ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹងក្លាយជាប្រទេសដែលមានធាតុអាកាសដៅខ្ពស់ជាងគេ ក្នុង រយៈពេលមួយសប្តាហ៍ទៅមុខក្នុងចំណោមប្រទេសទាំង១០នៅតំបន់អាស៊ាន ។ នេះបើយោងតាមការព្យាករណ៍របស់វេបសាយស្តីពីអាកាសធាតុពិភពលោក ។

ការព្យាការណ៍បានបង្ហាញថា ទីក្រុងណៃពីដោនៃប្រទេសមីយ៉ាន់ម៉ានឹងមានអាកាសធាតុក្តជាងគេ បំផុត នៅក្នុងអាស៊ាន ចាប់ពីថ្ងៃសៅរ៍នេះ ដោយមានសីតុណ្ហាភាពរហូតដល់៤២អង្សាសេ ។ បន្ទាប់មកទៀតទី២ គឺទីក្រុងវៀងច័ន្ទប្រទេសឡាវ ដែលមានសីតុណ្ហភាពរហូតដល់៤០អង្សារសេ ហើយទីក្រុងភ្នំពេញរបស់កម្ពុជានឹងមានសីតុណ្ហភាពក្តៅជាងគេបំផុតលំដាប់ទីបីក្នុងតំបន់ដោយមាន សីតុណ្ហភាពចន្លោះពី៣៨ទៅ៣៩អង្សាសេ ។
បន្តពីទីក្រុងភ្នំពេញ គឺទីក្រុងបាងកកប្រទេសថៃ មានសីតុណ្ហភាពចន្លោះ៣៦ ទៅ៣៧ អង្សាសេ នៅសប្តាហ៍ខាងមុខ។
បន្ទាប់មកទៀត គឺ ទីក្រុងម៉ានីឡា នៃ ប្រទេសហ្វីលីពីនដែលនឹងមាន មានសីតុណ្ហភាពជាមធ្យម ៣៦អង្សាសេ។
ទីក្រុង កូឡា ឡាំពួ នៃប្រទេសម៉ាឡេស៊ីអាចមានសីតុណ្ហភាពប្រែប្រួលចន្លោះពី៣២ទៅ៣៦ អង្សាសេ ។
ចំណែកទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីវិញអាកាសធាតុនឹងមានប្រែប្រួលនៅចន្លោះពី ៣៣ ទៅ ៣៤ អង្សាសេ។
រីឯទីក្រុងសាំងហ្គាពួនៃប្រទេសសិង្ហបូរី អាកាសធាតុនឹប្រែប្រួលចន្លោះពី ៣២ ទៅ ៣៣ អង្សាសេ។ ទីក្រុងម៉ានីឡានៃប្រទេសហ្វីលីពីនវិញសីតុណ្ហភាពជាមធ្យមគឺ៣២អង្សាសេ។
ទីក្រុង បានដារ សេរី បេហ្កាវ៉ាន់ នៃប្រទេសប៊ុយណេនឹងមានសីតុណ្ហភាពប្រែប្រួលពី ៣០ ទៅ ៣២ អង្សាសេ។
ទីក្រុងហាណូយប្រទេសវៀតណាមអាចមានសីតុណ្ហភាពទាបជាងគេបំផុតចន្លោះពី ២៦ទៅ២៨អង្សាសេ ៕
ចែករំលែកព័តមាននេះ