្មី មានជំងឺពោះវៀនដុះខ្នែង​ដោយមានការជ្រោមជ្រែងយកចិត្តទុកដាក់ពីមន្ទីរពេទ្យបង្អែកចម្ការ​ចេក ដឹកយកទៅសង្គ្រោះនិងធ្វើការវះកាត់នៅមន្ទីរពេទ្យលោកសង្ឃបានទាន់ពេលវេលា ។ សព្វថ្ងៃនៅមានជំងឺប្រចាំកាយដែលពិបាកក្នុងការព្យាបាល​ គឺជំងឺហឺត ។

​លោក​ ហួត ចាន់សុធា បានបន្តឱ្យដឹងជាចុងក្រោយថា សព្វថ្ងៃនេះគាត់មានជីវភាពខ្វះមុខខ្វះក្រោយ អស់លទ្ធភាពក្នុងការនាំក្មួយទៅព្យាបាលជំងឺហ៊ឺតនិងសូមអំពាវនាវដល់សប្បុរសជនជិត,ឆ្ងាយ មេត្តាផ្តល់ក្ដីអាណិតអាសូរដល់ក្មួយកំព្រាពិការ ហួត រស្មី ដែលកំពុងតែតស៊ូរស់ទាំងត្រដាបត្រដួសនៅលើរទេះនេះផង ។

​ព័ត៌មានពិស្តារនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ